សុខភាព
ប្រៀបធៀបវីរុសបំប្លែងថ្មី Omicron និង Delta៖ យើងត្រូវការវ៉ាក់សាំងថ្មី ឬអត់?
ព័ត៌មានវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) កំពុងផ្ទុះខ្លាំង ចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) បានកំណត់ថាវាជាវីរុសបំប្លែងមួយនៃវីរុសកូវីដ-១៩គួរឲ្យព្រួយបារម្ភតាំងពីសប្ដាហ៍មុន។ ស្របគ្នានេះ ចម្ងល់មួយក៏លេចឡើងដែរ តើអូមីក្រុង (Omicron) ប្រៀបធៀបទៅនឹងវីរុសបំប្លែង Delta ខុសគ្នាដូចម្ដេច?

វីរុសបំប្លែង Omicron និងវីរុសបំប្លែង Delta
ទាំង វីរុសបំប្លែងថ្មី Omicron និង Delta សុទ្ធតែជាវីរុសបំប្លែងរបស់វីរុសកូរ៉ូណា ដែលជាវីរុសដើមបង្កជំងឺកូវីដ-១៩។ តាមការឲ្យដឹងពីលោក William Schaffner អ្នកឯកទេសជំងឺឆ្លង និងជាសាស្ត្រាចារ្យវេជ្ជសាស្ត្រនៃសកលវិទ្យាល័យ Vanderbilt សហរដ្ឋអាមេរិក រាល់ពេលដែលមេរោគនេះចូលទៅក្នុងខ្លួនមនុស្សថ្មី វានឹងកើនឡើងរាប់លានដង ដែលផ្ដល់ឱកាសឲ្យវីរុសបំប្លែងខ្លួនបាន។
វីរុសបំប្លែង Delta គឺងាយឆ្លងជាងវីរុសកូវីដ-១៩ធម្មតា ច្រើនជាងទ្វេដង ហើយវាអាចបណ្ដាលឲ្យអ្នកឆ្លងធ្លាក់ខ្លួនឈឺធ្ងន់ខ្លាំងជាង ពិសេសមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំង។ នេះបើតាមការឲ្យដឹងពីមជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិក (CDC)។
ចំពោះវីរុសបំប្លែងថ្មី Omicron មានចំនួននៃការផ្លាស់ប្ដូរច្រើន បើយោងតាមអង្គការសុខភាពពិភពលោក ហើយវាហាក់ដូចជាអាចឆ្លងទៅមនុស្សដែលធ្លាប់កើតជំងឺកូវីដ-១៩ពីមុនបានថែមទៀត។ លោកវេជ្ជបណ្ឌិតបន្ថែមថា ការបម្រែបម្រួលទាំងនោះជាច្រើនពាក់ព័ន្ធនឹងប្រូតេអ៊ីន spike ពិតប្រាកដដែលជាផ្នែកសំខាន់នៃមេរោគ ដែលអនុញ្ញាតឲ្យវាចូលទៅក្នុងកោសិកានៃរាងកាយរបស់យើង និងជាហេតុធ្វើឲ្យឈឺ។ អ្វីដែលនៅមិនទាន់ច្បាស់លាស់នៅពេលនេះគឺថាតើវីរុសបំប្លែងថ្មី Omicron ឆ្លងដូចវីរុស Delta ឬខ្លាំងជាងវីរុសបំប្លែងមុន។
តើវ៉ាក់សាំងការពារកូវីដ-១៩ បច្ចុប្បន្នអាចទប់ស្កាត់វីរុសបំប្លែងថ្មី Omicron ឬអត់?

Omicron មានការបំប្លែងស្រដៀងគ្នាទៅនឹងវីរុសបំប្លែង Beta និង Gamma ដែលមានភាពធន់នឹងវ៉ាក់សាំងការពារវីរុសកូវីដ-១៩ធម្មតា។ ទន្ទឹមនឹងនេះ WHO ឲ្យដឹងថា បច្ចុប្បន្នអង្គការកំពុងធ្វើការជាមួយដៃគូបច្ចេកទេសដើម្បីយល់ពីផលប៉ះពាល់នៃវីរុសបំប្លែងថ្មី Omicron ទៅលើវិធានការការពារវីរុសកូវីដ-១៩ ដែលបន្តធ្វើរហូតមកដល់សព្វថ្ងៃ រាប់បញ្ចូលទាំងវ៉ាក់សាំងការពារផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារកូវីដ-១៩ធំៗដូចជា Johnson&Johnson, Moderna, Pfizer បានឲ្យដឹងថា ពួកគេអាចផលិតវ៉ាក់សាំងមួយផ្សេងទៀតដែលផ្ដោតទៅលើការទប់ស្កាត់វីរុសបំប្លែងថ្មី Omicron តែមួយមុខ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ រឿងរ៉ាវសំខាន់ៗ WHO ដឹងពីវីរុសបំប្លែងខ្លួនថ្មី Omicron
ចុចអាន៖ ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ អាចយកឈ្នះវីរុសបំប្លែងខ្លួន Omicron បាន
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


