Connect with us

សុខភាព

ជំងឺ​ទឹកនោមផ្អែម និង​ជំងឺរបេង “​ចំណុចប្រសព្វ​ដ៏​គ្រោះថ្នាក់​មួយ​នៃ​ជំងឺឆ្លង និង​មិន​ឆ្លង​” !

បានផុស

នៅ

​ជំងឺរបេង ​គឺជា​ជំងឺឆ្លង​ដែល​អាច​កើតឡើង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ​តាមរយៈ​ផ្លូវ​ដកដង្ហើម ហើយ​ជំងឺ​នេះ ​អាច​កើតឡើង​នៅ​ស្ទើរតែ​គ្រប់​សរីរាង្គ​នៃ​ខ្លួន​មនុស្ស​យើង​។ ទម្រង់​មួយ ​ក្នុង​ចំណោម​ទម្រង់​ជាច្រើន​នៃ ជំងឺ​របែង​ដែល​កើត​នៅ​លើ​មនុស្ស​យើង​គឺ​របេង​សួត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​មានកម្ម​វិធី​ជាតិ​នានា ​ដែល​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង នៃ​ការ​រីក​រាលដាល​នៃ​ជំងឺរបេង យើង​សង្កេតឃើញ​ផង​ដែរ​ថា ចំនួន អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ក៏​ហាក់​កើន​ឡើង​។​

​ការ​ហក់​ឡើង​ទ្វេគុណ​នៃ​ជំងឺ​ទឹកនោមផ្អែម ធ្វើ​ឲ្យ​អ្នក​ជំនាញ​នានា​មានការ​បារម្ភ អំពី​ការ​រាលដាល​ជំងឺរបេង​ទៅ​អ្នកជំងឺ​ទឹកនោមផ្អែម​។ ដូចដែល​យើង​បាន​ដឹង​កន្លង​មក​ហើយ​ថា ​អ្នកជំងឺ​ទឹកនោមផ្អែម ពួកគាត់​អាច​មាន​កាយសម្បទា​ថយ​ចុះ​ហេតុ​នេះ​ហើយ មេរោគ​របេង​ងាយ​នឹង​ជ្រៀត​ចូល​ក្នុង​ខ្លួន​របស់​ពួកគាត់​។ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិនកើត​ជំងឺ​ទឹកនោមផ្អែម អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម អត្រា​ដែល​អាច​កើតមាន​ជំងឺរបេង​គឺ មាន​ច្រើនជាង​២​ទៅ​៣​ដង ជាពិសេស​ គឺ​ក្រុម​អ្នកជំងឺ​ទឹកនោមផ្អែម ​ដែល​មិនបាន​ព្យាបាល និង​ត្រួតពិនិត្យ​ជាតិ​ស្ករ​ឲ្យ​បាន​ត្រឹមត្រូវ​។ ម្យ៉ាងវិញទៀត​បើ​យើង​ប្រៀបធៀប​អត្រា​មរណៈ​នៃ​អ្នក​ដែល​កើត​របេង និង​មាន​ទឹកនោមផ្អែម​ គឺ​ខ្ពស់​ជាង ៤​ទៅ​៥​ដង ធៀប​ជាមួយ​អ្នក​ដែល​កើត​របេង​ហើយ​គ្មាន​ទឹកនោមផ្អែម​។​ហេតុ​ដូច​នេះ ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ គឺ​មាន​សារៈសំខាន់​ណាស់​ ដែល​ត្រូវ​ស្វែង​យល់ដឹង និង​បង្ការ​រុករក​ជំងឺរបេង​។​

​ក​) តើ​នៅ​ពេល​ណា​អ្នក ជំងឺ​ទឹកនោមផ្អែម​សង្ស័យ​ថា ​ខ្លួន​គាត់​អាច​មាន​ជំងឺរបេង​?

​នៅ​ពេល​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម ​មាន​លេចចេញ​ជា​រោគសញ្ញា​ដូចជា

– អស់​កម្លាំង ល្ហិតល្ហៃ ទទួលទាន​មិនបាន​

– ក្អក​មាន​ស្លេះ​លើស​ពី ៣​ខែ​

– មាន​អារម្មណ៍​ក្តៅ​ខ្លួន​ស្ទិញៗ​ជាពិសេស​ក្តៅ​ខ្លួន​ នៅ​ពេល​រសៀល​

– ស្រក​ទម្ងន់​ដោយ​ឥត​មូលហេតុ​

​ខ​) ការ​ព្យាបាល

​ការ​ព្យាបាល​ជំងឺរបេង ​ដែល​កើត​នៅ​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ទាមទារ​ឲ្យ​មាន​ការ​ចូល​សហការ​គ្នា រវាង​គ្រូពេទ្យ​ជំនាញ​ច្រើន​ផ្នែក​ដូចជា គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​ជំងឺឆ្លង គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​ជំងឺ​សួត និង​គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​ទឹកនោមផ្អែម​ជាដើម ។​ល​។​

​មន្ទីរពេទ្យ​កាល់ម៉ែត មាន​គ្រប់​ជំនាញ​ឯកទេស​ ដែល​អាច​ឲ្យ​លោកអ្នក​មក​ធ្វើការ​ប្រឹក្សា​បាន ជាង​នេះ​ទៅ​ទៀត​យើង​មាន​ឧបករណ៍ និង​សម្ភារៈ​ទំនើបៗ សម្រាប់​ពិនិត្យ​កំហាក​ដូចជា ការពិនិត្យ​ដោយ​ផ្ទាល់​នៅ​លើ​កំហាក ការ​បណ្តុះ​រក​មេរោគ​របេង​នៅ​ក្នុង​កំហាក និង​ការពិនិត្យ​តាមរបៀប Gene Xpert​។ រីឯ​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ យើង​មាន​ផង​ដែរ​ នៅ​ការថត​សួត​ដោយ​កាំរស្មីអ៊ិច ក៏ដូចជា​ម៉ាស៊ីន​ស៊ី​ធី​ស្កែ​ន​សម្រាប់​ថត​សួត ហើយ​លើស​ពី​នេះ​ទៅទៀត យើង​មាន​ឧបករណ៍​សម្រាប់​ឆ្លុះ​ទងសួត ​ដែល​អាច​ជួយ​សម្រួល​ក្រុម​គ្រួ​ពេទ្យ​ ក្នុង​ការ​បូម​យក​ស្លេះ មក​ពិនិត្យ​ក្នុង​ករណី​ ដែល​អ្នកជំងឺ​មិន​អាច​ខាក​ស្លេះ​ចេញ​បាន​។​

«​លោក លោកស្រី​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ​និង​មាន​អាកា​រៈ​ដូច​បាន​រៀបរាប់​ខាងលើ គួរ​គប្បី​មក​ប្រឹក្សា​ជា​មួយ​នឹង​គ្រូពេទ្យ​ជំនាញ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​វិភាគ រក​រោគវិនិច្ឆ័យ​ជំងឺរបេង ឲ្យ​បាន​ទាន់​ពេល​វេលា​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្វី​ទៅជា​ជំងឺ​មហារីក​លើ​កុមារ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៨ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម