សុខភាព
ហេតុបានជាកើតជំងឺកូនពង លើការវិវត្តន៍មិនប្រក្រតី នៃគភ៌របស់ស្ត្រី
១) អ្វីទៅជាកូនពង?
ជាការវិវត្តន៍មិនប្រក្រតី នៃគភ៌របស់ស្ត្រី ទៅជាពងទឹកថ្លាមានរាងដូចជាកញ្ចុំផ្លែទំពាំងបាយជូរ។ កូនពងជាករណីកម្រ ១/១០០០ គភ៌នៅបារាំង និង ១/១០០ ទៅ ១/៥០០នៅមជ្ឈិមបូព៌ា។

២) រោគសញ្ញា (Clinique)៖
– ធ្លាក់ឈាមឯកឯង, ធ្ងន់ធ្ងរ
– ក្អួតចង្អោរ
– ហើមលើខ្លួនប្រាណ
– ចុះស្គម, ទឹកមុខស្លេកស្លាំង, ស្បែកលឿង, ហត់, បេះដូងដើរញាប់, ឡេះឡះគេងមិនលក់
– មានជំងឺទឹកនោមប្រៃ
– លើសឈាម
– ទំហំស្បូនឡើងធំប៉ោងលឿនខុសប្រក្រតី, ទន់ខុសប្រក្រតី
៣) រោគវិនិច្ឆ័យ៖
ជាទូទៅការធ្វើរោគវិនិច្ឆ័យ ត្រូវពឹងផ្អែកលើៈ
– ការពិនិត្យឈាម
– អេកូសាស្ត្រ (Echographie)
– ថតឆ្លុះស្បូន (Hystéroscopie)
– ថតសួតដោយកាំរស្មីអ៊ិច រកការរាលដាល (Métastase)
យើងអាចធ្វើការសន្និដ្ឋានបាន នៃជំងឺនេះដោយៈ
– តាមរយៈរូបភាពអេកូសាស្ត្រៈ គ្មានវត្តមានថង់កូន និងអំប្រ៊ីយ៉ុងនៅក្នុងស្បូន ផ្ទុយទៅវិញថង់ស្បូនទាំងមូលបំពេញទៅដោយ រូបភាពព្រិលកក ឬកញ្ចុំទំពាំងបាយជូរ។
– ការពិនិត្យឈាមៈ
● ការកើនឡើងលើសលប់នៃ (βHCG) អ័រម៉ូន Chorionique gonadotropes
● អត្រាទាបខុសប្រក្រតីនៃអ័រម៉ូន Lactogène placentain (HPL)

៤) កត្តាបង្ក៖
មូលហេតុដែលនាំឲ្យមានជំងឺកូនពង អាចមកពីកត្តាមួយចំនួនដូចជាៈ
– តំណពូជ
– ចំណីអាហារ ប្រូតេអ៊ីន រុក្ខជាតិ
– រោគឆ្លង (Viral)
– ភាពស៊ាំ (Immulio logique)
៥) ការវិវត្តន៍៖
ជំងឺនេះអាចបង្កឲ្យមានបញ្ហាប្រឈមដូចជាៈ
– អាចវិវត្តន៍ទៅរកការរលូត (Avortement môlaire) ដោយឯកឯងនៅចុងត្រីមាសទីមួយ ដែលមានលក្ខណៈ ដោយយឺតៗ ឬ ធ្លាក់ឈាមដុំៗ (Fragmentaire et incomplet)
– ក្នុងករណីធ្ងន់ធ្ងរអាចវិវត្តន៍ទៅរកមហារីក (Chorio-cancinome)
៦) វិធីព្យាបាល៖
យើងអាចធ្វើការព្យាបាលទៅតាមករណីរបស់ជំងឺៈ
– ករណីធម្មតាមិនធ្ងន់ធ្ងរៈ ដោយកោសសំអាតស្បូន (Evacuer la môle par aspiration)
– ក្នុងករណីធ្លាយស្បូន (Perforation) ឬធ្លាក់ឈាមធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបានៈ ត្រូវធ្វើការវះកាត់ស្បូនចេញ (Hystérectomie)
– តាមដានការវិវត្តន៍ដោយពិនិត្យឈាមរក βHCG រាល់សប្តាហ៍ក្នុងរយៈពេល ១ខែ និងរៀងរាល់ខែរយៈពេល១ឆ្នាំ។
៦) ការវិវត្តន៍ក្រោយការព្យាបាល៖
– ការវះកាត់នេះភាគច្រើនវិវត្តន៍ទៅរកការជាសះស្បើយ (βHCG អវិជ្ជមាន) និងអនុញ្ញាតឲ្យមានគភ៌ជាថ្មីក្រោយជាសះស្បើយមួយឆ្នាំ
– អត្រាលាប់ឡើងវិញមានតិចបំផុត (២% Récidive)។
– ករណីកម្រខ្លះ ការវិវត្តន៍មិនអំណោយផលក្រោយការព្យាបាល (Dèfavorable) ដោយមានសញ្ញា
● បន្តធ្លាក់ឈាម
● ស្បូននៅតែមានទំហំធំ, ទន់
● βHCG > 50mUI/ml ឬបន្តឡើងវិញជាថ្មី (Nouvelle asceasion)
អាការៈទាំងនេះ អាចជាករណីៈ
● កូនពងធម្មតាសល់ក្នុងស្បូន (Pécidus môlaire intra-utérine 5%)
● កូនពងមិនធម្មតា (Môle invasive) តែវាជាករណីកម្រ
● កូនពងដែលវិវត្តន៍ជាមហារីក (Chorio-carcinome)
– ក្នុងករណីសល់កូនពងក្នុងស្បូន (Rétention de récidus môlaire) ត្រូវធ្វើការសំអាតស្បូនជាថ្មី ដោយបន្តការព្យាបាលតាមបែបគីមី (Chimicthérapie de principle) ហើយបន្តការតាមដាន βHCG ។
– ក្នុងករណីមហារីក (Chorio-carcinoma) ត្រូវព្យាបាលដោយគីមីសាស្ត្រ (ប្រសិនអ្នកជំងឺមានវ័យចាស់ជាង ៤០ឆ្នាំ ឬមានផលវិបាកធ្លាក់ឈាមធ្ងន់ធ្ងរ ការព្យាបាលត្រូវរួមផ្សំដោយការវះកាត់ Hystérectomie) ។

“ បើមានចម្ងល់ផ្សេងៗបន្ថែម សូមមេត្តាមកពិគ្រោះផ្នែកឯកទេសរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានពត៌មានលំអិតទាក់ទងស្ថានភាពជំងឺ! ”៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?