Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ព្រមាន​កម្ទេច​ក្រុម​ហ៊ូធី​ឲ្យ​រលាយ​សូន្យ​​ពី​លើ​លោក និង​ឲ្យ​អ៊ីរ៉ង់​ឈប់គាំទ្រ​ក្រុម​នេះ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមឧទ្ទាម​ហ៊ូធី​របស់​​ប្រទេស​យេម៉ែន ដោយប្តេជ្ញាថានឹង​​​«បំផ្លាញ​ឲ្យ​រលាយ​បាត់​សូន្យ​ពី​លើ​លោក» បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះលើទ្រព្យសម្បត្តិរបស់កងទ័ពជើងទឹកអាមេរិកនៅសមុទ្រក្រហម។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នោះ លោក​ប្រធានាធិបតី​ក៏​បាន​ព្រមាន​អ៊ីរ៉ង់​​ឲ្យ​​បញ្ឈប់​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ក្រុម​​ហ៊ូធី​ផង​ដែរ ហើយ​​ប្រាប់​​ឲ្យ​ក្រុង​តេហេរ៉ង់​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ក្រុម​​ឧទ្ទាម​នេះ។

លោក ត្រាំ បាន​សរសេរសារ​នៅ​លើ​បណ្ដាញ​សង្គម Truth Social កាល​ពី​ថ្ងៃ​ពុធ​ទី​១៩​ខែ​មីនា​ថា៖ «អ៊ីរ៉ង់ត្រូវតែបញ្ឈប់ការបញ្ជូនការ​ផ្គត់​ផ្គង់​ទាំងនេះជាបន្ទាន់។ ឲ្យ​ក្រុម​ហ៊ូធីប្រយុទ្ធដោយខ្លួនឯង ទោះយ៉ាងណាក៏ដោយ​ក៏​ពួកគេចាញ់ ប៉ុន្តែវិធីនេះពួកគេចាញ់យ៉ាងឆាប់រហ័ស»។

ភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីក្រុម​ហ៊ូធី​ត្រូវបានគេចោទប្រកាន់ថា​បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក សំដៅទៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិកមួយក្រុមនៅក្នុងសមុទ្រក្រហម។ ជាការសងសឹក អាមេរិកបានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងរបស់ក្រុម​ហ៊ូធី នៅក្នុងរដ្ឋធានីសាណា របស់ប្រទេសយេម៉ែន ជាពិសេសវាយលុកសង្កាត់ Al-Jarraf ក្បែរព្រលានយន្តហោះ។

ប្រតិបត្តិការទាំងនេះ បានបណ្តាល​ឲ្យ​មានអ្នកស្លាប់យ៉ាងហោចណាស់ ៣១​នាក់ ដែលជា​សកម្មភាពយោធាដ៏ធំ​បំផុតរបស់អាមេរិកនៅក្នុងប្រទេសយេម៉ែន គិត​ចាប់តាំងពីលោក ត្រាំ បានឡើងកាន់តំណែង​​ក្នុងខែមករា។

លោក ត្រាំ បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់​ហ៊ូធីបន្ថែមទៀត នឹងត្រូវបានចាត់ទុកថាជាសកម្មភាពផ្ទាល់របស់អ៊ីរ៉ង់ ដោយប្ដេជ្ញា​ថា​អ៊ីរ៉ង់​នឹង​ទទួល​រង​ផលវិបាកធ្ងន់ធ្ងរ។ មេ​ដឹក​នាំ​អាមេរិក​​វ័យ​៧៨​ឆ្នាំ បាននិយាយថា៖ «រាល់ការបាញ់ប្រហារដោយពួក​ហ៊ូធីនឹងត្រូវ​ឃ្លាំ​មើល… ដូចជាការបាញ់ចេញពីអាវុធ និងការដឹកនាំរបស់​អ៊ីរ៉ង់ ហើយអ៊ីរ៉ង់នឹងត្រូវទទួលខុសត្រូវ និងទទួលរងនូវផលវិបាក ហើយផលវិបាកទាំងនោះនឹងធ្ងន់ធ្ងរ!»។

