សុខភាព
ប្រភេទអាហារមួយចំនួន អាចធ្វើឱ្យពុលដោយមិនដឹងខ្លួន
ពេលខ្លះយើងមិនដឹងថា ផ្នែកមួយណារបស់អាហារ ឬអាហារស្ថិតក្នុងលក្ខខណ្ឌណាមានជាតិពុលទេ ហើយយើងអាចញុំាផ្នែកដែលពុល ឬអាហារនោះដោយមិនដឹងខ្លួន ឬដោយអចេតនា ដែលបណ្តាលឱ្យយើងមានបញ្ហាសុខភាព ប្រសិនបើករណីពុលអាហារនោះស្រាល។ ប្រសិនបើករណីពុលអាហារធ្ងន់ធ្ងរ អាចបណ្តាលឱ្យយើងគ្រោះថ្នាក់ដល់អាយុជីវិត។ តើមានអាហារអ្វីខ្លះដែលអាចធ្វើឱ្យយើងពុលដោយមិនដឹងខ្លួន?
ប្រភេទអាហារទូទៅដែលអាចធ្វើឱ្យយើងពុលដោយមិនដឹងខ្លួនមានដូចជា៖
- គ្រាប់ផ្លែឈើស្រស់៖ គ្រាប់ផ្លែប៉ោម គ្រាប់ឆើរី គ្រាប់អាព្រីខត គ្រាប់ផ្លែប៉ែស គ្រាប់ផ្លែព្រូនមានផ្ទុកសមាសធាតុពុលហៅថា អ៊ីដ្រូសែនស្យានិត (hydrogen cyanide)។ ដូច្នេះពេលញុំាផ្លែឈើទាំងនេះ យើងត្រូវចៀសវាងការខាំគ្រាប់របស់ពួកវា។

- ដំឡូងបារាំង៖ ដំឡូងបារាំងពណ៌បៃតង និងដំឡូងបារាំងដែលចេញពន្លកមានសារជាតិពុលសូឡានីន (solanine) ដែលអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ប្រសិនបើយើងញុំាក្នុងបរិមាណច្រើន នេះបើយោងតាមបណ្ណាល័យវេជ្ជសាស្ត្រជាតិអាមេរិក។

- ទឹកឃ្មុំ៖ ទឹកឃ្មុំដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគមានផ្ទុកសារធាតុពុល grayanotoxin ដែលធ្វើឱ្យយើងវិលមុខ ខ្សោយ បែកញើសច្រើន ចង្អោរ ឬក្អួតពេញមួយថ្ងៃ ។

- គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនមានពីរប្រភេទគឺ គ្រាប់អាល់ម៉ុនផ្អែម និងគ្រាប់អាល់ម៉ុនល្វីង។ គ្រាប់អាល់ម៉ុនល្វីងមានផ្ទុកសារធាតុពុលអ៊ីដ្រូសែនស្យានិតក្នុងបរិមាណច្រើន។ ការញុំាគ្រាប់អាល់ម៉ុនល្វីងឆៅ ៧ ទៅ ១០ គ្រាប់អាចបណ្តាលឱ្យមនុស្សពេញវ័យមានបញ្ហា និងអាចបង្កគ្រោះថ្នាក់ដល់កុមារ។

- គ្រាប់ស្វាយចន្ទីឆៅ៖ គ្រាប់ស្វាយចន្ទីឆៅមានផ្ទុកសារធាតុពុល urushiol។ ម្យ៉ាងវិញទៀតសម្បកវាក៏មានផ្ទុកអាស៊ីដ anacardic ដែលធ្វើឱ្យយើងឡើងកន្តួលរមាស់។

ប្រសិនបើយើងពុលអាហារ ភាគច្រើនអាចបណ្តាលឱ្យយើងចង្អោរ ក្អួត ឬរាកដែលធ្វើឱ្យយើងបាត់បង់ជាតិទឹក និងសារធាតុរ៉ែ។ ក្នុងករណីនេះយើងត្រូវញុំាទឹកឱ្យបានច្រើនដើម្បីបំពេញជាតិទឹកឡើងវិញ។ ប្រសិនបើមានអាការៈធ្ងន់ធ្ងរ យើងត្រូវទៅពេទ្យជាបន្ទាន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពុលចំណីអាហារ ហាមធ្វើរឿងនេះដាច់ខាត អាចប៉ះពាល់ពោះវៀនកាន់តែខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


