សុខភាព
ជំងឺមហារីកសុដន់ មិនមែនកើតតែលើមនុស្សចាស់ទេ សូមប្រុងប្រយ័ត្ន
ជំងឺមហារីកសុដន់នៅលើពិភពលោក គឺជាក្ដីកង្វល់មួយក្នុងចំណោមជំងឺមហារីករបស់ស្ត្រីទាំងអស់។ ចំណែកនៅប្រទេសកម្ពុជាយើងជំងឺនេះ គឺស្ថិតក្នុងចំណាត់ថ្នាក់ទី២នៃជំងឺមហារីករបស់ស្ត្រី។ គេសង្កេតឃើញជំងឺនេះច្រើនមាននៅលើស្ត្រីវ័យចំណាស់ ប៉ុន្តែស្ត្រីវ័យក្មេងក៏អាចជួបប្រទះដែរ។ អត្រានៃអ្នកជំងឺមហារីកសុដន់៖

– ១០% អាចកើតលើស្ត្រីវ័យក្រោម ៣៥ឆ្នាំ
– ២០% អាចកើតលើស្ត្រីវ័យក្រោម ៥០ឆ្នាំ
– ៥០% អាចកើតលើស្ត្រីវ័យចន្លោះ ៥០-៦៩ឆ្នាំ
– ២៨% អាចកើតលើស្ត្រីវ័យចន្លោះ ៦០ឆ្នាំ ឡើងទៅ
ក) កត្តាប្រឈម និងមូលហេតុដែលបណ្តាលឲ្យកើតមានមហារីកសុដន់លើស្ត្រី៖
ជំងឺមហារីកសុដន់កើតឡើងពីការវិវត្តន៍នៃកោសិកាក្រពេញដោះ។ កត្តាដែលអាចបង្កឲ្យមានជំងឺនេះរួមមាន៖
– កត្តាអ័រម៉ូនស្ត្រី: ស្ត្រីខ្លះឆាប់ពេញវ័យពេក (មុន១២ឆ្នាំ) និងស្ត្រីខ្លះទៀតអស់រដូវយូរពេក(ក្រោយ ៥៥ឆ្នាំ)
– ស្ត្រីដែលមានបុត្រទី១ ក្រោយអាយុ ៣០ឆ្នាំ
– ស្ត្រីដែលប្រើថ្នាំពន្យារការមានរដូវ
– បញ្ហាតំណពូជ
– របបចំណីអាហារ
• អ្នកមិនសូវទទួលទានបន្លែ
• អ្នកមិនបានហាត់កីឡា
• អ្នកធាត់ខ្លាំង
• អ្នកញាំស្រា ៥០០ml ក្នុងមួយថ្ងៃ
– ជក់បារី
– ប្រវត្តិក្រុមគ្រួសារមាន: ជំងឺមហារីកសុដន់ មហារីកដៃស្បូន (អត្រាអាចកើតជំងឺមហារីកសុដន់មានពី ២០%-៣០% ក្នុងលក្ខណៈដំណពូជ) ។
ខ) រោគសញ្ញា៖
– ដុំមួយ ឬច្រើននៅក្នុងសុដន់ ទំហំតូចឬធំគែមជុំវិញ ដុំមិនច្បាស់លាស់ រឆេងរឆូងមិនអាចរំកិលបានជាប់ស្អិតជាមួយសាច់ដុំ
– ស្បែកសុដន់រាងដូចសំបកក្រូច
– ក្បាលដោះផតចូលក្នុង
– ដោះប្រែប្រួលទំហំខុសធម្មតាខ្លាំង
– ចេញទឹកដោះលាយឈាម
– មានកូនកណ្តុរនៅក្រោមក្លៀក
– សញ្ញាផ្សេងៗទៀត
ជួនកាលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលយឺត នាំឲ្យដុំនោះអាចលូតលាស់រាលដាលទៅកន្លែងផ្សេង និងបណ្តាលឲ្យមានអាការៈក្អួតចង្អោរ ស្រកទម្ងន់ ស្បែកឡើងពណ៌លឿង ឈឺសន្លាក់ឆ្អឹងឈឺក្បាល ក្អក។
តើត្រូវធ្វើដូចម្តេចដើម្បីដឹងថាមានជំងឺមហារីកសុដន់?

