សុខភាព
តើការពិនិត្យអេកូសាស្ត្រច្រើនដង ប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយដែរ ឬទេ?
ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានផ្ទៃពោះមានសារៈសំខាន់ណាស់ក្នុងការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីបញ្ហាផ្សេងៗរបស់ទារកដែលនៅក្នុងផ្ទៃ។ តើការពិនិត្យអេកូសាស្ត្រច្រើនដង ប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយដែរ ឬទេ?

បើតាមទំព័រហ្វេសប៊ុកផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងថា ការពិនិត្យអេកូសាស្ត្រ គឺជាវិធីសាស្ត្រមួយពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការពិនិត្យច្រើនដងក៏ដោយ។ លើសពីនេះការពិនិត្យអេកូសាស្ត្រ ត្រូវធ្វើយ៉ាងតិចណាស់ឱ្យបាន ៥ដង ទៅតាមអាយុគភ៌ ព្រោះវាមានសារៈសំខាន់ក្នុងតាមដានការវិវត្តន៍របស់ទារកក្នុងផ្ទៃ។ ខាងក្រោមនេះ ជាពេលវេលានៃការពិនិត្យអេកូសាស្ត្រយ៉ាងតិច ៥ដង ដែលអ្នកម្តាយគួរដឹង
ការពិនិត្យលើកទី១៖ ធ្វើឡើងនៅពេលបាត់រដូវ ដើម្បីដឹងថា តើកូនស្ថិតនៅក្នុង ឬនៅក្រៅស្បូន? ហើយទារកកំពុងវិវត្តន៍ ឬឈប់វិវត្តន៍?
លើកទី២ គឺចន្លោះពី (១២សប្តាហ៍ – ១៦សប្តាហ៍)៖ ដើម្បីកំណត់ថ្ងៃបង្កកំណើត និងថ្ងៃគ្រប់ខែ។ វាស់កម្រាស់កញ្ចឹងកកូន (nuchal translucency) និងពិនិត្យរក trisomy 21។ ភាពមិនប្រក្រតីរបស់ទារក (malformation) និងកំណត់ភេទកូន ស្រី ឬ ប្រុស។

លើកទី៣ នៅចន្លោះ (២២សប្តាហ៍ – ២៥សប្តាហ៍)៖ ជាអំឡុងពេលដែលអេកូសាស្ត្រមើលលម្អិត នូវគ្រប់សរីរាង្គរបស់ទារក ដូចជា ខួរក្បាល (មានទឹកក្នុងខួរក្បាលជាដើម) មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (មាត់ឆែប….) បេះដូង (បេះដូងប្រហោង…) សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោកនោម ឆ្អឹងខ្នង សន្ទះទ្រូង អវយវៈ (លើស ឬខ្វះ)។
លើកទី៤ (៣៣សប្តាហ៍ – ៣៥សប្តាហ៍)៖ ដើម្បីដឹងពី ទម្រង់ និងទម្ងន់កូន ការលូតលាស់ និងសុខភាពទារក ទីតាំងរបស់សុក បរិមាណទឹកភ្លោះ និងបញ្ហាផ្សេងៗទៀតដែលអាចកើតមានចំពោះទារក។
លើកទី៥ (ដល់ថ្ងៃកំណត់សម្រាលហើយ មិនឈឺពោះសម្រាល)៖ គឺដើម្បីតាមដានសុខភាពកូន (ចង្វាក់បេះដូងកូន, ចលនារបស់ទារកជាដើម) និងតាមដានទឹកភ្លោះ (អស់ទឹកភ្លោះ ទឹកភ្លោះតិចពេក រឺច្រើនពេក)៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


