សុខភាព
ក្រសួងបរិស្ថានបង្ហាញសន្ទស្សន៍កាំរស្មី យូវី ពីកម្រិតហានិភ័យទាបដល់កម្រិតខ្ពស់ខ្លាំងណាស់
ភ្នំពេញ៖ ក្រសួងបរិស្ថានបានបង្ហាញសន្ទស្សន៍កាំរស្មី UV (យូវី) ពីកម្រិតហានិភ័យទាបដល់កម្រិតខ្ពស់ខ្លាំងណាស់ដើម្បីឱ្យប្រជាពលរដ្ឋចេះការពារសុខភាព ខណៈកម្ពុជាកំពុងមានសន្ទស្សន៍កាំរស្មី យូវីកម្រិត១០ ដែលជាកម្រិតខ្ពស់ខ្លាំងណាស់។

បើតាមក្រសួងបរិស្ថានបានឱ្យដឹងថា សន្ទស្សន៍កាំរស្មី យូវី បែងចែកជា៥ពណ៌តាមកម្រិតនីមួយៗ ក្នុងនោះពណ៌បៃតង ជាពណ៌ដែលមានហានិភ័យទាបដែលមានសន្ទស្សន៍កាំរស្មីយូវី ពី០ទៅដល់២។ វាមានគ្រោះថ្នាក់ទាបសម្រាប់មនុស្សទូទៅដោយតម្រូវឱ្យពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ។ ប្រសិនបើលោកអ្នកងាយរងឥទ្ធិពលដោយសារពន្លឺព្រះអាទិត្យ និងប្រើឡេការពារកំដៅថ្ងៃ។
សន្ទស្សន៍កាំរស្មីយូវី ពី៣ទៅ៥ មានពណ៌លឿង កម្រិតហានិភ័យមធ្យម ពីកាំរស្មីពន្លឺព្រះអាទិត្យ។ ត្រូវស្ថិតនៅក្នុងម្លប់នៅពេលថ្ងៃត្រង់ជាពេលដែលព្រះអាទិត្យមានពន្លឺខ្លាំងបំផុត ប្រសិនបើនៅខាងក្រៅចូរស្លៀកសំលៀកបំពាក់វែងពាក់ស្រោមដៃដែលការពារកំដៅថ្ងៃ ពាក់មួកដែលមានហាម និងពាក់វ៉ែនតាការពារ និងលាបឡេការពារកម្ដៅថ្ងៃ។
សន្ទស្សន៍កាំរស្មីយូវី ពី៦ទៅ៧ ជាពណ៌ លឿងទុំកម្រិតហានិភ័យខ្ពស់ នៅពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរ។ ត្រូវប្រើប្រាស់ឧបករណ៍ និងផលិតផលការពារការរលាកស្បែក គឺជាការចាំបាច់។ ត្រូវកាត់បន្ថយពេលវេលាស្ថិតក្រោមពន្លឺព្រះអាទិត្យចន្លោះ ពីម៉ោង១០ទៅ៤ រសៀល ប្រសិនបើនៅខាងក្រៅ ស្វែងរកម្លប់ជ្រកស្លៀកសំលៀកបំពាក់វែង ពាក់ស្រោមដៃការពារកំដៅថ្ងៃ ពាក់មួកដែលមានហាមធំ និងពាក់វ៉ែនតាការពារកាំរស្មីយូវី។
សន្ទស្សន៍កាំរស្មីយូវី ពី៧ទៅ១០ ពណ៌ក្រហម កម្រិតហានិភ័យខ្ពស់ខ្លាំង មានន័យថាមានហានិភ័យខ្ពស់ពេលដែលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរ។ ត្រូវប្រុងប្រយ័ត្នខ្ពស់ និងការពារបន្ថែមចំពោះស្បែក និងភ្នែក។កាត់បន្ថយពេលវេលាស្ថិតក្រោមពន្លឺព្រះអាទិត្យ ពីចន្លោះម៉ោង១០ព្រឹកដល់ម៉ោង៤រសៀល។ ប្រសិនបើនៅខាងក្រៅត្រូវស្វែងរកម្លប់ជ្រក ស្លៀកសំលៀកបំពាក់វែង ពាក់ស្រោមដៃការពារកំដៅថ្ងៃ ពាក់មួកដែលមានហាមធំ និងពាក់វ៉ែនតាការពារកាំរស្មីយូវី។
សន្ទស្សន៍កាំរស្មីយូវីចាប់ពី១១ឡើងទៅ ពណ៌ស្វាយកម្រិតហានិភ័យខ្ពស់ខ្លាំងណាស់ សន្ទស្សន៍នេះមានន័យថាមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរ។ សូមប្រយ័ត្នទាំងអស់គ្នាចំពោះស្បែក និងភ្នែកជៀសវាងការប៉ះពាល់នឹងកម្ដៅថ្ងៃចន្លោះម៉ោង១០ ដល់ម៉ោង៤រសៀល។ ប្រសិនបើនៅខាងក្រៅ ស្វែងរកសំលៀកបំពាក់វែង ពាក់ស្រោមដៃការពារកំដៅថ្ងៃ ពាក់មួកដែលមានហាមធំ និងពាក់វ៉ែនតាការពារកាំរស្មីយូវី។

លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ សីហានេះថា ការកើនឡើងសន្ទស្សន៍កាំរស្មី UV ចាប់ពី១០ឡើងទៅនេះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស ពិសេសប៉ះពាល់ដល់ស្បែក អាចឱ្យងាយរលាកស្បែក សម្លាប់កោសិកាស្បែក ធ្វើឱ្យភ្នែកខូចគុណភាព ឬរលាកភ្នែកជាដើម។
លោកវេជ្ជបណ្ឌិត បានបន្តថា ករណីមួយទៀតនៅប្រទេសកម្ពុជាមិនមានទេ តែវាកើតឡើងនៅប្រទេសនៅជាប់ប៉ូលខាងជើង និងប៉ូលខាងត្បូង ដែលមានស្រទាប់អូហ្សូនស្តើង ហើយមានមនុស្សខ្លះឧស្សាហ៍ដេកហាលថ្ងៃអាចបង្កឱ្យមានជំងឺមហារីកស្បែក។
ក្រសួងធនធានទឹក និងឧត្តុនិយមបានប្រកាស កាលពីថ្ងៃទី១៧ ខែសីហាថា ដោយយោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឱ្យឃើញនៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១នេះ នឹងទទួលរងឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតត្រូវមានការប្រុងប្រយ័ត្ននៅចន្លោះពីម៉ោង ១០ព្រឹក ដល់ម៉ោង ០២រសៀល ដែលនឹងបង្កឱ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិជាខ្លាំង៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


