ព័ត៌មានអន្ដរជាតិ
រញ្ជួយដីវាយប្រហារ Hollywood ចំពេលតារាកំពូលៗជួបជុំគ្នាក្នុងកម្មវិធីពានរង្វាន់ Oscars
ការរញ្ជួយដីកម្រិតស្រាល ៣.៩ រ៉ិចទ័រ បានវាយប្រហារ Hollywood ខណៈដែលតារាកំពូលៗមួយចំនួនរបស់ពិភពលោកបានជួបជុំគ្នាអបអរសាទរកម្មវិធីពានរង្វាន់ Oscars ដ៏ល្បីល្បាញក្នុងសកលលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៤ខែមីនានេះ។

ចំណុចកណ្តាលនៃការរញ្ជួយដីកើតនៅ North Hollywood ដែលមានចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រពីកន្លែងដែលពិធីប្រគល់ពានរង្វាន់ត្រូវបានរៀបចំឡើងនៅ Dolby Theatre ប៉ុណ្ណោះ។ ការរញ្ជួយដីនេះ បានកើតឡើងភ្លាមៗនៅម៉ោង ២២:០០ ម៉ោងក្នុងស្រុក ខណៈដែលតារាល្បីៗកំពុងជួបជុំគ្នានៅឯពិធីជប់លៀង Vanity Fair ដ៏ពេញនិយម។
អ្នកដែលនៅក្នុងតំបន់បានរាយការណ៍ថា មានកម្លាំងខ្លាំងញ័រមួយរំពេច ដោយមានមនុស្សស្រែកភិតភ័យ និងឃើញអគារខ្ពស់ៗញ័រដូចជា ចាហួយ។ តាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) ការរញ្ជួយដីនេះត្រូវមានឥទ្ធិពលទូទាំងទីក្រុង Los Angeles។
ទោះបីមិនមានការជូនដំណឹងអំពីរលកយក្សស៊ូណាមិ ការខូចខាតរចនាសម្ព័ន្ធដល់អគារ និងមិនមានរបាយការណ៍ភ្លាមៗអំពីការស្លាប់និងរងរបួស ប៉ុន្តែអ្នកខ្លះបានហៅវាថាជាគ្រោះរញ្ជួយដីដ៏ធំបំផុត ទោះវាមានទំហំត្រឹមតែ ៣.៩ រ៉ិចទ័រក៏ដោយ។

គួរបញ្ជាក់ថា ការរញ្ជួយដីនេះគឺស្ថិតក្នុងចំណោមការរញ្ជួយដី៤០មានកម្រិតតិចៗត្រឹម១រ៉ិចទ័រដែលបានវាយប្រហារភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាចាប់តាំងពីដើមខែមីនា នេះបើយោងតាមទិន្នន័យ USGS ។
កាលពីខែមុន ក៏មានការរញ្ជួយដីកម្រិត ៣.៧ រ៉ិចទ័រ ដែលបានវាយប្រហារតំបន់ Malibu ក្បែរនោះ។ កាលពីខែធ្នូ ការរញ្ជួយដីកម្រិត ៧ រ៉ិចទ័របានវាយលុកភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា និងបណ្តាលឱ្យមានការជូនដំណឹងអំពីរលកយក្សស៊ូណាមិរយៈពេលខ្លីសម្រាប់អ្នកនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា និងភាគខាងត្បូងរដ្ឋអូរីហ្គិនផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


