សុខភាព
លើសអាស៊ីតអ៊ុយរីក ក្នុងឈាមនាំឲ្យកើតជំងឺរលាកសន្លាក់
ជំងឺរលាកសន្លាក់(arthritis) មានច្រើនសណ្ឋាន ប៉ុន្តែជំងឺរលាកសន្លាក់មួយ ដែលគេតែងជួបប្រទះញឹកញាប់ គឺជាជំងឺមួយដែលកើតឡើងដោយសារការលើសអាស៊ីតអ៊ុយរីកក្នុងឈាម (gouty arthritis due to hyperuricemia)។
ប្រសិនបើយើងមិនព្យាបាលឲ្យត្រឹមត្រូវ ទាន់ពេលវេលា ជាមួយគ្រូពេទ្យជំនាញទេ នោះវានឹងបណ្តាលឲ្យមានការឈឺចាប់ និងរំខានដល់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃ រហូតដល់ពិការភាពក៏មាន។ គេឃើញភាគច្រើនជំងឺនេះ កើតលើមនុស្សប្រុសដែលមានអាយុចន្លោះពី៣០-៤៥ឆ្នាំ (រីឯ មនុស្សស្រីច្រើនកើតក្រោយអាយុ៥៥ឆ្នាំ)។ ផ្ទុយទៅវិញ មនុស្សទាំងពីរភេទក្រោយអាយុ៦៥ឆ្នាំ សុទ្ធតែអាចប្រឈមនឹងជំងឺនេះ បើមានកត្តាដូចរៀបរាប់ខាងក្រោម។

ក)- កត្តាប្រឈមដែលជំរុញអោយងាយនឹងកើតជំងឺលើសអាស៊ីតអ៊ុយរីកនេះរួមមាន ៖
១. មនុស្សលើសទម្ងន់
២. អ្នកពិសាជាតិអាល់កុលញឹកញាប់ ជាពិសេស ស្រាបៀរ ស្រាវីស្គី ជីន វុលដកា ឫ ស្រារ៉ូម
៣. អ្នកញុំាអាហារច្រើនលើសកម្រិត ឫពោះទទេយូរពេក
៤. អ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
៥. អ្នកជំងឺមានសំពាធឈាមលើស
៦. អ្នកចូលចិត្តឧស្សាហ៍បរិភោគសាច់ គ្រឿងសមុទ្របរិមាណច្រើន
៧. អ្នកកំពុងប្រើថ្នាំមួយចំនួន ដែលនាំទៅរកការលើសអាស៊ីតអ៊ុយរីកក្នុងឈាម (ដោយមិនបានពិគ្រោះពេទ្យ)

ខ)- រោគសញ្ញា នៃជំងឺលើសអាស៊ីតអ៊ុយរីក រួមមាន៖
– នៅលើស្បែក និងនៅសន្លាក់ មានលេចចេញជាដុំពកៗ (chronic tophaceous gout)
– នៅតម្រងនោម ឃើញមានជាក្រួសតម្រងនោម
– សន្លាក់ដែលមានការប៉ះពាល់ខ្លាំង ជាពិសេសគឺសន្លាក់ ជង្គង់ កដៃ កជើង និងមេជើង គឺមានជាលក្ខណៈ ហើម ក្តៅ ឡើងក្រហម និងឈឺចាប់ខ្លាំង ពិសេសស្តែងចេញភ្លាមៗពិបាកនឹងទ្រាំ

គ)- ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល ៖
បើបងប្អូន ប្រជាពលរដ្ឋ មានអាការៈដូចបានរៀបរាប់ខាងលើ សូមមេត្តាជួបពិគ្រោះជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ និងកំណត់វិធីសាស្ត្រព្យាបាល តាមដានឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងការប្រើថ្នាំដោយខ្លួនឯង ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ បង្ការការលើសអាស៊ីតអ៊ុយរីកក្នុងឈាម គឺការពារសន្លាក់លោកអ្នក និងជាពិសេសគឺការពារប្រព័ន្ធតម្រងនោម និងបេះដូងរបស់លោកអ្នក៕

អត្ថបទ៖ រស្មី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%



