សុខភាព
ក្រោយ អូមីក្រុង ចូលដល់ កម្ពុជា នេះជារោគសញ្ញាគួរតាមដាន
កាលពីយប់ម្សិលមិញនេះ កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង (Omicron) នៅ លើខ្លួនស្ត្រីខ្មែរម្នាក់ វ័យ២៣ឆ្នាំ ដែលត្រឡប់មកពីធ្វើការនៅ ប្រទេសហ្គាណា។ នេះបើតាមចេញសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលទទួលបានលទ្ធផលវិភាគ បញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។

គួររំលឹកថា វីរុសកូវីដបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង បានរកឃើញជាលើកដំបូងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាហ្វ្រិកខាងត្បូង។ វីរុសនេះ កាន់តែមានភាពគ្រោះថ្នាក់ជាងវីរុសបំប្លែងខ្លួនណាៗទាំងអស់ ខណៈអ្នកវិទ្យាសាស្ត្រ កំពុងរកវិធីទប់ស្កាត់យ៉ាងមមាញឹក។
ស្របពេលជាមួយគ្នាដែរ អ្នកវិទ្យាសាស្ត្រ បានព្រមានពីគ្រោះដែលបណ្ដាលមកពី អូមីក្រុង ព្រោះវីរុសបំប្លែងខ្លួនប្រភេទនេះ មានសមត្ថភាពចម្លងយ៉ាងរហ័ស ព្រមទាំងខ្លាំងជាង ដែលតា ទៅទៀត។ ចំណែកឯរោគសញ្ញាវិញ ខុសគ្នាពីរោគសញ្ញារបស់ ដែលតា មួយចំនួន។
ក្នុងនោះដែរ ប្រភពពីគេហទំព័រ Daily Mail បានឱ្យដឹងថា រោគសញ្ញាទូទៅនៃវីរុសបំប្លែងខ្លួន អូមីក្រុង មានដូចជា អស់កម្លាំង ឈឺសាច់ដុំ ក្អកស្ងួត ឈឺបំពង់ក ឈឺក្បាល ឡើងកម្ដៅ ជីពចរលោតញាប់ និងពុំមានអាការបាត់បង់ក្លិន ឬរសជាតិឡើយ។
ដូច្នេះហើយ ប្រសិនបើលោកអ្នកមានអាការមិនស្រួលខ្លួន និងលេចចេញរោគសញ្ញាប៉ុន្មានខាងលើនេះ សូមប្រញាប់ទាក់ទងទៅកាន់គ្រូពេទ្យ ឬទូរសព្ទទៅលេខ ១១៥ ដើម្បីស្វែងរកការតេស្ត និងព្យាបាលឱ្យទាន់ពេលវេលា៕

អត្ថបទ៖ សន្យា
ចុចអាន៖ ប្រៀបធៀបវីរុសបំប្លែងថ្មី Omicron និង Delta៖ យើងត្រូវការវ៉ាក់សាំងថ្មី ឬអត់?
ចុចអាន៖ ចាក់វ៉ាក់សាំងដូសជំរុញបានប៉ុន្មានខែ ទើបអាចការពារ Omicron ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


