ព័ត៌មានអន្ដរជាតិ
តើសមាជិកណាតូណាខ្លះ មិនបំពេញតាមគោលដៅចំណាយ?
ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលអតីតប្រធានាធិបតិអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសថា គាត់នឹងមិនការពារប្រទេសណាតូណាមួយឡើយ ហើយលើកទឹកចិត្តរុស្ស៊ីឲ្យវាយប្រហារថែមទៀត លើសមាជិកណា ដែលមិនបំពេញតាមគោលដៅចំណាយ២%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ។

មួយរំពេចនោះ សេតវិមាន ក៏បានប្រតិកម្មខ្លាំងៗ ដោយចាត់ទុកការអត្ថាធិប្បាយរបស់គាត់ថា “ជារឿងដ៏ហួសចិត្ត” ហើយអះអាងថា លោក ត្រាំ កំពុងបង្កចលាចលដ៏គ្រោះថ្នាក់។
លើសពីនេះ ប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង លោក Jens Stoltenberg ក៏ប្រតិកម្មភ្លាមៗដែរថា “សម្តីបែបនេះគឺជាការបំផ្លាញសន្តិសុខរបស់យើងទាំងអស់ ហើយក៏ធ្វើឲ្យទាហានអាមេរិកនិងអឺរ៉ុប ប្រឈមហានិភ័យកាន់តែខ្លាំងផងដែរ”។

ងាកទៅមើលឆ្នាំ២០១៤ សមាជិកសម្ព័ន្ធភាពមួយនេះ បានប្តេជ្ញាចំណាយយ៉ាងហោចណាស់ ២% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ ប៉ុន្តែកាលពីឆ្នាំមុន សមាជិកភាគច្រើនមិនអាចបំពេញតាមគោលដៅនោះបានទេ។
ក្នុងចំណោមនោះ មានប្រទេសធំ២ ដែលមិនអាចបំពេញតាមគោលការណ៍បាន នោះគឺជាបារាំង និងអាល្លឺម៉ង់ ដែលសុទ្ធជាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់សហភាពអឺរ៉ុប និងជាសមាជិកស្ថាបនិកនៃសម្ព័ន្ធភាពនេះទៀតផង។

ឆ្នាំមុន បារាំងធ្វើបានត្រឹម១,៩% ប៉ុណ្ណោះ ខណៈដែលអាល្លឺម៉ង់ ធ្វើបាន១,៥៧%។
ខាងក្រោមនេះ គឺជាសមាជិកណាតូចំនួន១៨ប្រទេស ដែលខកខានបំពេញតាមគោលដៅចំណាយ២%នៃផលិតផលក្នុងស្រុកសរុប៖
- បារាំង (១,៩%)
- ម៉ុងតេណេហ្គ្រោ (១,៨៧%)
- ម៉ាសេដូនីខាងជើង (១,៨៧%)
- ប៊ុលហ្គារី (១,៨៤%)
- ក្រូអាត (១,៧៩%)
- អាល់បានី (១,៧៦%)
- ហូឡង់ (១,៧%)
- ន័រវែស (១,៦៧%)
- ដាណឺម៉ាក (១,៦៥%)
- អាល្លឺម៉ង់ (១,៥៧%)
- សាធារណរដ្ឋឆែក (១,៥%)
- ព័រទុយហ្គាល់ (១,៤៨%)
- អ៊ីតាលី (១,៤៦%)
- កាណាដា (១,៣៨%)
- ស្លូវេនី (១,៣៥%)
- តួកគី (១,៣១%)
- អេស្ប៉ាញ (១,២៦%)
- បែលហ្ស៊ិក (១,២៦%)
សូមបញ្ជាក់ថា បើបូកបញ្ចូលគ្នាទៅ ប្រទេសចំនួន៣១របស់សម្ព័ន្ធភាពនេះ មានកញ្ចប់ថវិកាយោធារួមជាង១.១ពាន់ពាន់លានដុល្លារ, ទ័ពសកម្មជាង៣លាននាក់, ទ័ពបម្រុង២.៧លាននាក់ និងទ័ពប៉ារ៉ាជាង៧០០០០០នាក់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


