ព័ត៌មានអន្ដរជាតិ
រកឃើញអ្នកស្លាប់នៅអគាររលំនៅថៃកើនដល់២១នាក់ ខណៈ៧៣នាក់បាត់ខ្លួន
រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា មនុស្សស្លាប់កើនដល់ចំនួន២១នាក់ ខណៈដែល៧៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួនក្នុងគំនរបាក់បែក បន្ទាប់ពីការដួលរលំនៃអគារកម្ពស់ ៣៣ ជាន់ដោយសាររញ្ជួយដីនៅក្នុងខណ្ឌ Chatuchak ទីក្រុងបាងកក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៨ខែមេសានេះ។

អភិបាលរងក្រុងបាងកក លោកស្រី Tavida Kamolvej បាននិយាយថា សាកសពភាគច្រើនត្រូវបានរកឃើញនៅក្នុងតំបន់ A និង C ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្តនៅក្នុងតំបន់ D ដែលជាកន្លែងមានកម្មករជាច្រើនត្រូវបានគេជឿថាជាប់នៅក្នុងនោះ។
លោកស្រីបានបន្ថែមថា ក្រុមហ៊ុនបោសសម្អាតស្ម័គ្រចិត្តគ្រោងនឹងនាំយកអេស្កាវ៉ាទ័រ ដ៏ធំបំផុតរបស់ប្រទេសថៃ ដើម្បីជួយយកកម្ទេចកម្ទីនៅថ្ងៃអង្គារនេះ។ លោកស្រី Tavida ពន្យល់ថា គោលដៅគឺដើម្បីសម្អាតកម្ទេចថ្មបេតុងដែលរារាំងដោយបង្គោលជណ្តើរយន្តនៅក្នុងតំបន់ C នឹងអនុញ្ញាតឱ្យក្រុមជួយសង្គ្រោះអាចទៅដល់កំទេចកំទីនៃជាន់ទី២០ និងខ្ពស់ជាងនេះ ជាកន្លែងដែលសាកសពកម្មករបន្ថែមទៀតត្រូវបានគេរំពឹងថានឹងត្រូវបានរកឃើញ។
គួរបញ្ជាក់ថា អគារការិយាល័យសវនកម្មរដ្ឋដែលកំពុងសាងសង់ (SAO) បានដួលរលំកាលពីថ្ងៃទី២៨ខែមីនា ដោយសារតែផលប៉ះពាល់នៃការរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ នៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដោយបានជាប់គាំងកម្មករជាច្រើននៅខាងក្នុង។ ប្រតិបត្តិការទាញយកសាកសពនៅតែបន្តដែលមកដល់ថ្ងៃនេះគឺជាថ្ងៃទី១២ហើយ ខណៈការប្រើបច្ចេកវិទ្យាស្កេនបង្ហាញថាមិនមានសញ្ញាមានជីវិតនៅក្រោមគំនបាក់បែកអគារទៀតទេ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


