ព័ត៌មានអន្ដរជាតិ
ក្រុង LA ប្រាប់ឲ្យពលរដ្ឋត្រៀមចិត្តត្រៀមកាយ ចំពោះភ្លើងឆេះព្រៃ ដែលរឹតតែអាក្រក់ នាពេលខាងមុខ
នៅថ្ងៃសុក្រទី១០ខែមករាឆ្នាំ២០២៥ មន្ត្រីក្រុង Los Angeles បានប្រាប់ឲ្យពលរដ្ឋត្រៀមចិត្តត្រៀមកាយប្រឈមមុខជាមួយស្ថានភាពអាក្រក់ដែលនឹងកើតឡើងជាបន្ត ស្របពេលឥឡូវ ភ្លើងឆេះព្រៃថ្មីៗទៀតបានឆាបឆេះ ហើយតួលេខមនុស្សស្លាប់ក៏នឹងកើនឡើងផងដែរ ខណៈគិតត្រឹមពេលនេះ មានមនុស្ស៥នាក់បានបាត់បង់ជីវិតហើយ។

តាមការបញ្ជាក់ពីលោក Kristin Crowley ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles, ភ្លើងឆេះព្រៃថ្មីដែលគេឲ្យឈ្មោះថា Kenneth Fire បានឆាបឆេះឡើងនៅក្នុងតំបន់ Ventura។ បច្ចុប្បន្ន ភ្លើងនេះបានឆាបឆេះលើផ្ទៃដីជាង២០ហិកតា ហើយវានឹងរាលដាលខ្លាំងក្នុងរយៈពេល២៤ម៉ោងក្រោយ។
ចំណែកលោក Chad Augustin ប្រធានផ្នែកអគ្គិភ័យប្រចាំតំបន់ Pasadena បានព្រមានថា ដោយសារតែប៉ុន្មានម៉ោងខាងមុខនឹងមានខ្យល់បក់ខ្លាំង ដូចនេះអគ្គិភ័យនឹងកាន់តែកញ្ជ្រោលខ្លាំងនិងរាលដាលលឿន។

នៅតំបន់ Pasadena ភ្លើងឆេះព្រៃ Eaton បានដុតកម្ទេចលើផ្ទៃដីជាង ៥ ៥៤០ហិកតា ទាំងដែលមិនទាន់អាចគ្រប់គ្រងបានទោះអ្នកពន្លត់អគ្គិភ័យ ១ ៥២៧នាក់ត្រូវបានបញ្ជូនទៅដើម្បីប្រយុទ្ធតស៊ូក៏ដោយ។ លើសពីនេះ សំណង់ហេដ្ឋារចនាសម្ព័ន្ធពី ៤ ០០០ទៅ៥ ០០០ ត្រូវខូចខាតឬឆេះខ្ទេចទាំងស្រុង។
ជុំវិញមហន្តរាយនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសបញ្ចេញជំនួយសហព័ន្ធ ហើយបញ្ជូនឧទ្ធម្ភាគចក្រនិងយន្តហោះពន្លត់អគ្គិភ័យ៣០គ្រឿង ព្រមទាំងយន្តហោះយោធាធុនធ្ងន់ C-130 ទៅកាន់ទីក្រុង LA។

ស្របពេលជាមួយគ្នានោះមន្ត្រីក្រុង Los Angeles កំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតនៃសោកនាដកម្មភ្លើងឆេះព្រៃ យ៉ាងសាហាវបំផុត ខណៈមានការសង្ស័យថា វាអាចផ្តើមចេញពីការលួចដុត។ មន្ត្រីសរុប២១នាក់ រួមទាំងក្រុមស៊ើបអង្កេតករណីលួចដុត១៦នាក់និងសត្វសុនខហិតក្លិនមួយក្បាលផងដែរ កំពុងធ្វើការលើរឿងនេះ។
រីឯនាយកផ្នែកអគ្គិភ័យតំបន់ LA លោក Anthony Marrone បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើរកឃើញថា ភ្លើងឆេះព្រៃបណ្តាលឲ្យមានមនុស្សស្លាប់ដ៏មហន្តរាយនេះ បង្កឡើងដោយមនុស្សលួចដុតមែននោះ អ្នកប្រព្រឹត្តនឹងត្រូវបានចោទប្រកាន់ពីបទឃាតកម្ម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ត្រី LA បើកការស៊ើបអង្កេតរកមូលហេតុពិតនៃភ្លើងឆេះព្រៃ សង្ស័យ មានអ្នកលួចដុត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


