ព័ត៌មានជាតិ
៤ខែឆ្នាំនេះ គ្រោះធម្មជាតិកើតឡើងជាង ៤៥០ លើក ស្លាប់ និងរបួសមនុស្សជាង៦០នាក់ និងខូចខាតផ្ទះជិត២ពាន់ខ្នងថយចុះជាងឆ្នាំមុន
នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ នេះគ្រោះធម្មជាតិរួមមានគ្រោះរន្ទះបាញ់ គ្រោះអគ្គិភ័យ និងខ្យល់កន្ត្រាក់បានកើតឡើង ៤៥៨លើក បង្កឱ្យស្លាប់មនុស្ស១៥នាក់ របួស៤៨នាក់ និងខូចខាតផ្ទះ១៩៣៨ខ្នង មានការថយចុះបើប្រៀបធៀបទៅនឹងរយៈពេល៤ខែដូចគ្នាកាលពីឆ្នាំ២០២៥កន្លងទៅ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅរសៀលថ្ងៃទី៥ឧសភា ថា ក្នុងនោះគ្រោះរន្ទះបាញ់កើតឡើងចំនួន១៣លើកបណ្តាលឱ្យឆេះផ្ទះ៤ខ្នង ស្លាប់មនុស្ស៧នាក់ របួស៧នាក់ និងងាប់គោលក្របី៨ក្បាល។ ចំណែកគ្រោះអគ្គិភ័យវិញបានកើតឡើងចំនួន៣៤៥លើក បណ្តាលឱ្យឆេះផ្ទះចំនួន៣៤១ខ្នង តូបផ្សារ៤៨តូប ឃ្លាំងទំនិញ១៨កន្លែង រោងចក្រសិប្បកម្ម១៣កន្លែង អគាររដ្ឋបាល៨កន្លែង ស្លាប់មនុស្ស៧នាក់ និងរបួស៣៣នាក់។ រីឯ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន១០០លើក បណ្តាលឱ្យរលំផ្ទះចំនួន១៥៦ខ្នង របើកដំបូលផ្ទះចំនួន១៤៣៧ខ្នង សាលារៀន៣៧ខ្នង តូបផ្សារ៦តូប អគាររដ្ឋបាល៨កន្លែង ស្លាប់១នាក់ និងរបួស៨នាក់។

លោកបានបន្តថា តួលេខនេះបើធៀបទៅនឹងរយៈពេល៤ខែដូចគ្នាឆ្នាំ២០២៥កន្លងទៅឃើញថា មានការថយចុះខណៈ៤ខែឆ្នាំមុនគ្រោះធម្មជាតិរួមមានគ្រោះរន្ទះបាញ់ គ្រោះអគ្គិភ័យ និងខ្យល់កន្ត្រាក់បានកើតឡើងចំនួន៥៥៥លើក ខូចខាតផ្ទះ៤៣២៦ខ្នង ស្លាប់មនុស្ស២៥នាក់ និងរបួស៧៨នាក់។ ក្នុងនោះ ខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ១០៧ លើក បានបណ្តាលឱ្យរលំផ្ទះចំនួន ២៦៧ ខ្នង ផ្ទះរបើកដំបូលចំនួន ៣ ៦៩២ ខ្នង សាលារៀន ២៨ អគារតូបផ្សារ ១៤ តូបអគាររដ្ឋបាល ១២ កន្លែង ស្លាប់មនុស្ស ៤ នាក់ និងរងរបួស ១៥ នាក់។ រីឯគ្រោះអគ្គិភ័យបានកើតឡើងចំនួន៤១៨លើក បណ្តាលឱ្យឆេះផ្ទះ៣៦១ខ្នង តូបផ្សារ២៩តូប ឃ្លាំងទំនិញ១៥កន្លែង រោងចក្រសិប្បកម្ម៨កន្លែង អគាររដ្ឋបាល៩កន្លែង ស្លាប់មនុស្ស៩នាក់ និងរបួស២២នាក់ និងគ្រោះរន្ទះបាញ់បានកើតឡើងចំនួន ៣០ លើកបណ្តាលឱ្យខូចខាតផ្ទះចំនួន ៦ ខ្នង ស្លាប់មនុស្ស ១២ នាក់ របួស ១៦ នាក់ និងងាប់គោក្របីចំនួន ២១ ក្បាល៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


