ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស ថា បទឈប់បាញ់មិនអាចទៅរួច ដោយសារពាក្យសម្តីលោក បៃដិន ប៉ុន្មានម៉ាត់
ក្រោយបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសមិនអាចលេចចេញជារូបរាងបាន ស្រាប់តែក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ចេញមុខប្រកាសថា បរាជ័យនេះ គឺដោយសារតែសម្តីប៉ុន្មានម៉ាត់របស់ប្រធានាធិបតីអាមេរិក ចូ បៃដិន។

តាមការចុះផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យទី១២ខែឧសភា, ក្រុមហាម៉ាស ប្រកាសថា ពាក្យសម្តីរបស់លោក បៃដិន ដែលថា បទឈប់បាញ់នៅហ្គាហ្សា អាចទៅរួចប្រសិនបើចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោះលែងចំណាប់ខ្មាំងនោះ គឺជាឧបសគ្គចំពោះការចរចាហើយ។
ប្រធានាធិបតីអាមេរិក បានលើកប្រធានបទពាក់ព័ន្ធចំណាប់ខ្មាំងនេះ ក្នុងអំឡុងសុន្ទរកថានៅទីក្រុង Seattle បន្ទាប់ពីព្រមានអ៊ីស្រាអែលថា លោកនឹងឈប់ផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងសព្វាវុធផ្សេងទៀត ប្រសិនបើទីក្រុងហ្ស៊េរុយសាឡិម ដាក់ទ័ពជើងគោកចូលទីក្រុង Rafah ហើយលោកថែមអះអាងទៀតថា បទឈប់បាញ់នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស អាចកើតឡើងបាននៅថ្ងៃស្អែក ប្រសិនបើចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនដោះលែងចំណាប់ខ្មាំង ដែលចាប់យកក្នុងការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។

មិនយូរប៉ុន្មាន ក្រុមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសចំពោះគោលជំហររបស់ប្រធានាធិបតីអាមេរិក ហើយចាត់ទុកពាក្យសម្តីនេះថា ជាការបំផ្លាញលទ្ធផលនៃកិច្ចចរចាដែលសឹងតែឈានដល់ព្រមព្រៀងទៅហើយ។
ការចរចារវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះដូរចំណាប់ខ្មាំង ដែលសម្របសម្រួលដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ត្រូវជាប់គាំងចំពេលយោធារបស់លោក Benjamin Netanyahu ធ្វើសកម្មភាពឥតដកដៃនៅភាគខាងត្បូង តំបន់ហ្គាហ្សា។

ម្យ៉ាងវិញទៀត ក្រុមហាម៉ាស ក៏ចោទនាយករដ្ឋមន្ត្រីអ៊ីស្រាអែលផងដែរ ថាធ្វើឲ្យការចរចាត្រូវដួលរលំដោយសារតែបើកប្រតិបត្តិការវាយលុកនៅទីក្រុង Rafah។ រដ្ឋាភិបាលអ៊ីស្រាអែល បានបង្កើនការសម្លាប់រង្គាលដ៏ឃោរឃៅ នៅកន្លែងផ្សេងៗក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយលាតត្រដាងឲ្យឃើញច្បាស់ៗអំពីសង្រ្គាមប្រល័យពូជសាសន៍ជាបន្តនៅ ហ្គាហ្សា។
សូមជម្រាបថា តាមការបញ្ជាក់ពីក្រសួងសុខាភិបាលហ្គាហ្សា, គិតត្រឹមពេលនេះ ប្រតិបត្តិការរបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៣៥ ០០០ នាក់ និងរបួសជិត ៨ ម៉ឺននាក់ ភាគច្រើនជាជនស៊ីវិលស្លូតត្រង់។ នេះគឺដើម្បីសងសឹកទៅនឹងការវាយប្រហារឆ្លងដែនរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស លើប្រទេសអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលា ដែលពេលនោះបានផ្តាច់ជីវិតមនុស្សប្រហែល ១ ២០០ នាក់ និងចាប់ជាចំណាប់ខ្មាំង ២៥២នាក់ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល នៅតែផ្គើនអាមេរិក ចេញបញ្ជាឲ្យជនស៊ីវិល ឆាប់ជម្លៀសចេញពី Rafah ខណៈខ្លួន វាយសន្ធាប់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


