សុខភាព
សញ្ញាព្រមានទាំង៦ បញ្ជាក់ថាថ្លើមពោរពេញដោយជាតិពុល
ថ្លើមមានមុខងារសំខាន់ៗជាច្រើននៅក្នុងរាងកាយរបស់យើង ដូចជាជួយកំណត់កម្រិតជាតិគីមីភាគច្រើននៅក្នុងឈាម និងបញ្ចេញចោលទឹកប្រមាត់ ដើម្បីជួយកម្ចាត់កាកសំណល់។ រាល់ឈាមចេញពីក្រពះ និងពោះវៀននឹងឆ្លងកាត់ថ្លើម ហើយថ្លើមបានបំបែក ធ្វើឲ្យឈាមមានតុល្យភាព ក៏ដូចជាបង្កើតសារធាតុចិញ្ចឹមនៅក្នុងរាងកាយទាំងមូល។
ដូច្នេះហើយ ការថែទាំថ្លើមឲ្យមានសុខភាពល្អ គឺជារឿងចាំបាច់បំផុត ហើយការសង្កេតមើលពីសញ្ញាព្រមានដែលទាក់ទងនឹងថ្លើម ក៏ជារឿងដែលយើងមិនគួរមើលរំលងដែរ។ សញ្ញាព្រមានទាំង៦នេះ បញ្ជាក់ថាថ្លើមរបស់យើងកំពុងតែមានបញ្ហាហើយ។
១. ការឈឺចាប់នៅបរិវេណថ្លើម
-1557309616-1565595256.png)
ការឈឺចាប់នៅបរិវេណខាងស្ដាំផ្នែកខាងលើនៃពោះគឺជាសញ្ញាបង្ហាញថាថ្លើមរបស់យើងកំពុងតែមានបញ្ហា។ ជាក់ស្ដែង ថ្លើមមានមុខងារបន្សាបជាតិពុល និងជួយឲ្យរាងកាយច្រោះកាកសំណល់ ក៏ដូចជាជួយរាងកាយបំប្លែងអាហារទៅជាសារធាតុចិញ្ចឹម។ នៅពេលដែលថ្លើមមានជំងឺ វាមិនអាចដំណើរការប្រកបដោយប្រសិទ្ធភាព ហើយវានឹងមានអាការៈហើម ព្រមទាំងឈឺចាប់។
២. ហើមជើង និងកជើង

ជាមួយគ្នានេះដែរ ថ្លើមព្យាយាមជួសជុលខ្លួនឯងដោយបង្កើតជាជាលិកាស្លាកស្នាម ។ ជាលិកាស្លាកស្នាមកាន់តែច្រើន មានន័យថាថ្លើមប្រឹងប្រែងបំពេញមុខងារកាន់តែខ្លាំង ហើយជាលទ្ធផល វានឹងបណ្ដាលឲ្យយើងកើតសម្ពាធឈាមនៅសរសៃឈាមវ៉ែនផូក ។ សារធាតុរាវនឹងកកកុញនៅលើជើង ដែលនាំឲ្យកើតមានអាការៈហើមនៅជើង កំភួនជើង ឬលើភ្លៅទាំងសងខាង។
៣. ឡើងទម្ងន់

នៅពេលដែលថ្លើមមិនអាចទប់ទល់នឹងជាតិពុលពីគ្រឿងស្រវឹង ភេសជ្ជៈដែលមានជាតិស្ករសិប្បនិម្មិត អាហារដែលមានជាតិខ្លាញ់ខ្ពស់ និងថ្នាំមួយចំនួនទេនោះ វាអាចនឹងផ្ទុកជាតិពុលមិនរលាយនៅក្នុងកោសិកាខ្លាញ់។
៤. អាឡ័កស៊ី

ជាញឹកញាប់ អាលែកហ្ស៊ីបណ្ដាលមកពីថ្លើមមិនសូវសកម្ម និងដំណើរការហួសកម្រិត។ នៅពេលដែលមានសារធាតុច្រើនជ្រុលចូលទៅក្នុងចរន្តឈាម ខួរក្បាលនឹងចាត់ទុកថាវាជាភ្នាក់ងារបង្កជាអាលែកហ្ស៊ី រួចបញ្ចេញអង់ទីករ និងសារធាតុគីមី ដែលបង្កឲ្យមានកន្ទួលរមាស់។
៥. ភ្នែក និងស្បែកពណ៌លឿង

អាការៈភ្នែក និងស្បែកឡើងពណ៌លឿង ជារោគសញ្ញានៃការខូចមុខងារណាមួយ។ ជាទូទៅ ថ្លើមដែលមានជំងឺនឹងធ្វើឲ្យប្រព័ន្ធរាងកាយមានសារធាតុbilirubin ច្រើន ហើយវាជាសារធាតុពណ៌លឿនដែលបានបង្កើតឡើងដោយការបំផ្លាញនៃកោសិកាឈាមក្រហមដែលងាប់នៅក្នុងថ្លើម។ នៅពេលដែលថ្លើមមិនអាចកម្ចាត់ចោលសារធាតុbilirubin ជាមួយនឹងកោសិកាឈាមក្រហមចាស់ៗទេនោះ ភ្នែក និងស្បែករបស់យើងនឹងប្រែទៅជាពណ៌លឿង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំចេះតែឲ្យកូនលេបថ្នាំផ្ដេសផ្ដាស ប្រយ័ត្នពុលថ្នាំខូចថ្លើម តម្រងនោម
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


