Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ខ្វល់ចិត្តខ្លាំងថា រុស្ស៊ីនឹងរឹតបានដៃវាយលុក ក្រោយអាមេរិក ផ្អាកជំនួយ

បានផុស

នៅ

បន្ទាប់ពីសហរដ្ឋអាមេរិកបញ្ជាក់ពីការផ្អាកជំនួយ អ៊ុយក្រែនហាក់កើតកង្វល់ក្នុងចិត្តខ្លាំង ជាពិសេសភ័យថា រុស្ស៊ីនឹងបង្កើនការវាយប្រហាររឹតតែខ្លាំងដៃតែម្តង។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសរបស់សេតវិមានកាលពីថ្ងៃអង្គារ​ទី​១​ខែ​កក្កដា ទីក្រុងវ៉ាស៊ីនតោនបាន​បញ្ឈប់ការនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែនហើយ ដោយលើកឡើងពីក្តីព្រួយបារម្ភអំពីកម្រិតស្តុកទុក​សព្វាវុធ​ក្នុងស្រុក និងការវាយតម្លៃឡើងវិញនៃអាទិភាពយោធា។

អ្នក​នាំពាក្យ​សេតវិមាន លោកស្រី Anna Kelly ​និយាយ​ថា ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​តាម​​ការ​ពិនិត្យ​ឡើង​វិញ​របស់​ក្រសួង​ការពារ​ជាតិ ហើយ​ត្រូវ​បាន​​ផ្ដោត​សំខាន់​ «ដើម្បី​ដាក់​ផលប្រយោជន៍​អាមេរិក​ជា​អាទិភាព»។

(រូបថត៖ Reuters)

គេ​នៅ​មិន​ទាន់​ដឹង​ទេ​​ថាតើ​សព្វាវុធ​ប្រភេទ​ណា​ ដែល​នឹង​ត្រូវ​ផ្អាក​ឡើយ​ ប៉ុន្តែ​​​​​គ្រាប់បែក និង​មីស៊ីល​​ការពារដែនអាកាស ត្រូវ​គេជឿ​ជាក់​ថា​នឹង​ស្ថិតក្នុងចំណោម​សព្វាវុធ​​ទាំង​នោះ។

ជុំវិញការផ្អាកជំនួយនេះ ទីក្រុងកៀវបានប្រតិកម្មយ៉ាងខ្លាំង ដោយក្រសួងការបរទេសអ៊ុយក្រែននិយាយថា ការពន្យារពេលផ្តល់ជំនួយ មានតែជំរុញឲ្យអ្នកឈ្លានពានរឹតតែបានដៃធ្វើសង្គ្រាមនិងប្រព្រឹត្តអំពើភេរវកម្មប៉ុណ្ណោះ ពួកគេនឹងមិនស្វែងរកសន្តិភាពឡើយ។

ស្របពេលជាមួយគ្នានោះ ក្រសួងការពារជាតិអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍ាថា មានតែការដាក់សម្ពាធលើជនឈ្លានពានប៉ុណ្ណោះ ទើបជាផ្លូវឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។

(រូបថត៖ Reuters)

រីឯប្រភពយោធាអ៊ុយក្រែនដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា ទីក្រុងកៀវ ពឹងផ្អែកខ្លាំងបំផុតលើការផ្គត់ផ្គង់អាវុធរបស់អាមេរិក ហើយទោះអឺរ៉ុបកំពុងប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ ប៉ុន្តែពួកយើងពិតជាពិបាក បើអាមេរិកមិនឲ្យគ្រាប់។

សូមជម្រាបថា កាលពីខែមីនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានផ្អាកជាបណ្តោះអាសន្ននូវជំនួយ និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន ម្តងរួចមកហើយ។

យ៉ាង​ណា​មិញ ការ​ផ្អាក​នោះ​ត្រូវបាន​ដក​ចេញ​វិញ ហើយ​មកដល់​ចុងខែមេសា សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលផ្តល់​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​នូវលទ្ធភាពទទួលបានធនធានរ៉ែ​កម្រ​របស់​ក្រុង​កៀវ​ជាថ្នូរនឹងជំនួយយោធា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សេតវិមាន ប្រកាស​ផ្អាក​ផ្គត់ផ្គង់​​សព្វាវុធមួយ​ចំនួន​ឲ្យ​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម