សុខភាព
ស្វែងយល់ពីកត្តាប្រឈម មូលហេតុ និងរោគសញ្ញា ជំងឺមហារីកសុដន់
បច្ចុប្បន្ននៅលើពិភពលោក ជំងឺមហារីកសុដន់ ជាកង្វល់ទី១ ក្នុងចំណោមជំងឺមហារីករបស់ស្ត្រីទាំងអស់។ ចំណែកនៅប្រទេសកម្ពុជាយើងជំងឺនេះ គឺស្ថិតក្នុងចំណាត់ថ្នាក់ទី២ នៃជំងឺមហារីករបស់ស្ត្រី។ គេសង្កេតឃើញជំងឺនេះច្រើនមាននៅលើស្ត្រីវ័យចំណាស់ ប៉ុន្តែស្ត្រីវ័យក្មេងក៏អាចជួបប្រទះដែរ។ អត្រា នៃអ្នកជំងឺមហារីកសុដន់ ៖
– ១០% អាចកើតលើស្ត្រីវ័យក្រោម៣៥ឆ្នាំ
– ២០% អាចកើតលើស្ត្រីវ័យក្រោម៥០ឆ្នាំ
– ៥០% អាចកើតលើស្ត្រីវ័យចន្លោះ៥០-៦៩ឆ្នាំ
– ២៨% អាចកើតលើស្ត្រីវ័យចន្លោះ ៦០ឆ្នាំ ឡើងទៅ
ក) កត្តាប្រឈម និងមូលហេតុដែលបណ្តាលឲ្យកើតមានមហារីកសុដន់លើស្ត្រី ៖
ជំងឺមហារីកសុដន់កើតឡើងពីការវិវត្តន៍ នៃកោសិកាក្រពេញដោះ។ កត្តាដែលអាចបង្កឲ្យមានជំងឺនេះរួមមាន ៖
– កត្តាអ័រម៉ូនស្ត្រី: ស្ត្រីខ្លះឆាប់ពេញវ័យពេក (មុន១២ឆ្នាំ) និងស្ត្រីខ្លះទៀតអស់រដូវយូរពេក(ក្រោយ៥៥ឆ្នាំ)
– ស្ត្រីដែលមានបុត្រទី១ ក្រោយអាយុ៣០ឆ្នាំ
– ស្ត្រីដែលប្រើថ្នាំពន្យារការមានរដូវ
– បញ្ហាតំណពូជ
– របបចំណីអាហារ:
• អ្នកមិនសូវទទួលទានបន្លែ
• អ្នកមិនបានហាត់កីឡា
• អ្នកធាត់ខ្លាំង
• អ្នកញាំស្រា ៥០០ml ក្នុងមួយថ្ងៃ
– ជក់បារី
– ប្រវត្តិក្រុមគ្រួសារមាន: ជំងឺមហារីកសុដន់ មហារីកដៃស្បូន (អត្រាអាចកើតជំងឺមហារីកសុដន់មានពី ២០%-៣០% ក្នុងលក្ខណៈដំណពូជ)។

ខ) រោគសញ្ញា ៖
– ដុំមួយ ឬច្រើននៅក្នុងសុដន់ ទំហំតូចឬធំគែមជុំវិញ ដុំមិនច្បាស់លាស់ រឆេងរឆូញមិនអាចរំកិលបានជាប់ស្អិតជាមួយសាច់ដុំ
– ស្បែកសុដន់រាងដូចសំបកក្រូច
– ក្បាលដោះផតចូលក្នុង
– ដោះប្រែប្រួលទំហំខុសធម្មតាខ្លាំង
– ចេញទឹកដោះលាយឈាម
– មានកូនកណ្តុរនៅក្រោមក្លៀក
– សញ្ញាផ្សេងៗទៀត
ជួនកាលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលយឺត នាំឲ្យដុំនោះអាចលូតលាស់រាលដាលទៅកន្លែងផ្សេង និងបណ្តាលឲ្យមានអាការៈក្អួតចង្អោរ ស្រកទម្ងន់ ស្បែកឡើងពណ៌លឿង ឈឺសន្លាក់ឆ្អឹងឈឺក្បាល ក្អក។
តើត្រូវធ្វើដូចម្តេចដើម្បីដឹងថាមានជំងឺមហារីកសុដន់?
