សុខភាព
ជំងឺពក “ក” តើមានមធ្យោបាយអ្វីផ្សេងក្រៅពីការវះកាត់ឬទេ?
ដោយសារភាពរីកចម្រើនឥតឈប់ឈរផែ្នកវេជ្ជសាស្ត្រក្នុងពិភពលោក មធ្យោបាយវេជ្ជសាស្ត្រនុយក្លេអែរទំនើប (Nuclear Medicine) ត្រូវបានប្រើក្នុងការព្យាបាលជំងឺពក “ក” ដែលកម្រិតសំយោគអ័រម៉ូនលើសពីតម្រូវការ ឬ ជំងឺពក “ក” ពុល (Graves’ disease, Toxic Adenoma, and Toxic Multinodular Goiter) ដោយមិនចាំបាច់វះកាត់។

១) មូលហេតុ៖
- អង្គបដិបក្ខ (Antibody) នៃប្រព័ន្ធភាពស៊ាំ (Immune System) ធ្វើការខុសធម្មតា
- ការបំលែង (Mutation) នៃប្រព័ន្ធទទួលរបស់អរម៉ូនTSH (Thyroid-Stimulating Hormone)
២) រោគសញ្ញានិងរោគវិនិច្ឆ័យ៖
រោគសញ្ញាចម្បងៈ
- ពក “ក” ចុះទម្ងន់ ញ័រដើមទ្រូង មានអារម្មណ៍ឆាប់ខឹង ឆាប់អស់កំលាំង ភ្នែកទាំងពីរលៀន។

រោគវិនិច្ឆ័យ ៖
- ដោយការធ្វើអេកូក្រពេញ “ក” (Thyroid Ultrasound)
- ការបូមឈាមពិនិត្យអរម៉ូនទាក់ទងនឹងក្រពេញ “ក” (Hormones related to Thyroid)
- ការថតក្រពេញ “ក” ដោយប្រើវេជ្ជសាស្ត្រនុយក្លេអែរ (Thyroid Scintigraphy) ។

៣) ការព្យាបាល៖
ថ្នាំលេប អ៊ីយ៉ូត ១៣១ (Iodine-131) នៃវេជ្ជសាស្ត្រនុយក្លេអែរ ដោយកម្រិតដូសទាប ត្រូវបានប្រើដើម្បីសម្លាប់កោសិកាក្រពេញ “ក” ដែលបញ្ចេញអរម៉ូនច្រើនខុសធម្មតា។ វិធីសាស្ត្រនេះ ប្រើរយៈពេលខ្លីក្នុងការព្យាបាល គ្មានការឈឺចាប់ ដោយមិនចាំបាច់សម្រាកក្នុងមន្ទីរពេទ្យ និងមិនបង្កស្លាកស្នាមលើស្បែកអ្នកជំងឺ។

៤) អនុសាសន៍គ្រូពេទ្យ៖
បើសិនបងប្អូនមានរោគសញ្ញា ឬជំងឺដូចការពិពណ៌នាខាងលើ សូមអញ្ជើញមកទទួលការពិនិត្យ និងប្រឹក្សាផ្ទាល់ជាមួយគ្រូពេទ្យជំនាញឯកទេសក្រពេញអ័រម៉ូន និងគ្រូពេទ្យជំនាញឯកទេសវេជ្ជសាស្ត្រនុយក្លេអែរ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការព្យាបាលទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាពជាអតិបរិមា៕
ដោយ ៖ រស្មី





-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


