ព័ត៌មានអន្ដរជាតិ
ណាសា បញ្ជូនយានអវកាសទៅព្រះចន្ទទឹកកកដ៏អាថ៌កំបាំង ដើម្បីរកមនុស្សក្រៅភព
ក្រោយពន្យារពេលដោយសារព្យុះសង្ឃរា Milton កាលពីសប្តាហ៍មុន ពេលនេះ អង្គការណាសា បានបាញ់បង្ហោះយានអវកាសទៅស្វែងរកមនុស្សក្រៅភពនៅព្រះចន្ទទឹកកកនៃប្រព័ន្ធភពព្រហស្បតិ៍ហើយ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី១៥ខែតុលាឆ្នាំ២០២៤, យានអវកាស Europa Clipper ត្រូវបាញ់បង្ហោះនៅទីក្រុង Cape Canaveral នៃរដ្ឋ Florida នាវេលាម៉ោង ១២:០៦នាទី ថ្ងៃត្រង់ (ម៉ោងនៅអាមេរិក) ហើយយាននេះនឹងធ្វើដំណើរចម្ងាយ ២.៩ ពាន់លានគីឡូម៉ែត្រ ឆ្ពោះទៅកាន់ព្រះចន្ទទឹកកក Europa ដែលជាព្រះចន្ទដ៏អាថ៌កំបាំង គោចរជុំវិញភពព្រហស្បតិ៍។
តាមការបញ្ជាក់ពីក្រុមមន្ត្រីអង្គការណាសា, យានអវកាសនេះនឹងទៅដល់គោលដៅនៅខែមេសាឆ្នាំ២០៣០ ហើយការរកឃើញរបស់វា នឹងធ្វើឲ្យយើងយល់កាន់តែច្បាស់អំពីជីវិត នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។

លោក Mark Fox-Powell អ្នកជំនាញខាងមីក្រូជីវសាស្រ្តនៃភព នៅសាកលវិទ្យាល័យ Open ចក្រភពអង់គ្លេស និយាយថា «ប្រសិនបើយើងរកឃើញជីវិតនៅប្រព័ន្ធព្រះអាទិត្យមែននោះ វានឹងបង្ហាញឲ្យឃើញច្បាស់ពីប្រភពដើមនៃជីវិត ដែលស្ថិតនៅដាច់ដោយឡែកពីភពផែនដី។ វាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះប្រសិនបើមានជីវិត២កន្លែង នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង នោះវាអាចមានន័យថា ជីវិតមិនមែនជារឿងចម្លែកឡើយ»។
ស្ថិតនៅចម្ងាយ៦២៨លានគីឡូម៉ែត្រពីផែនដី, ព្រះចន្ទទឹកកក Europa គឺធំជាងព្រះចន្ទរបស់យើងបន្តិចប៉ុណ្ណោះ។ ប្រសិនបើ Europa ស្ថិតនៅលើមេឃរបស់យើងដែរ វានឹងភ្លឺជាងព្រះចន្ទប្រាំដង ពីព្រោះទឹកកកនៅទីនោះ ចាំងពីពន្លឺព្រះអាទិត្យខ្លាំងជាង។
ស្រទាប់ទឹកកករបស់វាមានកម្រាស់ដល់ទៅ២៥គីឡូម៉ែត្រ ហើយអាចមានសមុទ្រដ៏ធំមួយនៅខាងក្រោមនោះផងដែរ។ មិនត្រឹមប៉ុណ្ណឹង វាថែមទាំងអាចមានសារធាតុគីមីដែលជាធាតុផ្សំសម្រាប់ជីវិតសាមញ្ញទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យានអវកាសឯកជននាំមហាសេដ្ឋី ៤រូប ទៅដើរលេងក្នុងលំហ ចេញដំណើរហើយ!
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


