Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន រុស្ស៊ី ថា ​សង្គ្រាមជិតចប់ហើយ

បានផុស

នៅ

ក្រោយពេលសហរដ្ឋអាមេរិក បញ្ជាក់ពីការផ្អាកជំនួយយោធាដល់ទីក្រុងកៀវ, ស្រាប់តែរុស្ស៊ីអះអាងថា សង្គ្រាមកាន់តែឆាប់ចប់ បើមហាអំណាចលោកខាងលិច ជួយអ៊ុយក្រែន កាន់តែតិច។ នេះបើតាមការចុះផ្សាយរបស់ Moscow Times

អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធទី២ខែកក្កដាឆ្នាំ២០២៥ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov និយាយថា រុស្ស៊ីសូមស្វាគមន៍ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្អាកបញ្ជូនអាវុធមួយចំនួនទៅឲ្យអ៊ុយក្រែន។ ការកាត់បន្ថយនេះ នឹងជួយរុស្ស៊ីឲ្យកាន់តែខិតជិតទៅនឹងការសម្រេចគោលដៅរបស់ខ្លួនក្នុងសង្គ្រាម។ ការផ្អាកផ្តល់ជំនួយឲ្យអ៊ុយក្រែន មានន័យថា ប្រតិបត្តិការយោធាពិសេសជិតបញ្ចប់ហើយ។

កាលពីថ្ងៃអង្គារ​ទី​១​ខែ​កក្កដា សេតវិមានបានចេញសេចក្តីប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបាន​បញ្ឈប់ការនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែនហើយ ដោយលើកឡើងពីក្តីព្រួយបារម្ភអំពីកម្រិតស្តុកទុក​សព្វាវុធ​ក្នុងស្រុក និងការវាយតម្លៃឡើងវិញនៃអាទិភាពយោធា។

យោងតាមអ្នក​នាំពាក្យ​សេតវិមាន លោកស្រី Anna Kelly, ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​តាម​​ការ​ពិនិត្យ​ឡើង​វិញ​របស់​ក្រសួង​ការពារ​ជាតិ ហើយ​​ផ្ដោត​សំខាន់​ «ដើម្បី​ដាក់​ផលប្រយោជន៍​អាមេរិក​ជា​ចម្បង»។

(រូបថត៖ Reuters)

យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ទេ​​ថាតើ​សព្វាវុធ​ប្រភេទ​ណា​ ដែល​នឹង​ត្រូវ​ផ្អាក ​ប៉ុន្តែ​​​​​គ្រាប់បែក និង​មីស៊ីល​​ការពារដែនអាកាស ត្រូវ​គេជឿ​ជាក់​ថា​នឹង​ស្ថិតក្នុងចំណោម​សព្វាវុធ​​ទាំង​នោះ។

ជុំវិញការផ្អាកជំនួយនេះ ទីក្រុងកៀវបានប្រតិកម្មយ៉ាងខ្លាំង ដោយក្រសួងការបរទេសអ៊ុយក្រែននិយាយថា ការពន្យារពេលផ្តល់ជំនួយ មានតែជំរុញឲ្យអ្នកឈ្លានពានរឹតតែបានដៃធ្វើសង្គ្រាមនិងប្រព្រឹត្តអំពើភេរវកម្មប៉ុណ្ណោះ ពួកគេនឹងមិនស្វែងរកសន្តិភាពឡើយ។

ស្របពេលជាមួយគ្នានោះ ក្រសួងការពារជាតិអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍ាថា មានតែការដាក់សម្ពាធលើជនឈ្លានពានប៉ុណ្ណោះ ទើបជាផ្លូវឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន ខ្វល់ចិត្តខ្លាំងថា រុស្ស៊ីនឹងរឹតបានដៃវាយលុក ក្រោយអាមេរិក ផ្អាកជំនួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម