សុខភាព
ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ការព្យាបាល លើសពីការកាត់បន្ថយនូវភាពឈឺចាប់!
ការឈឺចុកចាប់នឹងការរលាករ៉ាំរ៉ៃ លើសន្លាក់មួយ ឬច្រើន គឺជារោគសញ្ញា និងជាផលរំខានចាំបាច់មួយ ដែលយើងជួបប្រទះញឹកញាប់ ក្នុងជីវភាពរស់នៅរបស់ប្រជាជនយើងសព្វថ្ងៃ។
ការវិវត្តន៍យ៉ាងសន្សឹមៗ នៃជំងឺមួយចំនួនទាំងនោះ ហាក់ដូចជាមិនបានទទួលការចាប់អារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកជំងឺប៉ុន្មាននោះទេ។ ទាំងអស់នេះសុទ្ធសឹងជាហានិភ័យ និងក្តីបារម្ភមួយ ដែលយើងទាំងអស់គ្នាគួរប្រុងស្មារតី និងចូលរួមពិចារណា។

ការរលាកសន្លាក់រ៉ាំរ៉ៃអាចបណ្ដាលមកពីមូលហេតុ ផ្សេងៗជាច្រើនដូចជា៖
– ការសឹករិចរិលនៃសន្លាក់រ៉ាំរ៉ៃ

– ជំងឺរលាកសន្លាក់ដោយសារបញ្ហាមេតាបូលីស និងជាតិកំបោរ
– ជំងឺរលាកលើស្រោមសន្លាក់រ៉ាំរ៉ៃ
– ជំងឺរលាកលើសរសៃពួររ៉ាំរ៉ៃ
– ជំងឺរលាកសន្លាក់ដោយប្រព័ន្ធភាពស៊ាំលើកុមារ ។ល។

ការព្យាបាលនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺមិនអាស្រ័យតែលើការប្រើប្រាស់ថ្នាំ ដែលអាចបន្ថយត្រឹមរោគសញ្ញាឈឺចាប់តែមួយមុខប៉ុណ្ណោះទេ។ ផ្ទុយទៅវិញការព្យាបាលនៃជំងឺនេះ គឺអាស្រ័យទៅតាមប្រភេទនៃជំងឺ ក៏ដូចជាភាពធន់របស់អ្នកជំងឺនីមួយៗ។ លើសពីនេះទៅទៀត ការព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ក៏បានបូកបញ្ចូលនូវការរួមចំណែកកាត់បន្ថយអត្រាមរណភាព និងពិការភាព នៃការវិវត្តរបស់ជំងឺនេះផងដែរ។

ការពិគ្រោះ និងតាមដានជាមួយគ្រូពេទ្យជំនាញ គឺជាមធ្យោបាយដ៏ត្រឹមត្រូវបំផុតក្នុងការគ្រប់គ្រង និងព្យាបាលជំងឺនេះ។ អ្នកជំងឺគប្បីជៀសវាងការប្រើថ្នាំដោយខ្លួនឯង ដែលអាចផ្ដល់ផលប៉ះពាល់ទៅដល់សុខភាព ក៏ដូចជាពិការភាពធ្ងន់ធ្ងរ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ភាពចាំបាច់នៃការពិនិត្យស្វែងរក ដើម្បីបង្ការជំងឺមហារីកពោះវៀនធំ !
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