គ) ការធ្វើរោគវិនិច្ឆ័យ នៃជំងឺមហារីកសុដន់ ៖
– ការប៉ះ ឬស្ទាបពិនិត្យទម្រង់របស់ដុំដោះ
– ការពិនិត្យអេកូសុដន់
– ការពិនិត្យថតគាបសុដន់ (បើស្ត្រីអាយុពី៤០ឆ្នាំឡើង)
– ការថតស្កេន (Scan)
– ការថត អ៊ីអែអឹម (IRM)
– ការចោះដុំសាច់ដោយធ្វើតាមម៉ាស៊ីនអេកូ (Échographie guidée pour biopsie chirurgicale, biopsie percutanée)
– ការវិភាគលើសាច់ដែលបានចោះរួច (Anatomopathologie de la pièce biopsique)។
ឃ) ការព្យាបាល ៖
ការព្យាបាលជំងឺមហារីកសុដន់ ធ្វើឡើងទៅតាមទំហំរបស់ដុំដោះ។ ជាទូទៅការព្យាបាលនោះរួមមាន ៖
– ការវះយកដុំសាច់មហារីក ដោយកាត់ចេញដោះទាំងមូល ឬពាក់កណ្ដាល
– ការព្យាបាលដោយថ្នាំគីមី
– ការព្យាបាលដោយកាំរស្មីអ៊ីយ៉ុង
– ការព្យាបាលដោយ អ័រម៉ូន
ង) វិធីបង្ការកុំឲ្យមានជំងឺមហារីកសុដន់ ៖
ការពិនិត្យសុខភាពផ្នែករោគស្ត្រីជាមួយគ្រូពេទ្យឯកទេសរោគស្ត្រី:
– ថតកៀបសុដន់រៀងរាល់ឆ្នាំដើម្បីពិនិត្យស្រាវជ្រាវរកជំងឺមហារីកសុដន់ ចាប់ពីអាយុ៤០ឆ្នាំទៅ
– ករណីក្រុមគ្រួសារមានម្នាក់កើតជំងឺមហារីកសុដន់ ក្រោមអាយុ៥០ឆ្នាំ ត្រូវពិនិត្យរៀងរាល់៦ខែម្តង ដោយធ្វើការកៀបដោះ អេកូដោះ។
ជាទូទៅ នៅប្រទេសកំពុងអភិវឌ្ឍន៍ កម្មវិធីបង្ការមហារីកសុដន់លើស្ត្រី ត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្តង។
ច) ស្ត្រីគ្រប់រូបត្រូវចេះស្ទាប និងពិនិត្យសុដន់របស់ខ្លួនដោយ ៖
១. ឈរនៅមុខកញ្ចក់ ៖
ពិនិត្យសុដន់នូវសញ្ញាខាងក្រោមៈ
– ការចេញទឹកដោះ (Écoulement mamelonnaire)
– ស្បែកគ្រើមដូចសំបកក្រូច
– ក្រហមរមាស់ ផតចូលនៃផ្នែកណាមួយ
២. លើកដៃខាងស្តាំឡើង ហើយដៃឆ្វេងប្រើចុងម្រាមដៃ៣ស្ទាបដោះស្តាំ ដោយចាប់ផ្ដើមស្ទាបពីខាងក្រៅទៅស្ទាបជារង្វង់។
៣. សូមធ្វើការពិនិត្យសុដន់ទាំង២ ព្រមទាំងក្លៀក
៤. ការបញ្ចប់ការពិនិត្យសុដន់ចុងក្រោយ ត្រូវពិនិត្យចុងដោះ មានចេញទឹកដោះលាយឈាម ឬអត់ឬក៏ផតក្បាលចូលក្នុង។
ប្រសិនបើមានករណីសង្ស័យ ឬមានអាការៈដូចបានរៀបរាប់ខាងលើ មេត្តាប្រញាប់ជួបពិគ្រោះវេជ្ជបណ្ឌិតជំនាញរោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ចៀសវាងយឺតពេល ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ ៖ រស្មី
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


