សុខភាព
ស្ត្រីគួរតែយល់ដឹងក្នុងរយៈពេល “មុន និង អំឡុងពេល” មានផ្ទៃពោះ
កត្តាពិនិត្យឈាម និងទឹកនោម ៖
ជាធម្មតាការពិនិត្យឈាម និងទឹកនោម ត្រូវធ្វើឡើងចំនួន ២ដង (អាចលើសពីនេះក្នុងករណីចាំបាច់) ក្នុងអំឡុងពេលមានផ្ទៃពោះ។
១. នៅពេលចាប់ផ្តើមមានកូន:
+ វាស់កម្រិត marqueur sérique de la trisomie 21
+ ការពិនិត្យរកក្រុមឈាម (Rhésus(+) ឬ Rhésus(-))
+ ការពិនិត្យគ្រាប់ឈាម: (កង្វះគ្រាប់ឈាមក្រហម, ប្លាកែត (plaquettes) ចុះទាប,…)
+ ការពិនិត្យរកមេរោគ (អេដស៍, ស្វាយ, ព្រូនឆ្មារ, ស្អូច,…)
+ ពិនិត្យជាតិស្ករ ក្នុងឈាម ខ្វះជាតិស្ករ ទឹកនោមផ្អែមពេលមានទម្ងន់?

២. នៅពេលជិតសម្រាលៈ
ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។
គ) ការពិនិត្យរោគស្ត្រី ៖
+ រលាកមាត់ស្បូន
+ រលាកទ្វាមាស
+ ធ្លាក់ស បង្កដោយមេរោគ (មេរោគអាចបណ្តាលឲ្យកូនលូតលាស់មិនសមស្រប បែកទឹកភ្លោះខុសប្រក្រតី ឬ កូនកើតមិនគ្រប់ខែ)
ឃ) ការចាក់វ៉ាក់សាំង ៖
ក្នុងអំឡុងពេលមានផ្ទៃពោះ វ៉ាក់សាំងសំខាន់ចាំបាច់ដែលត្រូវចាក់ និងគ្មានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃនោះគឺៈ
+ វ៉ាក់សាំងតេតាណូស
+ វ៉ាក់សាំងការពារផ្តាសាយ
ង) ការទទួលជាតិដែក acide folique និង វីតាមីនផ្សេងៗ ៖
អ្នកអាចទទួលជាតិដែក acide folique និងវីតាមីន មុនពេលបង្ករកំណើត និងក្នុងអំឡុងពេលមានផ្ទៃពោះជាការចាំបាច់ណាស់ ដើម្បីឲ្យទារកក្នុងផ្ទៃលូតលាស់បានល្អគ្រាប់គ្រាន់ និងត្រឹមត្រូវ ព្រមទាំងអាចបង្ការពីជំងឺផ្សេងៗមួយចំនួនទៀតផង ។

បញ្ជាក់៖ ការពិនិត្យឈាម រោគស្ត្រី ការចាក់វ៉ាក់សាំង និងការទទួលជាតិដែក ព្រមទាំងវីតាមីនផ្សេងៗ គឺមានសារៈសំខាន់បំផុតក្នុងការស្វែងរកមេរោគនិងជំងឺដែលមាន ដើម្បីឈានទៅរកការការពារនិងព្យាបាលប្រកបដោយជោគជ័យ ក្នុងគោលបំណងធានានូវសុវត្ថិភាពសុខភាពមាតា និងទារក។
សូមជូនពរមាតា និងបុត្រធីតាទាំងអស់ ឲ្យមានសុខភាពល្អ និងសុវត្ថិភាព ក្នុងពេលសម្រាលនិងក្រោយសម្រាល៕
អត្ថបទ៖ រស្មី
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២០ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


