សុខភាព
ស្ត្រីមានកូនដំបូងនៅអាយុច្រើន សុទ្ធតែផ្តល់ហានិភ័យ ឬយ៉ាងណា?
ស្ត្រីមួយចំនួន ហាក់មិនសូវចាប់អារម្មណ៍ចំពោះការមានគ្រួសារ ដោយសារកត្តាការសិក្សា កត្តាសង្គម និងការងារ ដែលជាហេតុធ្វើឲ្យពួកគេ ច្រើនតែមានកូនដំបូងនៅអាយុច្រើន។ បើយោងទៅតាមឯកសារជាច្រើនបង្ហាញថា ស្ត្រីដែលត្រូវបានចាត់ទុកថាគាត់មានផ្ទៃពោះដំបូងនៅអាយុច្រើន គឺគិតចាប់ពីអាយុ ៣៥ឆ្នាំឡើងទៅ។ ប៉ុន្តែថា តើការមានគត៌ដំបូងនៅអាយុច្រើន មានគុណវិបត្តិ និងគុណសម្បត្តិបែបណាខ្លះ? ហើយអ្នកគួរត្រៀមខ្លួនបែបណា? សូមតាមដានអត្ថបទខាងក្រោម៖
បញ្ហាប្រឈម
វ័យកាន់តែជ្រេ រាងកាយកាន់តែវិវឌ្ឍទៅមុខ មិនច្រើនក៏តិចដែរ ទាំងបុរសទាំងស្ត្រី ដោយឡែកការមានកូនដំបូងនៅអាយុច្រើនអាចមានការប្រឈមដូចជា៖
ចំពោះស្ត្រីខ្លួនឯងផ្ទាល់៖
• ថយលទ្ធភាពបង្កកំណើត៖ ស្ត្រីកាលណាមានអាយុច្រើន នោះលទ្ធភាពនៃការមានគភ៌ត្រូវបានថយចុះទៅតាមអាយុ មានន័យថា គាត់ពិបាកក្នុងការមានផ្ទៃពោះ។

• មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម៖ ជំងឺទាំង ២ប្រភេទនេះត្រូវបានរកឃើញថា កើតមានញឹកញាប់ចំពោះស្ត្រីមានគភ៌ដំបូងនៅអាយុច្រើន គាត់អាចនឹងប្រឈមជាមួយនឹងជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមដែលដំបូងមានភាពស្ងៀមស្ងាត់ពេលស្ត្រីមិនមានគភ៌ ផ្ទុយមកវិញ វាត្រូវបានរកឃើញនៅពេលស្ត្រីចាប់មានផ្ទៃពោះ។ ម្យ៉ាងជាធម្មតាអាយុកាន់តែច្រើន ជំងឺប្រចាំកាយកាន់តែមានគឺថា គាត់អាចនឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែម មុនពេលគាត់មានផ្ទៃពោះ ដែលទាំងនេះរឹតតែបង្កហានិភ័យខ្ពស់ពេលគាត់មានគភ៌។
• ជំងឺលើសរីរាង្គបន្តពូជ៖ ស្ត្រីមានគភ៌នៅអាយុច្រើន អាចប្រឈមជាមួយនឹងជំងឺដែលកើតនៅលើសរីរាង្គបន្តពូជដូចជាដុំស្បូន និងដុំដៃស្បូនជាដើម។
ចំពោះទារកក្នុងផ្ទៃ៖ មិនខុសគ្នានោះទេ ការថយចុះលទ្ធភាពក្នុងការមានគភ៌ នោះមានន័យថាក្រពេញដៃស្បូនធ្វើការមិនបានល្អ ជាហេតុធ្វើឲ្យការផលិតមេជីវិតមកក៏មិនបានល្អដែរ។ នៅពេលការបង្កកំណើតមិនល្អ ធ្វើឲ្យកូនកើតមកក៏មិនល្អ ដែលទាំងនេះអាចឈានដល់ការរលូតកូន។ លទ្ធភាពក្នុងការរលូតកូនកើនឡើងទៅតាមអាយុ ដូចនេះការរងពីការគំរាមនៃទារកក្នុងផ្ទៃមិនវិវឌ្ឍមានច្រើន។ ចំពោះករណីខ្លះ កូនមិនរលូត តែគាត់អាចនឹងប្រឈមជាមួយកត្តាមិនធម្មតាទៅលើក្រូម៉ូសូម (trisomy កើនឡើងតាមវ័យ ដែលជាទូទៅភាពមិនធម្មតាទៅលើក្រូម៉ូសូមអាចមាន ១/១១១ចំពោះស្ត្រីមានផ្ទៃពោះចាប់ពី ៣៥ឆ្នាំឡើងទៅ តែវាអាចមានត្រឹមតែ ១/១៥០០បើស្ត្រីមានគភ៌នៅអាយុទាបជាង ៣៥ឆ្នាំ។

