ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសរាប់ពាន់នាក់អាចរួមមានអ្នកនេសាទថៃផង
មេដឹកនាំរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ាដោះលែងអ្នកទោសជាប់ឃុំចំនួនច្រើនរហូតដល់ ៥៨៦៤នាក់ រួមទាំងជនបរទេសចំនួន១៨០នាក់ ក្នុងថ្ងៃប្រារព្ធខួបលើកទី៧៧នៃទិវាឯករាជ្យ ដែលមីយ៉ាន់ម៉ាទទួលបានពីការគ្រប់គ្រងរបស់ប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៤ខែធ្នូនេះ។

យោងការផ្សាយរបស់ទូរទស្សន៍រដ្ឋ MRTV របបយោធាបានបញ្ជាឱ្យដោះលែង ដោយហេតុផលមនុស្សធម៌ និងមេត្តាធម៌ ហើយនឹងកាត់បន្ថយការកាត់ទោសមួយជីវិតរបស់អ្នកទោស១៤៤នាក់មកត្រឹម១៥ឆ្នាំវិញ។ ប៉ុន្តែព័ត៌មានលម្អិតពីការកាត់ទោសនិងសញ្ជាតិរបស់អ្នកទោសបរទេសដែលត្រូវបានកំណត់ឱ្យនិរទេសនៅពេលដោះលែងនោះ មិនត្រូវបានប្រកាសឲ្យដឹងនោះទេ។
ទោះយ៉ាងណាបើតាមទីភ្នាក់ងារសារព័ត៌មាន Associated Press បាននិយាយថា ជនបរទេសដែលត្រូវដោះលែងអាចរួមមានអ្នកនេសាទថៃ៤នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពជើងទឹកមីយ៉ាន់ម៉ាកាលពីចុងខែវិច្ឆិកា បន្ទាប់ពីទូកល្បាតមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារលើនាវានេសាទថៃនៅក្នុងដែនទឹកជិតព្រំដែនសមុទ្រ Andaman ខណៈនាយករដ្ឋមន្ត្រីថៃធ្លាប់បាននិយាយដោយរំពឹងថា អ្នកទាំងបួននឹងត្រូវដោះលែងនៅថ្ងៃបុណ្យឯករាជ្យនេះ។
គួររម្លឹកថា មីយ៉ាន់ម៉ាតែងតែផ្តល់ការលើកលែងទោសដល់មនុស្សរាប់ពាន់នាក់ ដើម្បីរំលឹកថ្ងៃបុណ្យ ឬពិធីបុណ្យព្រះពុទ្ធសាសនា។ កាលពីឆ្នាំមុន រដ្ឋាភិបាលយោធាក៏បានប្រកាសដោះលែងអ្នកទោសជាង៩០០០នាក់ ដើម្បីប្រារព្ធពិធីឯករាជ្យនេះផងដែរ។

ក្នុងចំណោមអ្នកដែលនៅតែជាប់ពន្ធនាគារមានអតីតមេដឹកនាំប្រទេសគឺអ្នកឈ្នះរង្វាន់ណូបែលលោកស្រី Aung San Suu Kyi អាយុ៧៩ឆ្នាំដែលជាអ្នកនយោបាយដ៏លេចធ្លោរមួយរួប។ ស្រ្តីរូបនេះកំពុងជាប់ពន្ធនាគាររយៈពេល២៧ ឆ្នាំពីបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន១៤ករណីដែលធ្វើឡើងដោយយោធារបស់លោកស្រី រាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ បើទោះបីលោកស្រីបានបដិសេធរាល់ការចោទប្រកាន់នេះក៏ដោយ។
ពិធីបុណ្យឯករាជ្យនៅឆ្នាំនេះត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានី Naypyidaw របស់មីយ៉ាន់ម៉ា ហើយមានតំណាងរដ្ឋាភិបាល និងយោធាចំនួន ៥០០ នាក់ចូលរួម។ សុន្ទរកថារបស់ប្រមុខយោធាមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ Min Aung Hlaing ដែលមិនមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ ត្រូវបានថ្លែងជំនួសដោយឧបនាយករដ្ឋមន្ត្រី និងឧត្តមសេនីយ៍កងទ័ព Soe Win។ នៅក្នុងសុន្ទរកថា លោកបានអំពាវនាវដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានប្រឆាំងនឹងការគ្រប់គ្រងរបស់យោធារយៈពេល ៤ ឆ្នាំចុងក្រោយនេះ ឱ្យទម្លាក់អាវុធរបស់ពួកគេ និង ដោះស្រាយបញ្ហានយោបាយតាមរយៈមធ្យោបាយសន្តិវិធី។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ ដោយសារយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ហើយបានបង្ក្រាបយ៉ាងហិង្សាលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលនាំឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេសដែលបានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងប្រឆាំងនឹងយោធានៅលើសមរភូមិ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


