ព័ត៌មានអន្ដរជាតិ
រលកយក្សស៊ូណាមិតូចមួយវាយប្រហារប្រជុំកោះ Izu របស់ជប៉ុន
ប្រជុំកោះ Izu ដែលនៅដាច់ស្រយាលក្នុងប្រទេសជប៉ុន ស្ថិតនៅភាគខាងត្បូងទីក្រុងតូក្យូ បានរងការវាយប្រហារដោយរលកយក្សស៊ូណាមិ នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីកម្រិត៥,៩ រ៉ិចទ័រ ដោយមិនទាន់មានរបាយការណ៍អំពីការខូចខាតភ្លាមៗនោះទេ។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន រលកយក្សស៊ូណាមិនេះមានកម្ពស់ ៥០សង់ទីម៉ែត្រ ហើយបានទៅដល់កោះ Hachijo ដែលជាកោះមួយក្នុងចំណោមតំបន់ប្រជុំកោះ Izu ប្រហែល៤០នាទីបន្ទាប់ពីការរញ្ជួយដី។
ទូរទស្សន៍ NHK បានរាយការណ៍ថា មិនមានការខូចខាតពីរលកយក្សស៊ូណាមិ ឬការរញ្ជួយដីត្រូវបានបញ្ជាក់នោះទេ។
មុនកើតមានរលកយក្សស៊ូណាមិនេះ ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានថា អ្នកស្រុកនៃប្រជុំកោះ Izu និងប្រជុំកោះ Ogasawara ត្រូវតែត្រៀមខ្លួនសម្រាប់រលកយក្សស៊ូណាមិដែលមានកម្ពស់រហូតដល់១ម៉ែត្រ បន្ទាប់ពីការរញ្ជួយដីបានកើតឡើងនៅក្រោមសមុទ្រនៅជិតកោះ Torishima ដែលគ្មានមនុស្សរស់នៅ ហើយស្ថិតនៅចម្ងាយប្រហែល ៦០០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងតូក្យូ។
ប្រជុំកោះ Izu និងប្រជុំកោះ Ogasawara មានមនុស្សរស់នៅសរុបប្រហែល ២៤ ០០០នាក់ប៉ុណ្ណោះ គិតត្រឹមចុងឆ្នាំ២០២៣៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


