សុខភាព
មកដឹងពីរោគសញ្ញា និងវិធីបង្ការ ពីជំងឺមហារីកសុដន់
តាមការសិក្សាជាច្រើនបានបង្ហាញថា មានស្ត្រីម្នាក់ក្នុងចំណោម ៨នាក់ អាចប្រឈម និងកើតជំងឺមហារីកសុដន់ជារៀងរាល់ឆ្នាំ។ ជំងឺមហារីកសុដន់ គឺជាជំងឺដែលកើតឡើងដោយសារការមានបម្រែបម្រួលខុសធម្មតានៅក្នុងកោសិការសុដន់។ ការប្រែប្រួលនេះលេចចេញដំបូងជាចំណុចតូចៗ បន្ទាប់មកផ្តុំជាដុំ ហើយសាយភាយទៅតំបន់ទាំងមូលរបស់សុដន់ និងអាចរាលដាលទៅសរីរាង្គផ្សេងៗនៃតួរខ្លួនរបស់អ្នកជំងឺ។

បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ជំងឺមហារីកសុដន់ ភាគច្រើនកើតលើស្ត្រី តែបុរសក៏អាចប្រឈមមុខនឹងជំងឺនេះផងដែរ។ គេបែងចែកជំងឺមហារីកសុដន់នេះជា ២ប្រភេទ ទី១.មហារីកដែលកើតចេញពីបំរែបំរួលកោសិកានៅក្នុងបំពង់ទឹកដោះ និងទី២.មហារីកដែលកើតចេញពីបំរែបម្រែបម្រួលកោសិកានៅក្នុងកន្សោមដោះ។
កត្តាហានិភ័យដែលអាចឱ្យកើតជំងឺមហារីកសុដន់ រួមមាន កត្តាប្រវត្តិក្រុមគ្រួសារ (ម្តាយបង្កើត បងស្រី ប្អូនស្រីបង្កើត) កត្តាហ្សែន ៥-១០%។ អ្នកលើសទម្ងន់ច្រើនជាងគីឡូស្តង់ដា (BMI) និងអ្នកមានលើសគីឡូច្រើនក្រោយអស់រដូវ។ កត្តារបបចំណីអាហារ (អាហារសំបូរដោយជាតិខ្លាញ់), អ្នកដែលពិសារគ្រឿងស្រវឹងច្រើន, អ្នកដែលប្រើពពួកអ័រម៉ូនយូរឆ្នាំ, អ្នកមិនមានកូន សុដន់តឹងណែន, អ្នកមានកូនដំបូងនៅអាយុច្រើនលើសពី ៣០ឆ្នាំ និងស្ត្រីមិនបំបៅដោះកូន និងស្ត្រីដែលមានរដូវដំបូងមុនអាយុ ១២ឆ្នាំ និងអស់រដូវក្រោយ ៥៥ឆ្នាំ។

ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺមហារីកសុដន់ ត្រូវពិនិត្យសុដន់ និងក្លៀក, ថតគៀបសុដន់ mammography, អេកូសុដន់, ច្រិបយកដុំសាច់ដែលសង្ស័យយកទៅវិភាគ (microbiopsy), ថតសុដន់ដោយម៉ាស៊ីន MRI និងម៉ាស៊ីន scanner។ ចំណែករោគសញ្ញានៃជំងឺមហារីកសុដន់ មានដូចជា ប្រែប្រួលទំហំ និងទម្រង់សុដន់,សញ្ញាឈឺសុដន់, ស្បែកសុដន់ប្រែប្រួល ក្រហម ហើម រឺមានលក្ខណៈដូចសំបកក្រូចពោធិសាត់, មានចេញឈាម រឺទឹករងៃពីក្បាលសុដន់, មានដុំស្អិតនៅក្នុងសុដន់, ក្បាលសុដន់លឹបចូលក្នុង, មានឡើងហើមកូនកណ្តុរក្រោមក្លៀក។
វិធីបង្ការពីជំងឺមហារីកសុដន់ ត្រូវពិនិត្យ គៀប និងអេកូសុដន់ជារៀងរាល់ឆ្នាំចាប់ពីអាយុ ៣៥ឆ្នាំឡើង, ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីរក្សាទម្ងន់ឱ្យនៅស្តង់ដា (BMI), កុំជក់បារី និងបន្ថយការពិសារគ្រឿងស្រវឹង, បន្ថយការប្រើប្រាស់អ័រម៉ូនរយៈពេលយូរលើសពី ១០ឆ្នាំ, បំបៅដោះកូន ចន្លោះ ១ឆ្នាំកន្លះទៅ ២ឆ្នាំ។

ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
យោងតាមប្រសាសន៍ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក” កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា នៅកម្ពុជារកឃើញមនុស្សប្រមាណ ២០ ០០០នាក់ កើតមហារីកជារៀងរាល់ឆ្នាំ ហើយជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរប្រមាណ ១៤ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឹមហារីក។ ក្នុងនោះមនុស្សម្នាក់បានស្លាប់ដោយសារជំងឺនេះរៀងរាល់ ៤០នាទីម្តង ឬប្រមាណ ៣៨នាក់ ក្នុងមួយថ្ងៃ៕

-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


