ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាស្នើចុះបញ្ជីម្សៅលាបមុខ Thanakha នៅអង្គការយូណេស្កូ
ប្រទេសមីយ៉ាន់ម៉ាកំពុងស្នើសុំបញ្ចូលម្សៅលាបមុខ Thanakha ពណ៌លឿងធ្វើពីសំបកឈើដែលជាគ្រឿងសម្អាងធម្មជាតិបែបប្រពៃណីទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោករបស់អង្គការយូណេស្កូ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៣ខែកុម្ភៈនេះ។

ការនិយមប្រើប្រាស់ម្សៅលាបមុខ Thanakha ត្រូវបានគេជឿថា មានអាយុកាលជាង១សហសវត្សរិ៍ (១០០០ឆ្នាំ)មកហើយ។ បើតាមផ្ទាំងគំនូរដែលបង្ហាញពីការប្រើប្រាស់ត្រូវបានគេឃើញនៅក្នុងប្រាសាទសតវត្សទី១១នៅក្នុងរាជធានីចាស់ Bagan ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ម្សៅ Thanakha ធ្វើពីសំបកឈើជាច្រើនប្រភេទ ដែលដុះនៅតំបន់ដីស្ងួតភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។
កាលពីថ្ងៃពុធ សមាជិកនៃអង្គការសង្គមចំនួន៣៦ដែលមានអាយុចាប់ពី៥ដល់៨០ឆ្នាំបានមកជួបជុំគ្នានៅក្នុងឧទ្យានមួយក្នុងទីក្រុង Yangon ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្ហាញ ម្សៅលាបមុខ Thanakha ជានិមិត្តរូបនៃសង្គមមីយ៉ាន់ម៉ា ដោយមានការប្រកួតប្រជែងបទចម្រៀង និងរបាំប្រពៃណី និងមានតូបគ្រឿងសម្អាងធ្វើពី Thanakha ផងដែរ។
អង្គការសង្គម Myanmar Cultural Heritage Trust ដែលរៀបចំកម្មវិធីប្រកួតនេះ បាននិយាយថា ពីធីនេះត្រូវបានប្រារព្ធឡើងដើម្បីរំលេចវប្បធម៌ Thanakha និងជួយនាំយកវាទៅឲ្យពិភពលោកចាប់អារម្មណ៍។

មនុស្សដែលមានលាបម្សៅ Thanakha មានគ្រប់ទីកន្លែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ភាគច្រើនស្ត្រី និងកុមារ លាបលើថ្ពាល់ ច្រមុះ ថ្ងាស ក កំភួនដៃ និងកំភួនជើង បន្ទាប់ពីងូតទឹកនៅពេលព្រឹក អំឡុងពេលថ្ងៃ និងមុនពេលចូលគេង។ ឥឡូវនេះ ប្រពៃណីនេះនឹងត្រូវបានពិចារណាដោយទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ដំបូងឡើយម្សៅ Thanakha ត្រូវបានស្នើឱ្យដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូក្នុងខែមីនាឆ្នាំ ២០២០ ប៉ុន្តែពាក្យស្នើសុំត្រូវបានបដិសេធដោយសារមិនពេញលេញ។ ក្រសួងកិច្ចការសាសនា និងវប្បធម៌របស់រដ្ឋាភិបាលយោធាកំពុងធ្វើការដាក់បញ្ចូលជាថ្មីនៅចុងខែមីនាឆ្នាំនេះ។
ប្រសិនបើការទទួលស្គាល់ត្រូវបានសម្រេច Thanakha នឹងក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីទីពីររបស់ប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីពិធីបុណ្យអុំទូកប្រពៃណីរបស់ប្រទេសនេះត្រូវបាដាក់បញ្ចូលកាលពីខែធ្នូឆ្នាំមុន៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


