ព័ត៌មានអន្ដរជាតិ
ដំណើរទស្សនកិច្ចរបស់លោក Srettha Thavisin ទៅអឺរ៉ុប ត្រូវបានគេរិះគន់ថា “ខ្ជះខ្ជាយថវិការជាតិ”
សមាជិកព្រឹទ្ធសភា និងសមាជិកបក្សប្រឆាំងថៃ បានរិះគន់ទៅកាន់លោកនាយករដ្ឋមន្ត្រី Srettha Thavisin ចំពោះដំណើរទស្សនកិច្ចរបស់គាត់ទៅក្រៅប្រទេសថា “ជាដំណើរទស្សនកិច្ចញឹកញាប់ពេក ខ្ជះខ្ជាយថវិការជាតិ” ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Khaosod ថៃ កាលពីថ្ងៃទី១២ ខែមីនា បានឱ្យដឹងថា យ៉ាងណាក៏ដោយលោក Srettha Thavisin ពុំបានចាប់អារម្មណ៍នឹងការរិះគន់ខាងលើនេះទេ ដោយលោកយល់ថា រាល់ដំណើរទស្សនកិច្ចរបស់លោកទៅក្រៅប្រទេសគឺជាចេតនាតភ្ជាប់ប្រទេសថៃ ទៅកាន់ពិភពលោក និងពិភពលោកទៅកាន់ប្រទេសថៃ ដើម្បីបើកទូលាយដល់ជនបរទេស និងមើលឃើញប្រទេសថៃពីទស្សនៈផ្សេងគ្នា ។

ថ្មីៗនេះ លោក Srettha Thavisin បានទៅទស្សនកិច្ចនៅទីក្រុងមែលប៊ន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។ ពីទីនោះ គាត់បានធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់ ហើយបន្ទាប់មកទីក្រុងប៉ារីស ដោយបានជួបជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនឈានមុខជាច្រើន។ លោក Srettha Thavisin បានបញ្ចប់ដំណើរកម្សាន្តនៅបារាំង ក្នុងទីក្រុង Cannes ហើយត្រឡប់ទៅទីក្រុង Berlin មុនពេលហោះហើរត្រឡប់ទៅបាងកកវិញនៅថ្ងៃទី ១៣ ខែមីនា។
ប្រភពបានឱ្យដឹងថា រាល់ពេលដែលលោក Srettha Thavisin ជួបជាមួយមេដឹកនាំមកពីបណ្តាប្រទេសនៅអឺរ៉ុប មិនថាក្នុងប្រទេសថៃ ឬក្រៅប្រទេស លោកតែងតែស្នើសុំការគាំទ្ររបស់ពួកគេក្នុងការពិចារណាលើសំណើសុំទិដ្ឋាការឥតគិតថ្លៃសម្រាប់អ្នកកាន់លិខិតឆ្លងដែនថៃដែលមកទស្សនាតំបន់ Schengen រួមទាំងតំបន់អឺរ៉ុប សម្រាប់កិច្ចពិភាក្សាទ្វេភាគីជាមួយបារាំង និងអាល្លឺម៉ង់។ លោកបានប្រាប់អ្នកសារព័ត៌មានពេលនៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទថា ប្រទេសបារាំងគាំទ្រសំណើរសុំទិដ្ឋាការដោយឥតគិតថ្លៃ ខណៈដែលការទម្លាយព័ត៌មានអាចនឹងសម្រេចបាននៅចុងឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីថៃរូបនេះ ក៏បាននិយាយដែរថា វាគួរចំណាយពេលមួយឆ្នាំកន្លះសម្រាប់ការបញ្ចប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់ថៃ និងសហភាពអឺរ៉ុប ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


