សុខភាព
ហេតុអ្វីបានជាហើមជើង ក្នុងអំឡុងពេលមានផ្ទៃពោះ!
១) មូលហេតុដែលបណ្តាលឲ្យហើមអំឡុងពេលមានផ្ទៃពោះរួមមាន:
– លើសជាតិទឹកបណ្តាលមកពីបម្រែបម្រួលអរម៉ូន អំឡុងពេលមានផ្ទៃពោះ (ជាបាតុភូតធម្មតាដែលកើតមានអំឡុងមានផ្ទៃពោះ)។

– ការសង្កត់ទៅលើសរសៃឈាមធំៗរបស់អាងត្រគៀក (pelvic veins) ដោយទម្ងន់កាន់តែធ្ងន់របស់ស្បូន ដែលធ្វើឲ្យលំហូរឈាមពីចុងជើងត្រលប់មកបេះដូង យឺតជាងធម្មតានិងចាល់ឈាមបង្កជាការហើមជើង។ ដោយហេតុផលនេះ ការហើមភាគច្រើនកើតមាននៅអំឡុងពេលត្រីមាសទី៣នៃផ្ទៃពោះ ចំពោះស្ត្រីដែលមានទឹកភ្លោះច្រើន ឬពរពោះកូនភ្លោះ (ជាបាតុភូតធម្មតាដែលកើតមានអំឡុងមានផ្ទៃពោះ)។
– កង្វះជាតិអាល់ប៊ុយមីន (Albumin) ដែលអាចបណ្តាលមកពីបាត់ជាតិសាច់តាមទឹកនោម (ជំងឺទឹកនោមប្រៃ)។
– ជំងឺខ្សោយតម្រងនោម ឬ ខ្សោយបេះដូង ។ល។
២) សញ្ញាអាសន្ននៃការហើមជើងអំឡុងមានផ្ទៃពោះ ដែលត្រូវយកចិត្តទុកដាក់រួមមាន៖
នៅពេលដែលស្ត្រីមានផ្ទៃពោះមានហើមជើងបូករួមនិងសញ្ញាមួយចំនួនដូចជា:
– លើសសម្ពាធឈាម
– ហត់ដង្ហក់
– ទឹកនោមតិច
– ជើងឡើងក្រហមហើយឈឺ -ល។
៣) វិធីព្យាបាល៖
ក. បើជាការហើមមានសញ្ញាអាសន្ន គួរប្រញាប់រួសរាន់មកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីវិភាគរកមូលហេតុឲ្យបានគ្រប់ជ្រុងជ្រោយ និងដើម្បីទទួលដំបូន្មាន ឬការព្យាបាលដ៏ត្រឹមត្រូវ។

ខ. បើគ្រូពេទ្យរកឃើញថា ជាការហើមដោយមូលហេតុធម្មតានៃការមានគភ៌ នោះស្ត្រីយើងគួរអនុវត្តទម្លាប់មួយចំនួនដូចខាងក្រោម:
– គេងផ្អៀងមកខាងឆ្វេងដៃ ដើម្បីកាត់បន្ថយការសង្កត់របស់ស្បូនទៅ លើសរសៃឈាមធំៗ។
– ដាក់ជើងរបស់អ្នកឲ្យបានខ្ពស់ គ្រប់ពេលដែលអាចធ្វើបានដូចជា នៅពេលធ្វើការ ឬពេលគេង ឬតម្រង់ជើងឲ្យបានញឹកញាប់ពេលអង្គុយលេង។
– ជៀសវាងការអង្គុយគងអន្ទាក់ខ្លាយូរ។
– ឧស្សាហ៍ផ្លាស់ប្តូរឥរិយាបថ ឬដើរហាត់ប្រាណដើម្បីជួយចលនាឈាមហូរបានល្អ។
– ចូរកុំបាក់ទឹកចិត្ត ព្រោះវាអាចបាត់ទៅវិញក្រោយពេលសម្រាលបុត្ររួច។

ស្ត្រីមានផ្ទៃពោះគួរតែមកតាមដាន និងពិនិត្យសុខភាពឲ្យបានទៀងទាត់ជាប្រចាំ។ ក្នុងករណីមានការហើមនិងក្តីបារម្ភណាមួយ គួរមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការប្រឹក្សា និងព្យាបាលបានត្រឹមត្រូវទាន់ពេលវេលាប្រកបដោយសុវត្ថិភាព៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


