សុខភាព
វ៉ាក់សាំងកូវីដ ៣ប្រភេទកំពុងមានវត្តមាននៅកម្ពុជា អាចចាក់ជូនអ្នកជំងឺថ្លើមបានដោយសុវត្ថិភាពនិងប្រសិទ្ធភាព
វ៉ាក់សាំង ៣ ប្រភេទដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ត្រូវបានអ្នកជំនាញអះអាងថា អាចចាក់ជូនអ្នកកើតជំងឺថ្លើមបានដោយសុវត្ថិភាពនិងប្រសិទ្ធភាព។

បើយោងតាមការចុះផ្សាយពីគេហទំព័រ NSH របស់អង់គ្លេស ការចាក់វ៉ាក់សាំង AstraZeneca វ៉ាក់សាំង Moderna និងវ៉ាក់សាំង Pfizer ត្រូវបានអនុញ្ញាត្តឱ្យប្រើប្រាស់ចំពោះប្រជាជនទូទៅ បូករួមទាំងអ្នកដែលប្រឈមហានិភ័យខ្ពស់រួមមាន មនុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃមួយចំនួនផងដែរ។ ក្នុងនោះអ្នកជំងឺថ្លើម ក៏មានឱកាសទទួលវ៉ាក់សាំងទាំង ៣នេះដូចគ្នា។
តាមការសិក្សាបង្ហាញថា ក្រុមអ្នកជំងឺរលាកថ្លើមប្រភេទB ប្រភេទC ពុំមានផលប៉ះពាល់ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ដោយឡែកអ្នកជំងឺមហារីកថ្លើម អ្នកប្តូរសរីរាង្គថ្លើម អ្នកជំងឺក្រិនថ្លើម អ្នកជំងឺរលាកថ្លើម ដែលមានប្រព័ន្ធការពារចុះខ្សោយ ក៏ត្រូវបានអនុញ្ញាតឱ្យទទួលការចាក់វ៉ាក់សាំងបានដែរ ដោយសារក្រុមអ្នកជំងឺទាំងនេះ អាចវិវត្តកាន់តែធ្ងន់ធ្ងរ ប្រសិនពួកគេឆ្លងកូវីដ-១៩។
ថ្វីត្បិតប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកជំងឺថ្លើម ក្រោយចាក់ថ្នាំបង្ការទាំង ៣ខាងលើ នៅពុំទាន់មានការបញ្ជាក់ច្បាស់អំពីកម្រិតការពារក៏ដោយ ប៉ុន្តែប្រសិទ្ធភាពប្រឆាំងនឹងការចម្លងវីរុសកូវីដ-១៩ នៅតែមានចំពោះអ្នកជំងឺថ្លើមដែលចាក់ពីរដូសរួចរាល់។

ទោះយ៉ាងណា មុនទទួលការចាក់វ៉ាក់សាំងសម្រាប់ក្រុមអ្នកជំងឺថ្លើម តម្រូវឱ្យមានការពិនិត្យ និងពិភាក្សាជាមួយវេជ្ជបណ្ឌិតសិន ដើម្បីឱ្យច្បាស់ពីស្ថានភាពសុខភាពជាក់ស្ដែង។
គួរបញ្ជាក់ថា វ៉ាក់សាំងទាំង ៣ខាងលើ មានវត្តមាននៅកម្ពុជាហើយ ដែលវ៉ាក់សាំង Moderna និងវ៉ាក់សាំង Pfizer ត្រូវបានអនុញ្ញាតឱ្យនាំចូលដោយមន្ទីរពេទ្យឯកជនសម្រាប់ពលរដ្ឋដែលមានលទ្ធភាពចំណាយដោយខ្លួនឯង។ រីឯវ៉ាក់សាំង AstraZeneca របស់អង់គ្លេស កំពុងប្រើជាវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ សម្រាប់អ្នកដែលប្រឈមហានិភ័យខ្ពស់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកមានជំងឺរ៉ាំរ៉ៃប៉ុន្មានមុខនេះ អាចចាក់វ៉ាក់សាំង Johnson & Johnson បានដោយសុវត្ថិភាព
ចុចអាន៖ អ្នកជំងឺមហារីកដែលចាក់វ៉ាក់សាំង Pfizer ពេញ ២ ដូស ដុះអង់ទីគ័រប្រឆាំងកូវីដមិនគួរឲ្យជឿ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


