ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះថ្នាំញៀន «Labubu» ក្រោយមនុស្សស្លាប់២នាក់
មន្ត្រីសុខាភិបាលថៃ បានចេញការព្រមានជាបន្ទាន់មួយ ទាក់ទងនឹងការលេចឡើងនៃគ្រឿងញៀនដ៏គ្រោះថ្នាក់ម៉្យាងដែលគេឲ្យឈ្មោះថា «Labubu» ក្នុងអំឡុងពេលប្រទេសអាស៊ានមួយនេះកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។

យោងតាមការចុះផ្សាយរបស់ The Thaiger កាលពីថ្ងៃទី១៨ខែមេសា មជ្ឈមណ្ឌលស្រាវជ្រាវថ្នាំពុល Ramathibodi បានរាយការណ៍ថា ថ្នាំនេះបានបណ្តាលឲ្យមានអ្នកស្លាប់ចំនួន ២នាក់រួចមកហើយ ហើយបានធ្វើឲ្យមនុស្សម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
សារធាតុញៀន ឬថ្នាំសប្បាយដែលហៅថា «Labubu» ត្រូវបានកែច្នៃឲ្យមានពណ៌បៃតង និងពណ៌ខៀវ ដែលមានប្រវែងប្រហែល ១៣មិល្លីម៉ែត្រ និងទទឹង ៦មិល្លីម៉ែត្រ។ ការរចនាឲ្យដូចរូបតុក្កតា «Labubu» នេះត្រូវបានគេជឿថាជាការប៉ុនប៉ងដោយចេតនា ដើម្បីទាក់ទាញមនុស្សវ័យក្មេងឲ្យប្រើប្រាស់កាន់តែច្រើន។
អាជ្ញាធរថៃបានតាមដានការចែកចាយថ្នាំញៀនទាំងនេះនៅក្នុងខេត្តមួយចំនួន រួមមាន ឈៀងរ៉ៃ អយុធ្យា និងភូកេត។ ការរកឃើញដំបូងនេះ ធ្វើឡើងអំឡុងពេលប៉ូលិសឆ្មក់ចូលហាងខារ៉ាអូខេមួយកន្លែងក្នុងសង្កាត់ Muang នៃខេត្តឈៀងរ៉ៃ ជាទីកន្លែងដែលថ្នាំញៀនជាច្រើនប្រភេទដែលមានរាងដូចតួអង្គតុក្កតា Labubu ត្រូវបានរឹបអូស។
ជាការឆ្លើយតបទៅនឹងការផ្ទុះឡើងនេះ អគ្គស្នងការរងនគរបាលជាតិ លោក Kittiratt Phanphet បានបញ្ជាឲ្យស៊ើបរកប្រភពនៃគ្រឿងញៀននេះ និងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំទៅលើបណ្តាញក្រុមគ្រឿងញៀនខុសច្បាប់ ដែលពាក់ព័ន្ធនឹងការផលិត និងចែកចាយប្រភេទថ្នាំញៀន Labubu។
អាជ្ញាធរសុខាភិបាលអំពាវនាវដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍ពីសារធាតុគួរឲ្យសង្ស័យមកប៉ូលិស។ ឪពុកម្តាយត្រូវបានណែនាំជាពិសេសឲ្យអប់រំកូនរបស់ពួកគេ អំពីគ្រោះថ្នាក់នៃការទទួលយកវត្ថុដែលមិនធ្លាប់ស្គាល់ ជាពិសេសរបស់ដែលស្រដៀងនឹងស្ករគ្រាប់ ឬរបស់ក្មេងលេង ដើម្បីការពារការទទួលទានសារធាតុគ្រោះថ្នាក់ដោយចៃដន្យ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


