ព័ត៌មានអន្ដរជាតិ
លើកដំបូង! អ៊ុយក្រែនបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតលើរុស្ស៊ី
កងកម្លាំងអ៊ុយក្រែន កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២៥ បានបើកការវាយប្រហារទ្រង់ទ្រាយធំ និងចូលជ្រៅបំផុតមួយមិនធ្លាប់មានទៅលើទឹកដីរុស្ស៊ី គិតចាប់តាំងពីការផ្ទុះសង្គ្រាមរយៈពេលជិត៣ឆ្នាំមកនេះ។

យោងតាមក្រសួងការពារជាតិអ៊ុយក្រែន ការវាយប្រហារតាមដែនអាកាសនេះ បានចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីដែលស្ថិតនៅចម្ងាយចន្លោះពី ២០០គីឡូម៉ែត្រ រហូតដល់ ១ ១០០គីឡូម៉ែត្រ។ អ៊ុយក្រែន ថា គោលដៅដែលបានកំណត់ក្នុងការវាយប្រហារមានដូចជា តំបន់ Bryansk, Saratov, Tula និង Tatarstan ដែលសុទ្ធតែជាតំបន់សំខាន់ ហើយសម្បូរទៅដោយកន្លែងស្ដុកប្រេង រោងចក្រគីមី រោងចក្រផលិតអាវុធ និងរោងចក្រចម្រាញ់ប្រេង ជាដើម។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ខ្លួននឹងសងសឹកចំពោះការវាយប្រហារដោយដ្រូន និងមីស៊ីលខ្នាតធំនេះជាក់ជាមិនខាន ហើយបានចោទប្រកាន់អ៊ុយក្រែនម្ដងទៀតថាបានប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ បន្ថែមពីនេះ រុស្ស៊ី បានអះអាងថា ភាគច្រើននៃគ្រាប់ផ្លោងរបស់អ៊ុយក្រែន ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធខែលការពារមីស៊ីលរបស់ខ្លួន។
សូមបញ្ជាក់ថា អ៊ុយក្រែន បានប្រើប្រាស់មីស៊ីល ATACMS របស់អាមេរិក និង Storm Shadow របស់អង់គ្លេស ជាលើកដំបូងដើម្បីវាយប្រហារគោលដៅនៅរុស្ស៊ី កាលពីចុងខែវិច្ឆិកាឆ្នាំ២០២៤៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