ទោះបីជាមានការគាបសង្កត់ផ្នែកយោធារបស់អាមេរិកក៏ដោយ ក៏ក្រុមហ៊ូធី​បាន​ប្រកាស​បន្តការវាយលុករបស់ពួកគេ រួមទាំងការគំរាមកំហែងប្រឆាំងនឹងគោលដៅរបស់អ៊ីស្រាអែល រហូតដល់ការទាមទាររបស់ពួកគេត្រូវបានបំពេញ។ ថ្មីៗនេះ ពួកគេបានបាញ់​មីស៊ីល​ផ្លោង​មួយ​គ្រាប់​ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ហើយបានប្រកាសពីផែនការពង្រីក​គោលដៅ​វាយ​ប្រហារ​របស់ពួកគេ​ថែម​ទៀត។ ចាប់តាំងពីចុងឆ្នាំ​២០២៣មក ក្រុមហ៊ូធី​បានអនុវត្តការវាយប្រហារជាង ១០០​ដង​លើនាវាដឹកជញ្ជូន ដែលរំខានដល់ពាណិជ្ជកម្មពិភពលោក។

ក្រុម​ហ៊ូធី (រូបថត៖ AP)

អ៊ីរ៉ង់ ខណៈ​ដែល​បដិសេធ​ជា​សាធារណៈ​នូវ​ការ​គាំទ្រ​​ខាង​យោធា​​ដោយ​ផ្ទាល់​​ដល់​ក្រុម​ហ៊ូធី​នោះ​ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​អាវុធ ការ​បណ្តុះបណ្តាល និង​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ក្រុម​ឧទ្ទាម​មួយ​នេះ។ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិទទួលបន្ទុក​នៅ​ប្រទេស​យេម៉ែន បានរាយការណ៍ថា អ៊ីរ៉ង់កំពុងដឹកជញ្ជូនប្រេងដោយខុសច្បាប់ទៅកាន់យេម៉ែន ដោយប្រាក់ចំណូលពីការលក់ត្រូវបានប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាម​របស់​ហ៊ូធី។ ជាការឆ្លើយតបទៅនឹងស្ថានការណ៍កាន់តែតានតឹង អ៊ីរ៉ង់តាមសេចក្តីរាយការណ៍បានជំរុញ​​​ឲ្យ​ក្រុម​ហ៊ូធី កាត់បន្ថយភាពតានតឹងនៅសមុទ្រក្រហម ដែលជាសញ្ញានៃការផ្លាស់ប្តូរសំខាន់​ក្នុងវិធីសាស្រ្តរបស់ទីក្រុងតេហេរ៉ង់ ចំពេលមានការបង្កើនការត្រួតពិនិត្យជាអន្តរជាតិ។

ជម្លោះ​ដែល​កំពុង​កើត​ឡើង​ បាន​បង្ក​ក្តី​បារម្ភ​ផ្នែក​មនុស្សធម៌​យ៉ាង​ខ្លាំង។ ការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះរបស់អាមេរិកនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូធី រួមទាំងទីក្រុងសាណា និង​ទី​​ក្រុងសាដា បានបណ្តាល​ឲ្យ​មានជនស៊ីវិលស្លាប់បាត់បង់ជីវិត ជាមួយនឹងរបាយការណ៍បង្ហាញថា មនុស្សយ៉ាងហោចណាស់ ៥៣​នាក់បានស្លាប់រួមទាំងកុមារផងដែរ។ អង្គការសហប្រជាជាតិ បានផ្អាកប្រតិបត្តិការរបស់ខ្លួនក្នុងទីក្រុងសាដា ក្នុងខែកុម្ភៈ ដោយសារការព្រួយបារម្ភផ្នែកសន្តិសុខបន្ទាប់ពីការឃុំខ្លួនបុគ្គលិក​របស់អង្គការសហប្រជាជាតិ ដែលម្នាក់ក្នុងចំណោមពួកគេបានស្លាប់នៅពេលជាប់ពន្ធនាគារដោយក្រុមហ៊ូធី៕

ដោយ៖ ឈាង

ចុចអាន៖ ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៤ នាទីutes មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៣មេសា

រថភ្លើង
ចរាចរណ៍២៦ នាទីutes មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

Sokha Hotels

ព័ត៌មានពេញនិយម