KPT+
អាហារ ៩ ប្រភេទ ជាថ្នាំពុលសម្រាប់សត្វឆ្កែ
សត្វឆ្កែមានភាពឆ្លាតវៃប៉ុន្តែស៊ីចំណីមិនចេះគិតបណ្ដាលឲ្យពុល ជួនកាលគ្រោះថ្នាក់ដល់ជីវិតទៀតផង ។ ពេលខ្លះយើងជាម្ចាស់ក៏សាងកំហុសដោយអចេតនាដែរ ព្រោះមិនស្គាល់អាហារដែលសត្វឆ្កែស៊ីមិនបានមានដូចជា ៖
១. ខ្ទឹមបារាំង, ខ្ទឹមស, និងស្លឹកខ្ទឹម
គ្រួសារខ្ទឹមមិនថាស្ងួត ឆៅ ឬឆ្អិនក៏ដោយនៅតែជាថ្នាំពុលសម្រាប់ឆ្កែទាំងអស់ ខ្ទឹមអាចបណ្ដាលឱ្យរលាកក្រពះពោះវៀននិងបំផ្លាញកោសិកាឈាមក្រហមរបស់ឆ្កែ ។

២. សូកូឡា
សូកូឡាមានសារធាតុរំញោចមួយហៅថា theobromine (សូកូឡាខ្មៅមានវាខ្ពស់បំផុត) ដែលជាជាតិពុលដល់សត្វឆ្កែ និងអាចបណ្ដាលឱ្យខូចក្រលៀន ។

៣. សណ្ដែកម៉ាកាដាមៀ
សណ្ដែកម៉ាកាដាមៀមានផ្ទុកសារជាតិពុលដែលអាចប៉ះពាល់សាច់ដុំនិងប្រព័ន្ធសរសៃប្រសាទរបស់ឆ្កែ ហើយបណ្ដាលឱ្យវាទន់ខ្សោយ ហើមជើង និងកើតហឺត ។

៤. ផ្លែប័រ
ផ្លែប័រមានផ្ទុកសារធាតុ Persin ដែលមាននៅក្នុងស្លឹក ផ្លែ ឬគ្រាប់បណ្ដាលឱ្យឆ្កែក្អួតនិងរាគ ។

៥. ជាតិផ្អែមសិប្បនិម្មិត (ស៊ីលីតុល)
បើមានស៊ីលីតុលចូលទៅក្នុងរាងកាយឆ្កែអាចធ្លាក់ជាតិស្ករក្នុងឈាមរហូតដល់ខូចថ្លើម និងកកឈាម ។

៦. ជាតិអាល់កុល
ទោះបីឆ្កែបានប៉ះពាល់ជាតិអាល់កុលបន្តិចក៏ដោយ វានឹងរាគឬខូចសរសៃប្រសាទ ។

៧. ឆ្អឹងឆ្អិន
ឆ្អឹងឆ្អិនបណ្តាលឱ្យទល់លាមក ឬធ្លាយពោះវៀនបង្កគ្រោះថ្នាក់ដល់ជីវិតឆ្កែ ។

៨. ទំពាំងបាយជូរ
គេមិនទាន់ស្គាល់សារធាតុសកម្មនេះទេ ប៉ុន្តែទាំងទំពាំងបាយជូរស្រស់និងក្រៀមអាចបណ្តាលឱ្យខូចថ្លើមធ្ងន់ធ្ងរ និងខូចក្រលៀន ។

ដំណោះស្រាយតែមួយគត់គឺបញ្ជូនទៅពេទ្យ អ្នកមិនគួរព្យាយាមព្យាបាលនិងមើលថែឆ្កែជាទីស្រលាញ់ដោយខ្លួនឯងឡើយ ជៀសវាងកំហុសណាមួយបន្សល់ទុកនូវវិប្បដិសារីមួយជីវិត ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មកដឹងពីប្រវត្តិសត្វចិញ្ចឹមជាទីស្រលាញ់ដំបូងបង្អស់ របស់មនុស្សលោក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


