សុខភាព
៣ ចំណុចចាំបាច់ត្រូវធ្វើភ្លាមៗ បន្ទាប់ជិះឬដើរកាត់ទឹកភ្លៀង
រដូវភ្លៀង ជារដូវដែលមនុស្សងាយធ្លាក់ខ្លួនឈឺជាងគេ ជាពិសេសក្រោយពេលជិះឬដើរកាត់ទឹកភ្លៀងតែម្ដង។
ទោះជាយ៉ាងនេះក្ដី គ្រប់គ្នាអាចការពាខ្លួន មិនឱ្យឈឺផ្ដេសផ្ដាសបាន ដោយត្រូវធ្វើរឿងទាំង ៣ ខាងក្រោម បន្ទាប់ទទឹកភ្លៀង!
១. ផ្លាស់សម្លៀកបំពាក់

ក្រោយត្រូវទឹកភ្លៀង បើមិនចង់ធ្លាក់ខ្លួនឈឺ ត្រូវប្រញាប់ផ្លាស់សម្លៀកបំពាក់ដែលសើមចេញឲ្យបានលឿន។ រួចទៅងូតទឹកឱ្យបានឆាប់បំផុត ហើយបើបានងូតទឹកក្តៅឧណ្ហៗ រឹតតែល្អ។ ងូតទឹករួចរាល់ សឹមប្តូរសម្លៀកបំពាក់ ដោយហាមដាច់ខាតឈរសម្ងួតខោអាវនៅមុខកង្ហារ។

២. កក់និងជូតសក់ឲ្យស្ងួត
សក់ក៏សំខាន់ចាំបាច់សម្ងួតដែរ។ យល់ល្អកុំទាន់ជូតសម្ងួតយកតែម្ដង តែត្រូវកក់សិន សឹមជូតនឹងកន្សែង ឬប្រើម៉ាស៊ីនផ្លុំសក់ជាក្រោយ។ ហេតុអ្វីត្រូវបែបនេះ? ព្រោះថានៅពេលសក់សើមដោយសារទឹកភ្លៀង ធាតុត្រជាក់នៅជាប់នឹងសរសៃសក់និងស្បែកក្បាល ងាយបណ្ដាលឱ្យផ្តាសាយ ឈឺក្បាល ឬហៀរសំបោរជាដើម។
៣. ទទួលទានអាហារក្ដៅៗ

ដើម្បីឱ្យកាន់តែស្រួលខ្លួនឡើងវិញ ក៏ដូចជាបង្ការឈឺថ្កាត់ គួរប្រញាប់ទៅរកអាហារក្តៅៗ មកទទួលទានភ្លាមៗ ដើម្បីជួយបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ប៉ុន្តែមិនឃ្លានទេ ត្រូវរកទឹកក្ដៅឧណ្ហៗមកផឹក ឬធ្វើតែទឹកឃ្មុំដាក់ក្រូចឆ្មារ ក៏ជំនួយសុខភាពបានល្អដែរ។ ផឹកភេសជ្ជៈទាំងនេះអាចជួយឲ្យរាងកាយកក់ក្តៅទ្វេរឡើង ព្រមទាំងជួយប្រឆាំងជំងឺផ្តាសាយទៀតផង៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ ភេសជ្ជៈ ៤ មុខជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ សក្តិសមបំផុតសម្រាប់រដូវភ្លៀង
ចុចអាន៖ វីតាមីនសំខាន់ៗ ៣ មុខ ជួយពង្រឹងសុខភាពផ្លូវដង្ហើមពីការឆ្លងមេរោគ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


