Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន

បានផុស

នៅ

ខុសពីការគិតរបស់អ្នកវិទ្យាសាស្រ្ត! ភពអ៊ុយរ៉ានូសនិងព្រះចន្ទធំទាំង៥របស់វា តាមពិតមិនមែនជាប្រភពមានមេរោគអ្វីទេ ប៉ុន្តែផ្ទុយទៅវិញ ពួកវាអាចមានមហាសមុទ្រហើយព្រះចន្ទទាំងនោះ ក៏ប្រហែលជាជួយទ្រទ្រង់ដល់ជីវិតមនុស្សទៀតផង។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី១២ខែវិច្ឆិកាឆ្នាំ២០២៤។

(រូបថត៖ SPL)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេដឹងច្រើនអំពីភពនេះ ក៏ព្រោះតែទិន្នន័យ​ប្រមូលបាន​ដោយ​យាន​អវកាស Voyager 2 របស់ អង្គការណាសា កាលពី​ជិត៤០ឆ្នាំ​មុន។ ប៉ុន្តែការវិភាគថ្មីមួយបង្ហាញថា ដំណើររបស់យាន Voyager ពេលនោះ គឺកើតឡើងស្របគ្នាជាមួយនឹងព្យុះព្រះអាទិត្យដ៏មានឥទ្ធិពល ជាហេតុបង្កឲ្យមានការភាន់ច្រឡំខ្លាំងបំផុតអំពីប្រព័ន្ធភពអ៊ុយរ៉ានូស។

ការសិក្សាពីយានអវកាសកាលពីឆ្នាំ១៩៨៦បង្ហាញថា ភពត្រជាក់ដ៏ស្រស់ស្អាត នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើងមួយនេះ និងព្រះចន្ទរបស់វាគឺអសកម្ម ហើយមិនដូចព្រះចន្ទផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យខាងក្រៅរបស់យើងទេ។ ដែនម៉ាញេទិចការពាររបស់ភពអ៊ុយរ៉ានូស ក៏មានទ្រង់ទ្រាយខូចយ៉ាងចម្លែកផងដែរ។ វាខ្ទេចខ្ទី និងធាក់ចេញពីព្រះអាទិត្យ។

តាមធម្មតា ពេលណាភពមានមហាសមុទ្រឬសកម្មភាពភូមិសាស្ត្រ នោះវាច្បាស់ជាស្រូបយកឧស្ម័ននិងវត្ថុធាតុផ្សេងៗទៀតពីព្រះចន្ទហើយ ប៉ុន្តែទាំងនេះជាអ្វីដែល យាន Voyager 2 រកមិនឃើញ ដោយសង្ស័យថា ភពអ៊ុយរ៉ានូស និងព្រះចន្ទធំជាងគេទាំង ៥ របស់វា គឺមានមេរោគ និងអសកម្ម។

(រូបថត៖ NASA)

យ៉ាងណា ការសិក្សាថ្មីបង្ហាញថា កាលនោះ ពេលយាន Voyager 2 ហោះកាត់ភពអ៊ុយរ៉ានូស ព្រះអាទិត្យកំពុងបញ្ចេញព្យុះកម្តៅយ៉ាងខ្លាំង ដែលអាចបក់បោកវត្ថុធាតុទៅឆ្ងាយ និងបង្ខូចទ្រង់ទ្រាយដែនម៉ាញេទិចជាបណ្តោះអាសន្នសិន។

យោងតាមវេជ្ជបណ្ឌិត William Dunn នៃសាកលវិទ្យាល័យ College London បានឲ្យដឹងថា «អស់រយៈពេល៤០ឆ្នាំមកហើយ យើងគិតខុសពីភពអ៊ុយរ៉ានូស និងព្រះចន្ទធំបំផុតទាំងប្រាំរបស់វា។ លទ្ធផលទាំងនេះបង្ហាញថា ប្រព័ន្ធអ៊ុយរ៉ានូស អាចមានអ្វីដែលធ្វើឲ្យយើងរំភើប។ អាចមានព្រះចន្ទនៅទីនោះ ដែលចាំបាច់សម្រាប់ជីវិត! វាអាចមានមហាសមុទ្រ នៅផ្ទៃខាងក្រោម ហើយអាចសម្បូរត្រីថែមទៀតផង!”។

ពាក់ព័ន្ធបញ្ហានេះ អង្គការណាសា ក៏មានគម្រោងចាប់ផ្តើមបេសកកម្មថ្មីទៅកាន់ភពអ៊ុយរ៉ានូសផងដែរ ហើយតាមផែនការ យានអវកាសនឹងទៅដល់នៅឆ្នាំ២០៤៥។ ពេលនោះ គេនឹងដឹងច្បាស់ហើយថា តើភពអ៊ុយរ៉ានូស ពិតជាអាចឲ្យមនុស្សរស់នៅបានមែនឬក៏អត់? 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណាសា បញ្ជូនយានអវកាសទៅព្រះចន្ទទឹកកកដ៏អាថ៌កំបាំង ដើម្បីរកមនុស្សក្រៅភព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម