Connect with us

ព័ត៌មានអន្ដរជាតិ

មេភូមិភាគ២ថៃ ថាចង់បានសន្តិភាព តែទាហានមកឈ្លានពានកម្ពុជា ​ឥតឈប់

បានផុស

នៅ

កាលពីថ្ងៃពុធទី៩ខែកក្កដាឆ្នាំ២០២៥ មេបញ្ជាការ​ភូមិភាគ២ថៃ លោក​ Boonsin Padklang បានបង្ហាញពីបំណងឲ្យចង់​កម្ពុជានិង​ថៃ ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ឈានឆ្ពោះទៅរកសន្តិភាព ប៉ុន្តែ​តាមអ្វីដែល​មេបញ្ជាការ​​យោធាភូមិភាគ២​រូប​នេះ​ធ្វើ គឺ​ផ្ទុយ​ពី​​ការ​និយាយជានិច្ច។​

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Nation, មេទ័ពរូបនេះបានបង្ហាញពីភាពជឿជាក់ថា រដ្ឋាភិបាលទាំងពីរនឹងធ្វើការរួមគ្នាដើម្បីសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ តាមសម្តីរបស់លោក លោកនៅតែចង់ឲ្យរដ្ឋាភិបាលទាំងពីរដោះស្រាយជម្លោះព្រំដែន ដើម្បីសន្តិភាពនិងសុភមង្គលរបស់ប្រជាជនទាំងពីរ។

ទោះបីជាយ៉ាងណាក៏ដោយ ដ្បិតតែមេទ័ពភូមិភាគ២តែងនិយាយបែបនេះជារឿយៗក៏ដោយ ប៉ុន្តែគឺបានតែមាត់ប៉ុណ្ណោះ។​ទង្វើកងទ័ពថៃ គឺផ្ទុយពីសម្តីរបស់មេបញ្ជាការខ្លួន ដោយទ័ពថៃតែងតែបន្តឈ្លានពានចូលទឹកដីកម្ពុជា និងបង្ករឿងធ្វើឲ្យភាគីកម្ពុជាផ្ទុះអាវុធមុន។

ជាក់ស្តែងកងទ័ពថៃតែងល្បាតចូលដីកម្ពុជា មានទាំងការបង្ហោះដ្រូន បិទព្រំដែនជាឯកតោភាគីនិងការជិះកង់ចូលប្រាសាទតាមាន់ធំនាវេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។

ជុំវិញរឿងនេះ ក្រសួងការពារជាតិកម្ពុជា បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំក្រសួងការពារជាតិ បញ្ជាក់ថា៖« សកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឲ្យចូលប្រាសាទចាប់ពីម៉ោង៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល»។

(រូបថត៖ Nation)

ការបង្ករឿងរបស់ថៃចុងក្រោយបំផុតគឺ ថៃព្យាយាម​យករូបព្រះពុទ្ធពីរអង្គ ​មក​ដាក់​នៅ​តំបន់​ព្រំដែន​ ច្រកទ្វារអានសេះ នៅព្រឹកថ្ងៃទី​៩ ប៉ុន្តែក្រោយមកទាហានឈុតខ្មៅ ក៏យករូបព្រះពុទ្ធ​ទៅបន្ទាយ​វិញ បន្ទាប់ពី​ប៉ះពាក្យ​សម្តីជា​មួយ​ទាហាន​ខ្មែរ ដែលសកម្មភាព​នេះគឺ​មាន​បំណង​រក​រឿង​លើកង​កម្លាំង​កម្ពុជា​តែ​ម្ដង។

ជាការ​កត់​សម្គាល់ នៅតាមព្រំដែននិងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុច្រើនទៀត និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឲ្យកងទ័ពរបស់យើង អត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធតែទាហានខ្មែរ អង់អាចក្លាហានស្លាប់មេបញ្ជា មិនជឿតាមការញុះញ៉ុងរបស់យោធាថៃ នោះទេ។

ទង្វើរបស់ថៃ សបញ្ជាក់ឲ្យឃើញថា សម្តីរបស់មេភូមិភាគ២ Boonsin Padklang គឺមិនអាចយកជាការនិងទុកចិត្តបាននោះទេ ព្រោះតែថៃនិយាយផ្សេងធ្វើផ្សិង គ្មានភាពច្បាស់លាស់ឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម