Connect with us

សុខភាព

ចូរប្រុងប្រយ័ត្ន ចំពោះថ្នាំឈឺសន្លាក់ ដែលទិញយកមកលេបមិនត្រឹមត្រូវ

បានផុស

នៅ

ការប្រើប្រាស់ថ្នាំឈឺសន្លាក់ ឬ ថ្នាំសរសៃ (Nonsteroidal Anti-Inflammatory Drug, NSAIDs) ដែលខុសពីក្បួនបច្ចេកទេសវេជ្ជសាស្ត្រ គឺជាប្រធានបទដែលយើងគួរយកចិត្តទុកដាក់ខ្ពស់។​

16 Arthritis Treatment Options, Explained - Arthritis Center - Everyday  Health
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យើងទាំងអស់គ្នា​ពិតជា​បានដឹង​ច្បាស់​ហើយ​ថា​គ្រប់​ឱសថ​ទាំងអស់ គឺ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទុក​សម្រាប់​ព្យាបាល និង​ការពារ​រាល់​គ្រប់​ជំងឺ​នៃ​សរីរាង្គកាយ​របស់​មនុស្ស​យើង នៅក្នុង​នោះ​ផងដែរ​ក៏មាន​ឱសថ​ក្រុម NSAIDs ដែលជា​ក្រុម​ឱសថ​ដូចជា ៖

– Ibuprofen

– Diclofenac

– Aspirin

– Ketoprofen

– Aciclofenac

– Etodolac

– Indomethacin

– Ketorolac

– Nabumetone

– Sulindac

– Tolmetin ជាដើម​។​ល​។​

NSAIDs គឺជា​ក្រុម​ឱសថ​ដ៏​មាន​សារៈប្រយោជន៍​ខ្លាំង​ផងដែរ សម្រាប់​យកមកប្រើ​ប្រាស់​ក្នុងការ​ព្យាបាល និង​កាត់បន្ថយ​នូវ​អាកា​រៈ​មួយចំនួន​នៃ​ការ​រលាក​រ៉ាំរ៉ៃ និង​ស្រួចស្រាវ​ដូចជា​៖

– ជំងឺ​រលាក​សន្លាក់​

– ជំងឺ​រលាក​សរីរាង្គ​

– កាត់បន្ថយ​នូវ​ការឈឺចាប់ និង ការ​ហើម (​ក្រោយ​ការវះកាត់ ឬ ប៉ះទង្គិច​)

– កាត់បន្ថយ​ការឡើង​កម្ដៅ ….​។​ល​។​

​វត្ដ​មាននៃ​ក្រុម​ឱសថ NSAIDs នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​យើង​ក្នុង​គោលបំណង​យកមកប្រើ​ប្រាស់​ទៅតាម​បច្ចេកទេស​វេជ្ជសាស្ត្រ ដើម្បី​ជួយ​សម្រួល និង​ព្យាបាល​ជូន​ដល់​គ្រប់​អ្នកជំងឺ​យើងទាំងអស់គ្នា​។ ក៏ប៉ុន្តែ ស្របពេលនោះ​ផងដែរ​ក្រុម​ឱសថ​នេះ​ ក៏មាន​នូវ​គុណវិបត្តិ និង​ភាពគ្រោះថ្នាក់​ដែល​អាច​បង្ក​នូវ​គ្រោះមហន្តរាយ ដល់​សុខភាព​ក៏ដូចជា​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ផងដែរ ប្រសិនជា​បើ​យើង​យក​ឱសថ​នេះ​មកប្រើប្រាស់​មិនបាន​ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាត​បែបផែន​វេជ្ជសាស្ត្រ​៖

– វា​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​រលាក ដំបៅ ធ្លុះធ្លាយ និង​អាច​បង្ក​ឲ្យ​មានការ​ហូរឈាម​ក្នុង​ក្រពះ និង​ពោះវៀន​បាន​។​

– អាច​បង្ក​ផលប៉ះពាល់​ដល់​តម្រងនោម ហើយ​អាច​ឈានដល់​ការ​ខ្សោយ ឬ​លែង​ការ​ដំណើរ​តែម្តង​។​

– អាច​ប៉ះពាល់​ទៅដល់​កំណក​នៃ​គ្រាប់​ឈាម ដែល​ធ្វើឲ្យ​ការហូរ​ឈាម​មិន​ងាយ​បញ្ឈប់​។​

– ប៉ះពាល់​ទៅដល់​មុខងារ​ថ្លើម (​ធ្វើ​ឲ្យ​រលាក ឬ ខ្សោយ​ថ្លើម​)​។​

– វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការឡើង​សម្ពាធ​ឈាម​ផងដែរ​។​

​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សំណូមពរ​ដល់​លោក លោកស្រី​សូម​ជៀសវាង​នូវ​ការទិញ​មកប្រើប្រាស់​នូវ​ក្រុម​ឱសថ​ក្រុម NSAIDs នេះ​ដោយ​ខ្លួនឯង មិនមាន​វេជ្ជបញ្ជា​ពី​វេជ្ជបណ្ឌិត ដែល​នាំ​ដល់​ការប្រើប្រាស់​ខុស​បច្ចេកទេស​វេជ្ជសាស្ត្រ និង​នាំមក​ផលប៉ះពាល់​ដូចខាងលើ​។​

«​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​សុខភាព​ផ្សេងៗ មក​អំពី​ការប្រើប្រាស់​ថ្នាំ​សរសៃ សូម​មក​ធ្វើការ​ពិគ្រោះ​ពិនិត្យ ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​ជាមុន ដើម្បី​ជៀសវាង​នូវ​គ្រោះមហន្តរាយ​សុខភាព​។​» “​ឱសថ អាវុធ​មុខ​ពីរ​!”៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម