ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្ត Quad បើកកិច្ចប្រជុំនៅជប៉ុនពិភាក្សាលើបញ្ហាសន្តិសុខដ៏តានតឹង
រដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធភាពសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិកមាន៤ប្រទេស ដែលគេស្គាល់ថា «Quad» បានរៀបចំកិច្ចប្រជុំមួយនៅទីក្រុងតូក្បូប្រទេសជប៉ុន នៅថ្ងៃទី២៩ខែកក្កដា សម្រាប់កិច្ចពិភាក្សាដែលរំពឹងថានឹងផ្តោតលើសន្តិសុខដែនសមុទ្រ និងគំនិតផ្តួចផ្តើមក្នុងការកសាងការការពារតាមអ៊ីនធឺណិត។
«Quad» ដែលរួមគ្នាបង្កើតឡើងដោយប្រទេសមានឥទ្ធិពលយោធានិងសេដ្ឋកិច្ចចំនួន៤ រួមមាន អូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ដែលរងការចោទពីមហាអំណាចចិននិងរុស្ស៊ីថា សហរដ្ឋអាមេរិកប៉ុនប៉ងពង្រីកសម្ព័ន្ធមិត្តណាតូមកកាន់ឥណ្ឌូប៉ាស៊ីហ្វិក។

ប្រទេសរុស្ស៊ីក្នុងពេលកន្លងមកបានរិះគន់យ៉ាងខ្លាំងចំពោះប្រទេសឥណ្ឌាក្នុងការចូលរួមជាមួយ Quad ដោយអះអាងពីការបោះបង់តួនាទីជាអ្នកមិនចូលបក្សសម្ព័ន្ធ។
ប្រឈមមុខនឹងការកើនឡើងនៃការគម្រាមកំហែងដល់សន្តិសុខរបស់ខ្លួន ប្រទេសបួនទំនងបង្កើតសម្ព័ន្ធភាពថ្មីមួយធ្វើការងារជុំវិញសន្តិសុខលំហអាកាស (Space Quad) ដែលរួម មានប្រទេសរុស្ស៊ី ចិន កូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់។ យោងតាម Asia Times។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong លោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Yoko Kamikawa រដ្ឋមន្ត្រីការបរទេសជប៉ុន និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានចូលរួមកិច្ចប្រជុំក្នុងពេលដែលតំបន់កំពុងប្រឈមខ្លាំងលើបញ្ហាសន្តិសុខ។
តាមការដកស្រង់សម្តីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រដ្ឋមន្ត្រីការបរទេសអូស្រា្តលី លោកស្រី Penny Wong បាននិយាយនៅក្នុងសុន្ទរកមុនចាប់ផ្តើមនៃកិច្ចពិភាក្សារបស់ «Quad» នៅថ្ងៃទី២៩ខែកក្កដាថា៖«យើងទាំងអស់គ្នាដឹងថាតំបន់របស់យើង និងពិភពលោករបស់យើងកំពុងត្រូវបានរៀបចំឡើងវិញ»។
រដ្ឋមន្ត្រីការបរទេសជប៉ុនវិញ លោកស្រី Yoko Kamikawa បានលើកឡើងពីតម្រូវការក្នុងការកសាងសមត្ថភាពសន្តិសុខតាមអ៊ីនធឺណិត និងផ្តល់ឱកាសបណ្តុះបណ្តាលផ្នែកសន្តិសុខដែនសមុទ្រ ដើម្បីការពារ និងអភិវឌ្ឍនូវភាពរុងរឿងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។
១ថ្ងៃមុនកិច្ចប្រជុំនេះកើតឡើង សហរដ្ឋអាមេរិកដែលបងធំក្នុងការបង្កើតសម្ព័ន្ធមិត្ត Quad បានប្រកាសផែនការ កែសម្រួលដ៏ធំនៃបញ្ជាការយោធារបស់ខ្លួននៅក្នុងប្រទេសជប៉ុន ដើម្បីពង្រឹងការសម្របសម្រួលកាន់តែស៊ីជម្រៅជាមួយកងកម្លាំងសម្ព័ន្ធមិត្តរបស់ខ្លួន។
រ៉យទ័រ បានរាយការណ៍ថា សហរដ្ឋអាមេរិក និងជប៉ុនបានកត់សម្គាល់ពីការគំរាមកំហែងផ្សេងៗពីប្រទេសចិន រួមទាំងសកម្មភាពដែនសមុទ្រដែលកាន់តែខ្លាំងឡើងរបស់ខ្លួននៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ក្នុងជំនួបជាមួយសមភាគីចិន លោក Wang Yi នៅប្រទេសឡាវកាលពីថ្ងៃទី២៧ខែកក្កដា បានលើកឡើងម្តងទៀតថាទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួនចង់រក្សា «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?