សុខភាព
ទម្លាប់ត្រាំជើងមុនចូលគេង ផ្ដល់គុណប្រយោជន៍ដល់សុខភាពច្រើនយ៉ាង
គ្នាយើងទោះមិនធ្លាប់ធ្វើ ក៏បានដឹងបានឮខ្លះៗដែរពីរឿងចាស់ៗពីដើមមានទម្លាប់ពិសេសមួយគឺត្រាំជើងនឹងទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់មុនចូលគេង ព្រោះពួកគាត់ជឿថា អាចធ្វើឲ្យគេងលក់ស្រួល និងសុខភាពល្អ។ តើរឿងនេះជាការពិតដែរអត់? បើចង់ដឹង អត្ថបទខាងក្រោមនេះអាចបញ្ជាក់បាន។
ហេតុអ្វីត្រូវត្រាំបាតជើងនឹងទឹកក្តៅឧណ្ហៗមុនចូលគេង?

ក្រោយចំណាយពេលពេញមួយថ្ងៃជាមួយការងារនៅការិយាល័យ ឬនៅផ្ទះក៏ដោយ យើងច្បាស់ជាមានអារម្មណ៍ថាអស់កម្លាំងណាស់ រាងកាយរបស់យើងនឹងរងសម្ពាធខ្លាំង គ្រប់ផ្នែកក៏នឹងប៉ះពាល់ដូចគ្នា ពីខួរក្បាលដល់ចុងជើង ដោយសារតែការបញ្ចេញសកម្មភាពពេញមួយថ្ងៃនេះឯង។
គ្នាយើងដឹងឬអត់ ក្រោយរាងកាយបញ្ចេញថាមពលច្រើនពេញមួយថ្ងៃ យើងធ្វើម៉េចទើបអាចប្រមូលថាមពលទាំងនោះត្រឡប់មកវិញបានសម្រាប់បំពេញកិច្ចការនៅថ្ងៃបន្ទាប់? ពិតណាស់ ក្រៅពីអាហារមានជីវជាតិគ្រប់គ្រាន់ គឺមានតែការគេងស្កប់ស្កល់ប៉ុណ្ណោះ ទើបអាចជួយរាងកាយកសាងថាមពលឡើងវិញបាន។
ក្រៅពីពន្លឺដ៏ស្រទន់ក្នុងបន្ទប់គេង ខ្នើយកក់ក្តៅ ក្លិនក្រអូបសាយភាយពេញបន្ទប់ និងកត្តាជាច្រើនទៀត អាចជួយឲ្យយើងគេងលក់ស្រួលនោះ ការលាងសម្អាតជើងមុនចូលគេង ក៏មានតួនាទីសំខាន់សម្រាប់ជំនួយដល់ការគេងរបស់យើងដូចគ្នា ដោយអាចជួយដល់សុខភាពជាច្រើនដូចជា៖
១- បំបាត់ការឈឺចាប់នៅសន្លាក់ និងសាច់ដុំ
ត្រូវចាំថា ជើងយើងទ្ររាងកាយទាំងមូល ហើយបើឧស្សាហ៍មានអារម្មណ៍ស្ពឹករួយជុំវិញបាតជើង បញ្ហានេះមិនមែនកើតឡើងដោយសារតែយើងពាក់ស្បែកជើងចង្អៀតនោះទេ ឬបញ្ចេញសកម្មភាពធ្ងន់ពេកនោះដែរ ហេតុផលគឺអាចមកពីសម្ពាធនៅត្រង់កជើងយើងតែម្តង។
បើគ្នាយើងយកចិត្តទុកដាក់ខ្លាំងជាមួយនឹងសក់ ស្បែក ឬផ្នែកផ្សេងទៀតនៃរាងកាយ ក៏គួរតែយកចិត្តទុកដាក់លើសុខភាពប្រអប់ជើងយើងដូចគ្នា ព្រោះថាគ្រប់ផ្នែកនៅលើរាងកាយយើងមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើង។ ចាប់ផ្តើមទម្លាប់លាងសម្អាតជើងនៅពេលយប់ ពិសេសជាមួយទឹកក្តៅឧណ្ហៗ នឹងជួយឲ្យយើងមានអារម្មណ៍ធូរស្រាលខ្លាំងពីការឈឺចាប់នៅត្រង់សន្លាក់ និងសាច់ដុំ។
២- រក្សាកម្តៅរាងកាយបានល្អ

បាតជើងយើងគឺមានទំនាក់ទំនងជាមួយកម្តៅរាងកាយ នៅពេលយើងពាក់ស្បែកជើងពេញមួយថ្ងៃ ហើយដោះស្បែកជើងចេញ យើងនឹងមានអារម្មណ៍ធូរស្រាលខ្លាំងនៅត្រង់បាតជើង មិនអ៊ីចឹង?។ នេះក៏ព្រោះតែបាតជើង នឹងបញ្ចេញកម្តៅមកក្រៅវិញភ្លាម ហេតុនេះការលាងជើងឲ្យបានស្អាតមុនពេលចូលគេង នឹងធ្វើឲ្យជើងយើងត្រជាក់ស្រួល នាំឲ្យការគេងកាន់តែស្កប់ស្កល់។
៣- ជួយឲ្យលំហូរថាមពលក្នុងរាងកាយរត់បានត្រឹមត្រូវ

ប្រអប់ជើង បាតជើង អាចជួយរក្សាថាមពលរាងកាយបានល្អ ខណៈលំហូរខ្យល់ក៏កាន់តែស្រួលនៅពេលយើងដោះស្បែកជើងគេងលើគ្រែ ខុសគ្នាពីពេលថ្ងៃ ដែលយើងប្រើជើងជាន់ផ្ទាល់ទៅលើដី ស្ទើរតែធ្វើឲ្យលំហូរខ្យល់មិនអាចរត់បានល្អ។
នៅពេលដែលបាតជើងយើងរងសម្ពាធផ្ទាល់នឹងដីពេញមួយថ្ងៃ គួរតែទុកឲ្យប្រអប់ជើង និងខួរក្បាលទទួលបានសេចក្តីសុខខ្លះផង តាមរយៈការលាងជើងមុនចូលគេង ព្រោះអាចជួយឲ្យយើងគេងស្កប់ស្កល់។
៤- កម្ចាត់ក្លិនមិនល្អ

នេះជាចំណុចសំខាន់មួយគ្នាយើងត្រូវពិចារណា ពាក់ស្បែកជើងពេញមួយថ្ងៃ នឹងធ្វើឲ្យបែកញើស មានក្លិចមិនល្អ។ ហេតុនេះ ពេលវេលាល្អបំផុតសម្រាប់យើងដោះស្រាយបញ្ហានេះ គឺជាពេលយប់មុនចូលគេងនេះឯង។ ជំនួសការប្រើស្ព្រាយ ឬឡេលាបឲ្យមានក្លិនក្រអូប គ្នាយើងអាចសាកល្បងត្រាំជើងរៀងរាល់យប់ មិនត្រឹមតែត្រូវលំហូរខ្យល់រត់បានល្អទេ ក៏ជួយសុខភាពជើងកាន់តែប្រសើរ ទោះជាពាក់ស្បែកជើងពេញមួយថ្ងៃ ក៏មិនមានក្លិនស្អុយដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹកទឹកក្តៅផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព គ្នាយើងតិចណាស់ដែលដឹង
ចុចអាន៖ ៣ ចំណុចចាំបាច់ត្រូវធ្វើភ្លាមៗ បន្ទាប់ជិះឬដើរកាត់ទឹកភ្លៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


