សុខភាព
រោគសញ្ញាបង្ហាញទាំងនេះ បញ្ញាក់ថាអ្នកកំពុងកើតជំងឺមហារីកបំពង់អាហារ
មហារីកបំពង់អាហារ គឺជាការវិវត្តមិនប្រក្រតី (លឿនខុសធម្មតា) នៃកោសិការបស់បំពង់អាហារ បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថា ជាជំងឺដុំសាច់មហារីកនៃបំពង់អាហារព្រោះជំងឺនេះ ត្រូវបានចែកជាពីរប្រភេទធំៗគឺ ពួកស្កេមមើសសែល ការសីណូមម៉ានិងអាដេណូការសីណូមម៉ា។

ក) តើជំងឺដុំមហារីកបំពង់អាហារ អាចមានរោគសញ្ញាអ្វីខ្លះ?
យើងតែងតែសង្កេតឃើញថា អ្នកជំងឺដែលមានដុំមហារីកបំពង់អាហារនេះ គឺមានរោគសញ្ញាដូចជា៖
– អួលណែន និងពិបាកលេបអាហារចូល (ដំបូង អាហាររឹង បន្ទាប់មករាវ និងចុងក្រោយទឹកក៏ពិបាកលេបដែរ) ។
– ឈឺចុកចាប់ នៅពេលបរិភោគអាហារ
– ក្អូតចង្អោរ បន្ទាប់ពីបរិភោគអាហាររួច
– មានការចុកណែនអួល ក្នុងដើមទ្រូង
– មានការស្លេកស្លាំង និងខ្វះគ្រាប់ឈាមក្រហម
– ចុះខ្សោយ អស់កម្លាំង កំហែង និងល្ហិតល្ហៃ
– មិនចង់ទទួលទានអាហារ និងធុំសាច់
– ស្រកទម្ងន់ខ្លាំងខុសពីធម្មតា
– ពេលខ្លះវាក៏អាចបណ្តាលឲ្យមានការហូរធ្លាក់ឈាមផងដែរ។ល។

ខ) តើមានមូលហេតុអ្វីខ្លះដែលអាចបណ្តាលឲ្យកើតមានឡើងនៃដុំមហារីកនេះ?
កត្តាប្រឈមដែលអាចបង្កឲ្យមានដុំមហារីកនេះកើតមានបានមានដូចជា៖
– ការពិសាបារី រយៈពេលវែង
– បរិភោគសុរាច្រើនហួសកម្រិត
– ជំងឺច្រាលជាតិអាស៊ីតរបស់ក្រពះ និងរលាកបំពង់អាហាររ៉ាំរ៉ៃដោយមិនបានព្យាបាលត្រឹមត្រូវតាមក្បួនច្បាប់វេជ្ជសាស្ត្រ (GERD)។
– អាយុច្រើន (លើសពី ៥៥ ឆ្នាំ)
– ភេទ ប្រុស
– ការទទួលទានចំណីអាហារមិនសមស្រប។ល។

គ) ការធ្វើរោគវិនិច្ឆ័យ៖
វិធីតែមួយគត់ដែលច្បាស់លាស់ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីកបំពង់អាហារនេះបាននោះគឺ ការថតឆ្លុះក្រពះ ព្រមទាំងធ្វើការយកសាច់ទៅវិភាគនៅមន្ទីរពិសោធន៍ (Gastric Fibroscopy and Anapath)។ បន្ទាប់ពីនោះក៏ត្រូវមានផងដែរគឺ ការថតស្គេន មើលដើមទ្រូង និងផ្ទៃពោះ(Thoraco-abdomonal CT-SCAN with injection) ដើម្បីកំណត់បាននៅដំណាក់កាល និងការវិត្តន៍របស់ជំងឺ ហើយក៏ដើម្បីអនុញ្ញាតឲ្យក្រុមគ្រូពេទ្យកំណត់ទៅលើការព្យាបាលផងដែរ។
ឃ) ការព្យាបាល៖
ការព្យាបាលជំងឺដុំមហារីកបំពង់អាហារនេះ គឺត្រូវទាមទារឲ្យមានការចូលរួម ពីសំណាក់ក្រុមវេជ្ជបណ្ឌិតច្រើនមុខជំនាញ ដើម្បីធ្វើការពិភាក្សារិះរកវិធីមួយដែលល្អបំផុតសម្រាប់អ្នកជំងឺ ទើបការព្យាបាលអាចមានប្រសិទ្ធិភាពខ្ពស់ និងចំគោលដៅ ក្នុងនោះមាន៖
– ក្រុមវេជ្ជបណ្ឌិតផ្នែក ថ្លើម ក្រពះ ពោះវៀន
– ក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់
– ក្រុមវេជ្ជបណ្ឌិតផ្នែកជំងឺមហារីក
– និងក្រុមវេជ្ជបណ្ឌិតផ្នែករូបភាពវេជ្ជសាស្ត្រ ។
– សំខាន់ជាងនេះទៅទៀតក្រុមគ្រួសារអ្នកជំងឺនិងអ្នកជំងឺផ្ទាល់ ក៏ត្រូវចូលរួមក្នុងការធ្វើការសម្រេចចិត្តផងដែរ។ ជម្រើសជាច្រើននឹងត្រូវបានលើកឡើង ផលប្រយោជន៍ និងផលវិបាក នៃជម្រើសនីមួយៗត្រូវបានពន្យល់និងធ្វើការពិភាក្សាជាមួយអ្នកជំងឺ និងក្រុមគ្រួសារ។ ការសម្រេចត្រូវតែមានការព្រមព្រៀងពីអ្នកជំងឺនិងក្រុមគ្រួសារ។

ទោះជាយ៉ាងណា ប្រសិទ្ធិភាពនៃការព្យាបាលជំងឺមហារីកបំពង់អាហារ គឺមានកម្រិត ដោយភាគច្រើននៃអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យ គឺមានសភាពធ្ងន់ធ្ងរ ដែលជាហេតុនៃការយឺតយ៉ាវក្នុងការធ្វើរោគវិនិច្ឆ័យ (អ្នកជំងឺមកជួបគ្រូពេទ្យយឺតពេល) ។ ការព្យាបាលដែលមានប្រសិទ្ធិភាពបំផុត គឺត្រូវធ្វើនូវដំណាក់កាលដំបូង ដែលអ្នកជំងឺមិនទាន់មានលេចចេញជារោគសញ្ញា។ ការឆ្លុះក្រពះគឺជាវិធីសាស្ត្រតែមួយគត់ដែលអាចឲ្យយើងដោះស្រាយបញ្ហានេះបាន៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីបានជាអ្នកកើតជំងឺគ្រួសក្នុងបង្ហូរនោម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