គ) ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកសុដន់៖
– ការប៉ះ ឬស្ទាបពិនិត្យទម្រង់របស់ដុំដោះ
– ការពិនិត្យអេកូសុដន់
– ការពិនិត្យថតកៀបសុដន់ (បើស្ត្រីអាយុពី៤០ឆ្នាំឡើង)
– ការថតស្កេន (Scan)
– ការថត អ៊ីអែអឹម (IRM)
– ការចោះដុំសាច់ដោយធ្វើតាមម៉ាស៊ីនអេកូ (Échographie guidée pour biopsie chirurgicale, biopsie percutanée)
– ការវិភាគលើសាច់ដែលបានចោះរួច (Anatomopathologie de la pièce biopsique)។
ឃ) ការព្យាបាល៖
ការព្យាបាលជំងឺមហារីកសុដន់ ធ្វើឡើងទៅតាមទំហំរបស់ដុំដោះ។ ជាទូទៅការព្យាបាលនោះរួមមាន៖
– ការវះយកដុំសាច់មហារីក ដោយកាត់ចេញដោះទាំងមូល ឬពាក់កណ្តាល
– ការព្យាបាលដោយថ្នាំគីមី
– ការព្យាបាលដោយកាំរស្មីអ៊ីយ៉ុង
– ការព្យាបាលដោយ អរម៉ូន

ង) វិធីបង្ការកុំឲ្យមានជំងឺមហារីកសុដន់៖
ការពិនិត្យសុខភាពផ្នែករោគស្ត្រីជាមួយគ្រូពេទ្យឯកទេសរោគស្ត្រី:
– ថតកៀបសុដន់រៀងរាល់ឆ្នាំ ដើម្បីពិនិត្យស្រាវជ្រាវរកជំងឺមហារីកសុដន់ ចាប់ពីអាយុ ៤០ឆ្នាំទៅ
– ករណីក្រុមគ្រួសារមានម្នាក់កើតជំងឺមហារីកសុដន់ ក្រោមអាយុ ៥០ឆ្នាំត្រូវពិនិត្យរៀងរាល់៦ខែម្តង ដោយធ្វើការកៀបដោះ អេកូដោះ។
ជាទូទៅ នៅប្រទេសកំពុងអភិវឌ្ឍន៍ កម្មវិធីបង្ការមហារីកសុដន់លើស្ត្រី ត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្តង។
ច) ស្ត្រីគ្រប់រូបត្រូវចេះស្ទាប និងពិនិត្យសុដន់របស់ខ្លួនដោយ៖

១. ឈរនៅមុខកញ្ចក់៖
ពិនិត្យសុដន់នូវសញ្ញាខាងក្រោមៈ
– ការចេញទឹកដោះ (Écoulement mamelonnaire)
– ស្បែកគ្រើមដូចសំបកក្រូច
– ក្រហមរមាស់ ផតចូលនៃផ្នែកណាមួយ
២. លើកដៃខាងស្តាំឡើង ហើយដៃឆ្វេងប្រើចុងម្រាមដៃ៣ស្ទាបដោះស្តាំ ដោយចាប់ផ្តើមស្ទាបពីខាងក្រៅទៅស្ទាបជារង្វង់។
៣. សូមធ្វើការពិនិត្យសុដន់ទាំង២ ព្រមទាំងក្លៀក
៤. ការបញ្ចប់ការពិនិត្យសុដន់ចុងក្រោយ ត្រូវពិនិត្យចុងដោះ មានចេញទឹកដោះលាយឈាមឬអត់ឬក៏ផតក្បាលចូលក្នុង។

ប្រសិនបើមានករណីសង្ស័យ ឬមានអាការៈដូចបានរៀបរាប់ខាងលើ មេត្តាប្រញាប់ជួបពិគ្រោះវេជ្ជបណ្ឌិតជំនាញរោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងយឺតពេល ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


