សុខភាព
អង្ករសម្រូប សម្បូរសារធាតុចិញ្ចឹម ល្អចំពោះការលូតលាស់កូនតូចៗ
អង្ករសម្រូប ត្រូវបានចាត់ទុកជាអាហារសម្បូរសារធាតុចិញ្ចឹម និងល្អសម្រាប់សុខភាពយើងច្រើន បើញ៉ាំវាជាប្រចាំជំនួសបាយអង្ករធម្មតា។ ស្របគ្នានេះ អង្ករសម្រូបក៏ស័ក្ដិសមជាអាហារូបត្ថម្ភសម្រាប់ទារក និងកូនក្មេងតូចៗដែរ។

តាមការឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំងថា អង្ករសម្រូប ឬ Brown rice ជាអង្ករដែលសម្បូរសារធាតុចិញ្ចឹមច្រើនជាងអង្ករធម្មតា ព្រោះវាឆ្លងកាត់ការកិនតិចតួចជាងអង្ករធម្មតា។ អង្ករសម្រូបសម្បូរទៅដោយពពួកវីតាមីន B (សំខាន់សម្រាប់ប្រព័ន្ធប្រសាទ) កាបូអ៊ីដ្រាត ជាតិកាកសរសៃ ជាតិខ្លាញ់ ប្រូតេអ៊ីន សូដ្យូម ប៉ូតាស្យូម។ល។
អត្ថប្រយោជន៍អង្ករសម្រូបចំពោះក្មេង

វេជ្ជបណ្ឌិតសញ្ញាប័ត្រពីប្រទេសបារាំង បានឲ្យដឹងថា ចំពោះផលប្រយោជន៍នៃអង្ករសម្រូបលើកុមារតូចៗ ដូចនឹងមនុស្សធំដែរដូចជា៖
– ជួយសម្រួលដល់ការបន្ទោរបង់
– ជួយដល់ការលូតលាស់រាងកាយ
– ជួយដល់ការឡើងទម្ងន់ល្អ។
ម៉ាក់ប៉ាអាចឲ្យអាអូនញ៉ាំអង្ករសម្រូបបាន ចាប់ពីអាយុ៦ខែឡើងទៅ ពោលគឺយើងអាចផ្ដល់បាយសម្រូប ឬបបរសម្រូបឲ្យអាអូនញ៉ាំបាន ពេលកូនចាប់ផ្ដើមញ៉ាំអាហាររឹងបន្ថែមពីលើការបៅដោះម្ដាយ ឬបៅទឹកដោះគោ។
លោកស្រីវេជ្ជបណ្ឌិត បានឲ្យដឹងថា សម្រាប់អង្ករនេះ ត្រូវបានអ្នកជំនាញចាត់ទុកជាអាហារដែលមានជាតិស្ករល្អ។ពេលយើងញ៉ាំអង្ករសម្រូបចូលទៅក្នុងខ្លួន ធ្វើឲ្យលំពែងយើងបញ្ចេញអ័រម៉ូនអ៊ាំងស៊ុយលីនយឺត ជាងញ៉ាំអង្ករធម្មតា។ នេះមានន័យថា អង្ករសម្រូបអាចជួយយើងរក្សាជាតិស្ករក្នុងខ្លួនមិនឲ្យឡើងលឿនខ្លាំង។ ហេតុនេះហើយ អង្ករសម្រូបមិនមែនផ្ដល់ប្រយោជន៍តែដល់ក្មេងៗទេ មនុស្សចាស់ធម្មតា ក៏ទទួលបានអត្ថប្រយោជន៍ពីការញ៉ាំវាដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តើត្រូវធ្វើដូចម្តេច ដើម្បីកុំឲ្យទារកឈ្លក់ទឹកដោះ?
ចុចអាន៖ មូលហេតុអ្វី បានជាស្ដ្រីបែកទឹកភ្លោះមុនពេលសម្រាលកូន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