បញ្ហាពេលសម្រាល៖ អត្រានៃការវះកាត់កើនឡើងរហូតដល់៤៦% ប្រសិនបើគាត់មានគភ៌នៅអាយុច្រើន ផ្ទុយមកវិញការសម្រាលតាមបែបធម្មជាតិមានត្រឹមតែ ៥៣% ទៅ៥៤%ប៉ុណ្ណោះ។ ចំពោះការសម្រាលតាមបែបធម្មជាតិនេះផងដែរ ស្ត្រីអាចនឹងប្រឈមខ្ពស់ជាមួយនឹងការធ្លាក់ឈាមច្រើន រួមនឹងរយៈពេលនៃការឈឺពោះសម្រាលយូរជាងធម្មតា។
ក្រោយការសម្រាល៖ បន្ទាប់ពីសម្រាលបានជោគជ័យ គាត់អាចនឹងប្រឈមជាមួយការព្យាបាលជំងឺគាត់ស្របពេលមានផ្ទៃពោះ។
ការតាមដាន
ការពិនិត្យ និងតាមដានផ្ទៃពោះមិនមានអ្វីដែលខុសប្លែកពីស្ត្រីទូទៅទេ គឺត្រូវអេកូពោះ ៣ដងដូចគ្នា និងតាមដានផ្ទៃពោះរៀងរាល់ 1ខែម្តង។ នៅក្នុងប្រទេសអភិវឌ្ឍមួយចំនួន មានបន្ថែមនូវការធ្វើតេស្តរកក្រូម៉ូសូមមិនធម្មតា (Chromosomal Anomaly ) តាមរយៈការវិភាគតាមបែប systematic screening និងធ្វើការតាមដានពីជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ (gestational diabetes) ដោយប្រើ systematic test។

ការត្រៀមខ្លួន
វាពិតជាសំខាន់ខ្លាំងណាស់ ដោយសារគាត់មានអាយុច្រើន ជាចាំបាច់គាត់ប្រហែលជាមានជំងឺប្រចាំកាយអ្វីមួយរួចទៅហើយ ដូចនេះមុនពេលមានផ្ទៃពោះគាត់ត្រូវទៅជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យមើលថារាងកាយរបស់គាត់អាចទទួលយកការមានគភ៌បានដែរឬទេ។ ចំពោះអំឡុងពេលមានផ្ទៃពោះវិញ គាត់ចាំបាច់ត្រូវធ្វើការតាមដាន តាមការណែនាំរបស់គ្រូពេទ្យ ដូចគ្នាផងដែរចំពោះក្នុងពេលសម្រាលនិងក្រោយពេលសម្រាល។

គុណសម្បត្តិ
ទោះជាការមានផ្ទៃពោះនៅអាយុច្រើនអាចនឹងបង្កហានិភ័យយ៉ាងណាក៏ដោយ វាក៏ផ្តល់នូវគុណសម្បត្តិផងដែរ។ ដោយហេតុថាគាត់មានភាពគ្រប់គ្រាន់ ទាំងចំណេះដឹង ទាំងការងារ និងសមត្ថភាពរាងកាយពេញលេញ ហេតុនេះធ្វើឲ្យការមានផ្ទៃពោះរបស់គាត់ក្លាយជារឿងសំខាន់មួយ និងមានតម្លៃ។ មិនតែប៉ុណ្ណោះ ម្តាយដែលមានអាយុច្រើន អាចចាស់ទុំបន្តិច ប្រាកដប្រជា ព្រមទាំងឆ្លងកាត់ការពិចារណាបានត្រឹមត្រូវ ហើយត្រៀមខ្លួនជានិច្ចចំពោះបញ្ហាប្រឈមដែលនឹងកើតមានក្នុងពេលខាងមុខ៕
អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល