សុខភាព
ហេតុអ្វីបានជាកើតជំងឺស្រុតស្បូន?
ជាជំងឺមួយ ដែលជួបញឹកញាប់ជាងគេ និងមានប្រមាណ៣០%នៃស្ត្រី ជាពិសេស ស្ត្រីវ័យចំណាស់ និងអស់រដូវ។ ជំងឺនេះបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងមានផលរំខានដល់ប្រព័ន្ធបង្ហូរទឹកនោមខាងក្រោម សុខភាពផ្លូវភេទ និងការបន្ទោបង់លាមក។

១. មូលហេតុ
កត្តាដែលប្រឈមចំពោះ ស្ត្រីនឹងជំងឺនេះមាន
– ភាពចុះខ្សោយប្រព័ន្ធទម្រអាងត្រគាក (Défaillance du système d’amarrage)។
– ភាពមិនធម្មតារបស់ឆ្អឹងអាងត្រគាក ដែលមានពីកំណើត (anomalie osseuse)។
– ភាពចុះខ្សោយ ស្វិត និងយារ របស់សាច់ដុំអាងត្រគាក។
– ស្ត្រីធ្លាប់សម្រាលកូនច្រើន ដែលធ្វើឲ្យចុះខ្សោយសាច់ដុំអាងត្រគាក។
– មានជំងឺទល់លាមកញឹកញាប់។
– ធ្វើការធ្ងន់ ឬលើករបស់របរធ្ងន់ៗ។
– ស្ត្រីឆាប់អស់រដូវ ដោយសារកង្វះអរម៉ូន។
– ស្ត្រីដែលធ្លាប់មានការវះកាត់ជំងឺស្បូន និងជំងឺទ្វារលាមក។
២. រោគសញ្ញា
ជាទូទៅជំងឺនេះមានរោគសញ្ញាដូចជា:
– មានផលរំខានលើ មុខងារបង្ហូរទឹកនោម។
– អ្នកជំងឺជ្រាបទឹកនោម នៅពេលប្រឹង ក្អក សើច ឬលើករបស់ធ្ងន់ ។ល។
– អ្នកជំងឺមានអារម្មណ៍ថា ហាក់ដូចជាមានដុំទឹងណែនរំខាននៅក្នុងទ្វារមាស។
– អ្នកជំងឺមានផលរំខាន ក្នុងការបន្ទោបង់លាមក។
– អ្នកជំងឺអាចជ្រាបលាមក ឬលេចផោម ដោយឯកឯង។
– ឈឺនៅអាងត្រគាក
– មានធ្លាក់ស
– រលាកទ្វារមាស
– ផលរំខាន ក្នុងការរួមភេទ
– ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានលៀនចេញនូវសរីរាង្គមួយចំនួនដូចជា ផ្លោកនោម ស្បូន ទ្វារលាមក តាមទ្វារមាសចេញមកក្រៅ។


៣. ការព្យាបាល
វិធីព្យាបាលនៃជំងឺនេះមាន ៣ប្រភេទ:
ក. ការព្យាបាលដោយប្រើថ្នាំ៖ ស្ត្រីអាចប្រើថ្នាំអរម៉ូនមួយចំនួន ដើម្បីជួយកុំឲ្យឆាប់អស់រដូវ និងធ្វើឲ្យប្រព័ន្ធទម្រសាច់ដុំអាងត្រគាករឹងមាំ។
ខ. វិធីហាត់ប្រាណ៖ ការហាត់ប្រាណធ្វើឲ្យសាច់ដុំអាងត្រគាក និងសាច់ដុំពោះរឹងមាំ។
គ. វិធីវះកាត់៖
– ការវះកាត់តាមទ្វារក្រោម ដោយយើងធ្វើការវះកាត់យកស្បូនចេញ ហើយនិងជួសជុលមុខងារបង្ហូរទឹកនោម ផ្លោកនោម ទ្វារលាមក និងសុខភាពផ្លូវភេទ។
– ការវះកាត់ដោយប្រើឧបករណ៍ចោះ យើងអាចចងទប់ស្បូនទៅនឹងឆ្អឹងអាងត្រគាកផ្នែកខាងក្រោយ។ វិធីនេះមានសារៈប្រយោជន៍សំខាន់ដល់ស្ត្រី ដោយរក្សាទុកស្បូន សុខភាពបន្តពូជ ជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានបុត្រទៅថ្ងៃក្រោយ។
ប្រសិនបើស្ត្រី ដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ ឬស្ត្រីដែលអស់រដូវ សូមមេត្តារួសរាន់មកពិគ្រោះនិងពិនិត្យសុខភាព ជាមួយវេជ្ជបណ្ឌិតឯកទេសរោគស្ត្រី ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា៕


អត្ថបទ៖ រស្មី
សូមចុចអាន៖ តើលោកអ្នកធ្លាប់ដឹងអ្វីខ្លះ អំពីជំងឺបេះដូងពីកំណើត?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៧ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក