ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រកាសលក់អចលនទ្រព្យរដ្ឋចំនួន២០យកលុយពង្រឹងសេដ្ឋកិច្ច និងយោធា
ដើម្បីជំរុញសេដ្ឋកិច្ចដែលទទួលរងផលប៉ះពាល់ព្រោះសង្រ្គាម និងជួយផ្តល់មូលនិធិដល់យោធា រដ្ឋាភិបាលអ៊ុយក្រែនគ្រោងនឹងដាក់លក់ដេញថ្លៃក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋប្រហែល២០។

អ៊ុយក្រែនសង្ឃឹមថានឹងរៃអង្គាសប្រាក់បានយ៉ាងហោចណាស់ ១០០លានដុល្លារពីការដេញថ្លៃនៅចុងឆ្នាំ២០២៤នេះ ដោយក្នុងនោះមានដូចជា មជ្ឈមណ្ឌលផ្សារទំនើបដ៏ធំមួយ សណ្ឋាគារប្រវត្តិសាស្ត្រ និងក្រុមហ៊ុនរុករករ៉ែ និងគីមីមួយចំនួនទៀត។ អ៊ុយក្រែនក៏សង្ឃឹមថានឹងអាចកាត់បន្ថយការខាតបង់ពីសហគ្រាសរដ្ឋទាំងនោះផងដែរ។
ក្រុងកៀវមានអង្គភាពនិងក្រុមហ៊ុនរដ្ឋច្រើនជាង៣០០០កន្លែង ប៉ុន្តែមានតែ ១៥ភាគរយប៉ុណ្ណោះដែលកំពុងអាចរកប្រាក់ចំណេញបាន ខណៈក្រៅពីនោះកំពុងខាតបង់ ហើយត្រូវការចំណាយលុយរដ្ឋអស់រាប់លានដុល្លារដើម្បីបន្តដំណើរការ ឬថែទាំ។
មួយក្នុងចំណោមអចលនទ្រព្យដែលនឹងត្រូវដាក់លក់ដេញថ្លៃគឺ សណ្ឋាគារ Hotel Ukraine ដែលមានប្រវត្តិចំណាស់បំផុតមួយរបស់ប្រទេស ហើយបើកដំណើរការតាំងតែពីឆ្នាំ១៩៦១។ សណ្ឋាគារនេះនឹងដាក់លក់ក្នុងតម្លៃចាប់ពី ២៥លានដុល្លារ។
ការដាក់លក់នេះ ធ្វើឡើងដើម្បីជាការបង្កើនប្រាក់ចំណូលបន្ទាន់សម្រាប់សេដ្ឋកិច្ចដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាមលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ឱនភាពសេដ្ឋកិច្ចរបស់អ៊ុយក្រែនត្រូវបានកំណត់ថានឹងកើនឡើងដល់ ៤៣,៥ពាន់លានដុល្លារ ដែលមួយផ្នែកដោយសារតែការពន្យារពេលជំនួយយោធាពីសហរដ្ឋអាមេរិក។
ថវិកាចំនួន១៦ពាន់លានដុល្លារនឹងត្រូវការចាំបាច់ ដើម្បីផ្តល់មូលនិធិដល់តម្រូវការជួសជុលជាបន្ទាន់ក្នុងឆ្នាំ២០២៤ និងយ៉ាងហោចណាស់ ៤០០ពាន់លានដុល្លារសម្រាប់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញក្រោយចប់សង្គ្រាម។
ចាប់តាំងពីឆ្នាំ២០២២ ប្រាក់ចំណូលពន្ធស្ទើរតែទាំងអស់របស់អ៊ុយក្រែនត្រូវបានចំណាយលើការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
រដ្ឋាភិបាលក្រុងកៀវ បានស្វែងរកជំនួយហិរញ្ញវត្ថុពីបរទេស ដើម្បីចំណាយលើមនុស្សធម៌ និងសង្គមរបស់ខ្លួន។ ឥឡូវនេះ អ៊ុយក្រែនកំពុងពិនិត្យមើលជម្រើសក្នុងស្រុករបស់ខ្លួនវិញម្ដង ដើម្បីស្វែងរកថវិកាជាតិឲ្យបានកាន់តែច្រើនឡើង។
កាលពីឆ្នាំមុន រដ្ឋអ៊ុយក្រែនបានឈ្នះក្តីតុលាការដើម្បីដណ្តើមយកផ្សារទំនើប Ocean Plaza ដែលជាផ្សារទំនើបធំបំផុតមួយក្នុងទីក្រុងកៀវ ហើយត្រូវបានគ្រប់គ្រងដោយរុស្ស៊ី។ ផ្សារនេះត្រៀមនឹងដាក់ដេញថ្លៃក្នុងតម្លៃចាប់ពី ៣៩លានដុល្លារ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


