Connect with us

សុខភាព

ហេតុអ្វី​បានជាអ្នក​កើត​ជំងឺ​គ្រួស​ក្នុង​បង្ហូរ​នោម​

បានផុស

នៅ

​គ្រាប់​គ្រួស​ថ្ពក់​ជាប់​នៅ​បង្ហូរ​នោម គឺជា​ការ​រមៀល​ធ្លាក់ចុះ​នៃ​គ្រាប់​គ្រួស​ដែល​កកើត​នៅក្នុង​តម្រងនោម ឬ​ប្លោកនោម ហើយ​នៅពេល​អ្នកជំងឺ​បត់ជើងតូច គ្រាប់​គ្រួស​នោះ​ក៏​ធ្លាក់​មក​ថ្ពក់​ជាប់​នឹង​បង្ហូរ​នោម ដែលជា​ផលវិបាក​មិន​អាចឱ្យ​ទឹកនោម​ធ្លាក់​ចេញមកក្រៅ​បាន ជាហេតុ​ធ្វើឱ្យមាន​ការស្ទះ​នោម​ស្រួចស្រាវ ដែល​ភាសា​បច្ចេកទេស​ហៅថា Rétention Aiguë d’Urine​។ ជំងឺ​នេះ​អាច​កើត​លើ​បុរស ពិសេស​បុរស​ពេញវ័យ ក្នុងករណី​តិចតួច​ក៏មាន​កើត​លើ​ស្ត្រី​ផងដែរ​។​

Urinary Stones | Sydney Urological Associates
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) រោគសញ្ញា​៖

​រោគសញ្ញា​ដែល​ស្ដែងចេញ​ឱ្យ​យើង​ចាប់អារម្មណ៍​មានដូចជាៈ​

– សភាព​អ្នកជំងឺ​ឡេះឡះ​

– ពិបាក​ទ្រាំ​

– ខ្សោយកម្លាំង​

– ចុកពោះ​លើ​ថ្ងាស​

– ពិបាក​នោម​

– នោម​ក្រហល់ក្រហាយ​

– ទំហំ​ទឹកនោម​តូច នោម​តិច​មិន​ចង់​ចេញ​

– ជួន​ក្ដៅខ្លួន ទឹកនោម​ល្អក់​

– ស្ទះ​នោម​ជិតឈឹង

– មាន​ទឹកនោម​ប៉ោង​លើ​ថ្ងាស​

– បើ​គ្រាប់​គ្រួស​ធ្លា​ក់មក​ផ្នែក​ក្រោម​នៃ​បង្ហួរនោម​យើង​អាច​ស្ទាប​ឃើញ ។

Kidney Stones: Causes, Symptoms, Diagnosis and Treatment | Health Plus

២) ការធ្វើ​រោគវិនិច្ឆ័យ​៖

​តើ​យើង​អាច​ដឹងថា​គ្រាប់​គ្រួស​ថ្ពក់​ជាប់​បង្ហួរនោម​ដោយ​វិធី​ណា ?

– ពិនិត្យ​អេកូ​សាស្ដ្រ​

– ថតកាំរស្មីអ៊ិច

៣) វិធី​ព្យាបាល​៖

​ដំណោះស្រាយ​នៃ​ការព្យាបាល​រួមមានៈ​

​ក​. បើ​គ្រាប់​គ្រួស​ថ្ពក់​ជាប់​បង្ហួរនោម​ផ្នែក​ខាងលើៈ​

– យើង​អាច​បាញ់​គ្រាប់​គ្រួស បញ្ចូល​ក្នុង​ប្លោកនោម (Pression Hydrostatique) រួច​យើង​ឆ្លុះ​បំបែក​គ្រាប់​គ្រួស ក្នុង​ប្លោកនោម​ជា​ក្រោយ ។​

​បញ្ជាក់​៖ ជៀសវាង​ការវះកាត់​បង្ហួរនោម​យក​គ្រួស​ចេញ ដែលជា​ហេតុ​ធ្វើឱ្យ​បង្ហួរនោម​រួម​តូច​។

​ខ​. បើ​គ្រាប់​គ្រួស​ថ្ពក់​ជាប់​បង្ហួរនោម​ផ្នែក​ខាងក្រោម (Méat Uréthral):

– យើង​អាច​បំបែក​គ្រួស​ដោយ​ចុង Pince មុខ​វែង​។​

Kidney Stone Symptoms, Treatment, and Prevention

៤) ផលវិបាក​៖

​បញ្ហា​ប្រឈម​ដែល​យើង​ធ្លាប់​ជួបប្រទះ ចំពោះ​អ្នកជំងឺ​ដែល​ពុំ​បានទទួល​ការព្យាបាល ឬក៏​ទទួល​ការព្យាបាល​ពុំបាន​ត្រឹមត្រូវ​មានដូចជាៈ​

– ការបង្ក​រោគ​ធ្ងន់ធ្ងរ​តាម​ប្លោកនោម បង្ហួរនោម​

– រលាក​ប្លោកនោម បង្ហួរនោម​រ៉ាំរ៉ៃ​

– បង្ហួរនោម​រួម​តូច​

– បង្ហួរនោម​ស្ទះ​ជិតឈឹង​

៥) ដំបូន្មាន​ក្រុមគ្រូពេទ្យ​ជំនាញ​ឯកទេស​វះកាត់​ប្រព័ន្ធ​ទឹកនោម​៖

​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ដែលមាន​ការសង្ស័យ ឬ​មាន​ជំងឺ​ស្ទះ​ទឹកនោម​ស្រួចស្រាវ​ដែល​បណ្តាលមកពី​គ្រាប់​គ្រួស​ថ្ពក់​ជាប់​បង្ហួរនោម​ដែលមាន​សញ្ញា​ដូច​បាន​រៀបរាប់​ជូន​ខាងលើ​សូមមេត្តា​អញ្ជើញ​មក​ទទួល​ការពិគ្រោះ ជាមួយ​ក្រុមការងារ​វេជ្ជបណ្ឌិត​ជំនាញ ឯកទេស​វះកាត់​ប្រព័ន្ធ​ទឹកនោម​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​ការវិភាគ​រោគវិនិច្ឆ័យ​ប្រាកដ​ជាក់លាក់​មួយ ដោយ​ឈរលើ​សមត្ថភាព​ជំនាញ និង​បទពិសោធន៍​ខ្ពស់ ជាមួយនឹង​ឧបករណ៍​ទំនើប​ស្វ័យប្រវត្តិ បំបែក​គ្រាប់​គ្រួស​តាមរយៈ​ម៉ាស៊ីន​ឡា​ហ្សែ​រ LASER៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​នោមមានឈាម អាចមកពីមូលហេតុនៃជំងឺទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម