ព័ត៌មានអន្ដរជាតិ
រថក្រោះអ៊ីស្រាអែល ច្រឡំដៃបាញ់សម្លាប់ទ័ពគ្នាឯង អស់មួយក្រុម
ទាហានអ៊ីស្រាអែលបានច្រឡំដៃ បាញ់រថក្រោះចំទ័ពគ្នាឯងមួយក្រុម បណ្តាលឲ្យស្លាប់ ៥នាក់ នៅក្នុងអ្វីដែលខ្លួនហៅថាជា គ្រោះថ្នាក់ដ៏អាក្រក់បំផុត ចាប់តាំងពីសង្គ្រាមជាមួយក្រុមហាម៉ាស ផ្ទុះឡើងកាលពីខែតុលាឆ្នាំ២០២៣។

ក្រៅពីទ័ព៥នាក់ស្លាប់ ក៏នៅមាន៧នាក់ទៀតរងរបួសផងដែរ ដោយក្នុងនោះ មាន៣នាក់ ត្រូវរបួសធ្ងន់។
តាមសេចក្តីរាយការណ៍របស់ BBC, ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃពុធទី១៥ខែឧសភា នៅក្នុងទីក្រុង Jabalia ភាគខាងជើងតំបន់ហ្គាហ្សា ជាទីដែលកងទ័ពរបស់លោក Netanyahu កំពុងធ្វើសង្គ្រាមឥតដកដៃជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

សេចក្តីរាយការណ៍ដដែលបន្តថា ទ័ពទាំង៥នាក់ដែលបាត់បង់ជីវិត គឺសុទ្ធសឹងជាទ័ពមកពីកងវរសេនាតូចលេខ២០២ នៃកងពលតូចឆ័ត្រយោង ហើយមកទល់ពេលនេះ កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ IDF កំពុងបើកការស៊ើបអង្កេតដើម្បីរកឲ្យឃើញថាតើ ហេតុអ្វីបានជាពួកគេ ត្រូវរថក្រោះបាញ់ចំបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតបឋមរកឃើញថា ទាហានទាំងនោះ បានចូលកាន់កាប់អគារមួយ ក្នុងជំរំជនភៀសខ្លួន Jabalia ដែលមានចម្ងាយរាប់សិបម៉ែត្រពីរថក្រោះអ៊ីស្រាអែល ដែលក៏កំពុងឈរជើងនៅក្នុងតំបន់ដែរ។

សូមជម្រាបថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស កើតឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅពេលចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន សម្រុកចូលភាគខាងត្បូងប្រទេសអ៊ីស្រាអែល សម្លាប់មនុស្សប្រហែល១ ២០០នាក់និងចាប់ជាចំណាប់ខ្មាំង ២៥២នាក់ទៀត។
មិនទុកយូរឡើយ អ៊ីស្រាអែល បានបើកប្រតិបត្តិការសងសឹក ដោយសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៣៥ ០០០ នាក់ និងរបួសជិត ៨ ម៉ឺននាក់ ដែលភាគច្រើនជាជនស៊ីវិលស្លូតត្រង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហាម៉ាស ថា បទឈប់បាញ់មិនអាចទៅរួច ដោយសារពាក្យសម្តីលោក បៃដិន ប៉ុន្មានម៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


