Connect with us

សុខភាព

ប្រភេទអាហារមួយចំនួន អាចធ្វើឱ្យពុលដោយមិនដឹងខ្លួន

បានផុស

នៅ

ពេលខ្លះយើងមិនដឹងថា ផ្នែកមួយណារបស់អាហារ ឬអាហារស្ថិតក្នុងលក្ខខណ្ឌណាមានជាតិពុលទេ ហើយយើងអាចញុំាផ្នែកដែលពុល ឬអាហារនោះដោយមិនដឹងខ្លួន ឬដោយអចេតនា ដែល​បណ្តាល​ឱ្យយើងមានបញ្ហាសុខភាព ប្រសិនបើករណីពុលអាហារនោះស្រាល។ ប្រសិនបើករណី​ពុលអាហារធ្ងន់ធ្ងរ អាចបណ្តាលឱ្យយើងគ្រោះថ្នាក់ដល់អាយុជីវិត។ តើមានអាហារ​អ្វីខ្លះ​ដែលអាច​ធ្វើឱ្យយើងពុលដោយមិនដឹងខ្លួន?

ប្រភេទអាហារទូទៅដែលអាចធ្វើឱ្យយើងពុលដោយមិនដឹងខ្លួនមានដូចជា៖

  • គ្រាប់ផ្លែឈើស្រស់៖ គ្រាប់ផ្លែប៉ោម គ្រាប់ឆើរី គ្រាប់អាព្រីខត គ្រាប់ផ្លែប៉ែស គ្រាប់ផ្លែព្រូន​មាន​ផ្ទុក​សមាសធាតុពុលហៅថា អ៊ីដ្រូសែនស្យានិត (hydrogen cyanide)។ ដូច្នេះពេលញុំាផ្លែឈើ​ទាំង​នេះ យើងត្រូវចៀសវាងការខាំគ្រាប់របស់ពួកវា។
Recipes Archive - SnapDragon®
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • ដំឡូងបារាំង៖ ដំឡូងបារាំងពណ៌បៃតង និងដំឡូងបារាំងដែលចេញពន្លក​មានសារជាតិ​ពុល​សូឡានីន (solanine) ដែលអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ប្រសិនបើយើងញុំាក្នុងបរិមាណច្រើន នេះបើ​យោង​តាម​បណ្ណាល័យវេជ្ជសាស្ត្រជាតិអាមេរិក។
When did potatoes become unpopular? - BBC News
  • ទឹកឃ្មុំ៖ ទឹកឃ្មុំដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគមានផ្ទុកសារធាតុពុល grayanotoxin ដែលធ្វើឱ្យយើងវិលមុខ ខ្សោយ បែកញើសច្រើន ចង្អោរ ឬក្អួតពេញមួយថ្ងៃ ។
  • គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនមានពីរប្រភេទគឺ គ្រាប់អាល់ម៉ុនផ្អែម និងគ្រាប់អាល់ម៉ុនល្វីង។ គ្រាប់អាល់ម៉ុនល្វីងមានផ្ទុកសារធាតុ​ពុល​អ៊ីដ្រូសែនស្យានិតក្នុងបរិមាណច្រើន។ ការញុំាគ្រាប់​អាល់ម៉ុន​ល្វីង​ឆៅ ៧ ទៅ ១០ គ្រាប់អាចបណ្តាលឱ្យមនុស្សពេញវ័យមានបញ្ហា និងអាចបង្ក​គ្រោះ​ថ្នាក់​ដល់កុមារ។
How Almonds Went From Deadly To Delicious : The Salt : NPR
  • គ្រាប់ស្វាយចន្ទីឆៅ៖ គ្រាប់ស្វាយចន្ទីឆៅមានផ្ទុកសារធាតុពុល urushiol។ ម្យ៉ាងវិញទៀត​សម្បក​វាក៏មានផ្ទុកអាស៊ីដ anacardic ដែលធ្វើឱ្យយើងឡើងកន្តួលរមាស់។
Cashew - Wikipedia

ប្រសិនបើយើងពុលអាហារ ភាគច្រើនអាចបណ្តាលឱ្យយើងចង្អោរ ក្អួត ឬរាកដែលធ្វើឱ្យយើង​បាត់បង់​ជាតិទឹក និងសារធាតុរ៉ែ។ ក្នុងករណីនេះយើង​ត្រូវញុំាទឹកឱ្យបានច្រើន​ដើម្បីបំពេញ​ជាតិទឹក​ឡើង​វិញ។ ប្រសិនបើមានអាការៈធ្ងន់ធ្ងរ យើងត្រូវទៅពេទ្យជាបន្ទាន់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ពុល​ចំណី​អាហារ ​ហាម​ធ្វើ​រឿង​នេះដាច់​ខាត អាច​ប៉ះពាល់​ពោះ​វៀន​កាន់​តែ​ខ្លាំង

ចុចអាន៖ បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ​ ជាមួយ​កំពូលបន្លែ-​​ផ្លែឈើ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៦ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម