Connect with us

សុខភាព

ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត ដោយសារលេបគ្រាប់ផ្លែបំពេញរាជ្យ

បានផុស

នៅ

ផ្លែបំពេញរាជ្យ ជាផ្លែឈើដែលពេញនិយមនៅពេលបច្ចុប្បន្ននេះ។ ទោះបីជាយ៉ាណា ការទទួលទានផ្លែបំពេញរាជ្យ (កំពីងរាជ្យ) ដោយលេបគ្រាប់ ជាទម្លាប់ដែលបណ្ដាលឱ្យគ្រោះថ្នាក់បំផុតមួយ ដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធរំលាយអាហារ និងឈានដល់ព្រោះថ្នាក់ដល់អាយុជីវិតទៀតផង ប្រសិនបើជួយមិនទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមគេហទំព័ររបស់ មន្ទីពេទ្យកាលម៉ែត្រ ការបរិភោគផ្លែកំពីងរាជ្យទាំងគ្រាប់ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ ផ្លែបំពេញរាជ្យ ឬភាសានិយាយហៅ ផ្លែកំពីងរាជ្យ គឺជាប្រភេទផ្លែឈើមួយដែលប្រជាពលរដ្ឋកម្ពុជាស្គាល់ និងនិយមទទួលទានសឹងគ្រប់ៗគ្នា។ ប៉ុន្តែមនុស្សមួយចំនួន ពិតជាមិនសូវចាប់អារម្មណ៍ថា ការបរិភាគផ្លែឈើនេះទាំងគ្រាប់អាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬអាចបង្កជាគ្រោះថ្នាក់រហូតដល់ចាំបាច់ត្រូវការវះកាត់ទៀតផង។

ប្រភពដដែលបញ្ជាក់ថា ជាធម្មតា គ្រាប់ផ្លែកំពីងរាជ្យមិនអាចរំលាយ ឬកិនបំបែក ដោយសារទឹកអាស៊ីតក្រពះ និងសរីរាង្គផ្សេងៗនៃប្រព័ន្ធរំលាយអាហាររបស់មនុស្សបានឡើយ។ គ្រាប់ផ្លែនេះនឹងត្រូវបន្តបញ្ជូនទៅតាមពោះវៀនតូច ហើយមកស្តុកទុកចុងបញ្ចប់ក្នុងផ្នែកខាងចុងនៃពោះវៀនធំ មុនបន្ទោរបង់ចេញមកជាមួយលាមក។

បើតាមក្រុមគ្រូពេទ្យជំនាញខាងផ្នែកក្រពះ-ពោះវៀន នៃមន្ទីពេទ្យកាលម៉ែត្រ តាមរយៈសារណែនាំ បានលើកឡើងថា ផលវិបាកដែលបង្កឡើងដោយគ្រាប់ផ្លែកំពីងរាជ្យក្នុងប្រព័ន្ធរំលាយអាហារមនុស្ស រួមមាន៖
– រំខានដល់ការរំលាយអាហារនិងចលនាបញ្ជូនចំណីក្នុងក្រពះពោះវៀនដែលធ្វើឲ្យមានអាការៈ ចុកឆ្អល់ ឈឺពោះមួល ចង្អោរ ឬក្អួតជាដើម។
– បង្កឱ្យរលាកតាមផ្លូវរំលាយអាហារដែលមានអាការៈ ចុកពោះ រាគមួល និង គ្រុនក្ដៅ។
– បង្កឱ្យលាមករឹងក្ដៀន ពិបាកបន្ទោរបង់។

គ្រូពេទ្យជំនាញណែនាំទៀតថា មេត្តាកុំបរិភោគគ្រាប់ផ្លែឈើធំៗ ដែលមិនអាចរំលាយក្នុងប្រព័ន្ធរំលាយអាហារមនុស្សយើងបាន ដូចជាគ្រាប់ផ្លែកំពីងរាជ្យនេះជាដើម ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិត៕ ដោយ ៖ ជុំ សុជាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម