Connect with us

សុខភាព

បូស​អន្ទង់ ក៏​ជា​ជំងឺ​ដែល​អ្នក​ត្រូវ​យល់ដឹង!

បានផុស

នៅ

​បូស​អន្ទង់ ជាការ​ក​ខ្ទុះ​នៅ​ជុំវិញ​រន្ធ​គូថ វា​កើតឡើង​ដោយ​ការ​បង្ក​រោគ​នៅ​ក្រពេញ​ម្យ៉ាង​ស្ថិតនៅ​ខាងក្នុង​ក្បែរ​ទ្វារ​លាមក បន្ទាប់មក​ខ្ទុះ​ស៊ី​ធ្លាយ​ចេញមក​ខាងក្រៅ​ស្បែក​ជុំវិញ​រន្ធ​គូថ ដូច្នេះ​វា​បាន​បង្កើត​ឲ្យ​មាន​រន្ធ​ចូល​ខាងក្នុង​និង​រន្ធ​ចេញ​ខាងក្រៅ​ទ្វា​លាមក​។ ​ជំងឺ​នេះ​ភាគច្រើន​កើត​លើ​មនុស្ស​ប្រុស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) រោគសញ្ញា​៖

​បើ​មាន​ការកើត​ជំងឺ​នេះ អ្នកជំងឺ​មានការ​ឈឺចាប់​នៅ​រន្ធ​គូថ និង​ជុំវិញ​គូថ ដោយមាន​

– ការហូរ​ខ្ទុះ​

– ទឹករងៃ​

– ឬ​ដំបៅ​នៅ​ស្បែក​ជុំវិញ​រន្ធ​គូថ​

– អាច​ក្តៅខ្លួន​តិចតួច​

– ជួនកាល ពេល​បន្ទោ​បង់អាច មាន​លាមក​ហូរ​ចេញ​តាម​រន្ធ​ដំបៅ​នេះ​

​ខ​) ការព្យាបាល​៖

​មានតែ​ការព្យាបាល​ដោយ​ការវះកាត់​ទេ ទើប​អាចឲ្យ​ជាសះស្បើយ​បាន​។ ការ​លេប​ថ្នាំ​បំបាត់​ការឈឺ​ចុកចាប់ និង​ថ្នាំ​ផ្សះ​គ្រាន់តែ​ជា​ចំណែក​តូច​មួយ​ប៉ុណ្ណោះ​ក្នុង​ការ​ព្យាបាល​។ វេជ្ជបណ្ឌិត​ឯកទេស នឹងធ្វើ​ការ​វះ​បង្ហូរ​ខ្ទុះ តាម​បច្ចេកទេស​សល្យសាស្ត្រ និង​ទៅតាម​ប្រភេទ​នៃ​ការហូរ​ខ្ទុះ​។ ក្រោយ​វះកាត់​រួច អ្នកជំងឺ​ត្រូវ​លាង​​បូស​រាល់ថ្ងៃ​រហូតដល់​ជាសះស្បើយ​។​

​ប្រសិនបើ​អ្នកជំងឺ​ទាំងឡាយណា មាន​រោគសញ្ញា​ប្រហាក់ប្រហែល​នេះ សូម​អញ្ជើញ​មក​ពិគ្រោះ ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ជៀសវាង​ការវិវឌ្ឍន៍​ពី​សភាព​ស្រាល​ទៅ​រក​ផលវិបាក​ធ្ងន់ធ្ងរ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ការព្យាបាល លើសពី​ការកាត់បន្ថយ​នូវ​ភាពឈឺចាប់​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម